ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លើកកម្ពស់​កីឡា​ផ្សារ​ភ្ជាប់​នឹង​ទេសចរណ៍ ទឹកពិសា កម្ពុជា ឧបត្ថម្ភ​ផ្ដាច់​កម្មវិធី​ការ​ប្រកួត​បាល់ទាល់​មិត្តភាព

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ទឹក​ពិសា​កម្ពុជា គាំទ្រ​វិស័យ​កីឡា​តាម​រយៈ​ការ​ឧបត្ថម្ភ​ផ្ដាច់មុខ​ដល់​កម្មវិធី ការ​ប្រកួត​បាល់​ទាល់​មិត្តភាព រវាង​ក្រុមបាល់ទាត់​រដ្ឋបាល​ខេត្តសៀមរាប ក្រុមបាល់ទាត់​ផ្កា​រីក​គ្រប់​រដូវ និង​ក្រុមបាល់ទាត់​ភ្ញៀវ​ទេសចរ​បរទេស បាន​ធ្វើ​ឱ្យ​កក្រើក​កីឡាដ្ឋាន ខេត្តសៀមរាប…

រាជធានីភ្នំពេញ ​៖ ទឹក​ពិសា​កម្ពុជា គាំទ្រ​វិស័យ​កីឡា​តាម​រយៈ​ការ​ឧបត្ថម្ភ​ផ្ដាច់មុខ​ដល់​កម្មវិធី ការ​ប្រកួត​បាល់​ទាល់​មិត្តភាព រវាង​ក្រុមបាល់ទាត់​រដ្ឋបាល​ខេត្តសៀមរាប ក្រុមបាល់ទាត់​ផ្កា​រីក​គ្រប់​រដូវ និង​ក្រុមបាល់ទាត់​ភ្ញៀវ​ទេសចរ​បរទេស បាន​ធ្វើ​ឱ្យ​កក្រើក​កីឡាដ្ឋាន ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​ ១៦ កុម្ភៈ ២០២៥ ​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​បេះដូង​ខ្មែរ​ស្រឡាញ់​ខ្មែរ និង​ការ​លើកកម្ពស់​វិស័យ​កីឡា ផ្សារ​ភ្ជាប់​នឹង​ទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ថែម​ទាំង​មានការ​ចូលរួម​ជា​ច្រើន​ពី​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​មក​ទស្សនា និង​ផ្ដល់​ជា​កម្លាំង​ចិ​ត្ក​ដល់​ក្រុមកីឡា​ផ្ទាល់ យ៉ាងច្រើន​កុះករ​ផង​ដែរ​ ។

ទឹក​ពិសា​កម្ពុជា ដែល​ជា​ផលិតផល «Made In Cambodia» ស្តង់ដារ​អន្តរជាតិ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ ដែល​សម្បូរ​បែប​ទៅ​កាន់​ពិភពលោក ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​កាន់តែ​ច្រើន​មក​ទស្សនា​កម្ពុជា ​។

ជា​ភស្ដុ​តាង​ជាក់ស្តែង​ដូច​នៅ​លើ​សំបក​ដប ទឹក​ពិសា​កម្ពុជា គឺ​មានការ​រចនា​សុទ្ធតែ​រំលេច​នូវ​ក្បាច់រចនា​បែប​ខ្មែរ បញ្ជាក់​អត្តសញ្ញាណ​ជាតិ ដើម្បី​គាំទ្រ​វប្ប​ធ​ម៍​ជាតិ ទៅ​កាន់​ពិភពលោក ទឹក​ពិសា​កម្ពុជា រំលេច​នូវ​ក្បាច់រចនា​ខ្មែរលើ​ដប បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ ដែល​ជា​មោទកភាព​ខ្មែរ​។ ទឹក​ពិសា​កម្ពុជា​សក្តិ​សម​បំផុត​សម្រាប់​ការ​លេង​កីឡា ​។

គួរ​បញ្ជាក់​ថា ទឹក​ពិសា​កម្ពុជា បន្សុទ្ធ​ជាមួយនឹង​បច្ចេកវិទ្យា SMART TRIPLE FILTER ដក​កករ ដក​ក្លិន និង​សារធាតុ​មិន​ចាំបាច់​ចេញ​សម្រាប់​សុខភាព ជា​ពិសេស​មាន​កម្រិត pH ល្អ​បំផុត និង​ជា​ទឹក​ពិសា​គុណភាព​ខ្ពស់ ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខា​ព​បេះដូង ចលនា​សាច់ដុំ ជួយ​ប្រព័ន្ធ​ប្រសាទ ពង្រឹងស្មារតី ការ​ចង​ចាំ និង​ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា​ ។ ទឹក​ពិសា​កម្ពុជា បន្សុទ្ធ​គ្រប់​តំណក់​ជាមួយ​បច្ចេកវិទ្យា SMART TRIPLE FILTER ៕ អត្ថបទសហការ