ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

និស្សិត និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ជឿជាក់​លើ​រាជរដ្ឋាភិបាល ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាមរយៈ​ការ​ចរចារ​ដោយ​សន្តិវិធី

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ និស្សិត និង​ពលករ​ខ្មែរ ដែល​កំពុង​សិក្សា​រៀនសូត្រ និង​ធ្វើការ នៅ​ប្រទេស​ជប៉ុន​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ទាំងអស់​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​រយៈ​ការ​ចរចារ​ដោយ​សន្តិវិធី ជា​ជាង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ពោរពេញ​ដោយ​កំហឹង​ក្រោម​របៀបវារៈ​នយោបាយ​របស់​ក្រុមប្រឆាំង​ក្រៅប្រទេស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ការទូត និង​សន្តិសុខ​ជាតិ ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​…

រាជធានីភ្នំពេញ​ ៖ និស្សិត និង​ពលករ​ខ្មែរ ដែល​កំពុង​សិក្សា​រៀនសូត្រ និង​ធ្វើការ នៅ​ប្រទេស​ជប៉ុន​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ទាំងអស់​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​រយៈ​ការ​ចរចារ​ដោយ​សន្តិវិធី ជា​ជាង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ពោរពេញ​ដោយ​កំហឹង​ក្រោម​របៀបវារៈ​នយោបាយ​របស់​ក្រុមប្រឆាំង​ក្រៅប្រទេស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ការទូត និង​សន្តិសុខ​ជាតិ ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ ។

លោក សូរ មុនី​ឬ​ទ្ធ ជា​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ និស្សិត​ខ្មែរ​ដែល​កំពុងធ្វើការ និង​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​ជប៉ុន​សូម​ទុក​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ប្រកបដោយ​សន្តិវិធី តាម​រយៈ​ការ​ចរចារ ដោយ​មិន​ចាំបាច់​ទៅ​ប្តឹង​តុលាការអន្តរជាតិ​នោះ​ទេ​។ បងប្អូន​ពលករ​ខ្មែរ​ត្រូវ​ជឿជាក់​លើ​មេដឹកនាំ​ខ្មែរ​ខ្លួនឯង​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ជៀសវាង​មាន​ជម្លោះ​ការទូត ​។

និស្សិត​រូប​នេះ​ថា​ខ្លួន​នឹង​មិន​ចូលរួម​បាតុកម្ម​ជា​ដាច់ខាត ដែល​ជា​ការ​បំផុសបំផុល​ពី​សំណាក់​ក្រុម​បក្ស​ប្រឆាំង​ម្តង​ហើយ​ម្តងទៀត ដែល​ការ​ធ្វើ​បាតុកម្ម​នេះ​មិន​ត្រឹមតែ​មិន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​បាន​នោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា ថៃ ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាប់​គ្នា ជា​ពិសេស​អាច​បង្ក​ស្ថានការណ៍​កាន់តែ​តានតឹង​ឈាន​ដល់​ជម្លោះព្រំដែន​ទៀត​ផង​ ។

ដោយឡែក លោកស្រី ប្រាក់ សេង​ហៀ​ក ជា​ពលករ​ជំនាញ​ខ្មែរ​ធ្វើការ​នៅ​តំបន់​ក្យូ​តុ ប្រទេស​ជប៉ុន បាន​លើក​ឡើង​ថា​ខ្លួន​មានការ​ជឿជាក់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​ជិតខាង​ដោយ​សន្តិវិធី ដើម្បី​រក្សា​ផលប្រយោជន៍​ជាតិ​ជា​រួម ជា​ជាង​ធ្វើ​សកម្មភាព​នានា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ចការ​ជាតិ​លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។ ពលករ​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​បរទេស​ទាំងអស់​កុំ​ចូលរួម​ធ្វើ​បាតុកម្ម​តាម​រយៈ​ការ​អុចអាល​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ខ្មែរ​បែកបាក់ និង​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​។ បងប្អូន​ត្រូវ​រក្សា​សន្តិភាព​ក្នុង​ប្រទេស និង​ជឿ​លើ​ថ្នាក់ដឹកនាំ​ដោះស្រាយ​តាម​រយៈ​ការ​ចរចារ​ដោយ​សន្តិវិធី​ ។

ទន្ទឹម​នឹង​នេះ​និស្សិត និង​ពលករ​ខ្មែរ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ជឿ​តាម​ការ​ទាញ​ភ្ជាប់​បញ្ហា​កោះ​គុត​ដែល​ស្ថិត​ក្នុង​តំបន់​ត្រួតស៊ីគ្នា​នៃ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​ថៃ​មក​ប​ញ្ជេះ​កំហឹង​ពលរដ្ឋ ខណៈ​ដែល​ភាគី​ទាំង​ពីរ​កំពុង​តែ​ធ្វើការ​ចរចា​គ្នា​នៅឡើយ​។ ពួក​គេ​មាន​ចេតនា​ទុច្ចរិត​បង្ក​ឱ្យ​មាន​ជម្លោះ​រវាង​ប្រទេស​ជិតខាង និង​នាំ​ឱ្យ​ខ្មែរ​បែកបាក់​ជាតិ​ជា​ខ្លាំង​ ៕ អត្ថបទសហការ