ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បន្ត​ឈាន​មុខជា «​ទីកន្លែង​ធ្វើការ​ដ៏​ល្អ​»

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ជា «​ទីកន្លែង​ធ្វើការ​ដ៏​ល្អ​» ឬ «Great Place…

រាជធានីភ្នំពេញ ​៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ជា «​ទីកន្លែង​ធ្វើការ​ដ៏​ល្អ​» ឬ «Great Place to Work» ជា​ថ្មី​ម្តងទៀត ដែល​នេះ​បាន​សបញ្ជាក់​អំពី​គោល​ជំហរ​របស់​ក្រុមហ៊ុន​ក្នុង​នាម​ជា​និយោជក​ឈានមុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។ វិញ្ញាបនបត្រ​ទីកន្លែង​ធ្វើការ​ដ៏​ល្អ​នេះ គឺជា​ការ​ទទួលស្គាល់​កម្រិត​សកល​សម្រាប់​ឧត្តមភាព​នៅ​កន្លែងធ្វើការ ដែល​ផ្អែក​ទៅ​លើ​មតិយោបល់ និង​ការ​វាយតម្លៃ​ទៅ​លើ​វប្បធម៌​នៅ​កន្លែងធ្វើការ ​។ ការ​ទទួល​បាន​វិញ្ញាបនបត្រ​ជា​ថ្មី​នេះ ជា​ភាព​ជោគជ័យ​ដ៏​សំខាន់​មួយទៀត​នៅ​ក្នុង​ដំណើរការ​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល ៣០ ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​ ។

ក្រុមហ៊ុន ​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា នៅ​តែ​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​តែ​មួយ​គត់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​មានការ​ទទួលស្គាល់​ជាស​កល​នេះ ព្រមទាំង​នៅ​តែ​បន្ត​ជា​កន្លែងធ្វើការ​ដែល​ផ្តល់​ឱ្យ​គ្រប់​គ្នា​នូវ​អារ​ម្ម​ណ៏​មួយ​ដែល​ទទួល​បានក​ម្មសិ​ទិ្ធ​ពេញលេញ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​បន្ត​ពង្រឹង និង​បង្កើត​កន្លែងធ្វើការ​មួយ​ដែល​និយោជិត​គ្រប់​រូប​មាន​អារម្មណ៍​ថា ទទួល​បានការ​គោរព និង​ផ្តល់​តម្លៃ ដែល​នេះ​ជា​ស្តង់ដា​ខ្ពស់​មួយ​ដែល​ត្រូវ​បាន​កំណត់​ក្នុង​នាម​ជា​ក្រុមហ៊ុន​អន្តរជាតិ និង​មានការ​ទទួលខុសត្រូវ​ក្នុង​ឧស្សាហកម្ម​នេះ​ ។

ទស្សនា​នូវ​ភាព​រីករាយ រូប​រួម​គ្នា​របស់​និយោជិត​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដើម្បី​អបអរ​នូវ​សមិទ្ធផល​មួយ​នេះតាម​រយៈ ៖ ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ​។

ក្រុមការងារ​មាន​មោទនភាព​ក្នុង​ការ​បង្កើត​ភាព​រីករាយ​រួបរួម​គ្នា​ដ៏​ពិតប្រាកដ​មួយ
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​គោលបំណង​លើស​ពី​ការ​ផលិត​ស្រា​បៀរ​ពោល​ គឺ​ការ​បង្កើត​នូវ​វប្បធម៌​នៃ​ការ​រួបរួម​គ្នា​ដ៏​ពិតប្រាកដ​មួយ​ ។ លោកស្រី តេ​ង សុ​ផា​ន់​ណា ប្រធាន​ផ្នែក​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ថ្លែង​ថា ​៖ «​យើង​បង្កើត​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជំរុញពិភពលោក​មួយ​កាន់តែ​ប្រសើរ ហើយ​គោលបំណង​មួយ​នេះ​គឺ​ត្រូវ​ចាប់ផ្តើម​ពី​ធនធានមនុស្ស​របស់​យើង​ ។ យើង​ប្តេជ្ញា​ថា​នឹង​បន្ត​បង្កើត​នូវ​បរិយាកាស​មួយ​ដែល​និយោជិត​របស់​យើង​ត្រូវ​បាន​ផ្តល់​តម្លៃ មានការ​គាំទ្រ និង​ត្រូវ​បាន​ជម្រុញ​ដើម្បី​បង្ហាញ​សក្តានុពល​ពេញលេញ​របស់​ពួក​គេ​» ​។

ជាមួយ​ការ​ប្តេជ្ញា​មួយ​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា តែងតែ​បន្ត​វិនិយោគ​លើ​ធនធានមនុស្ស​របស់​ខ្លួន​តាម​រយៈ​ការ​បណ្តុះបណ្តាល ការ​អភិវឌ្ឍន៍ភាព​ជា​អ្នកដឹកនាំ និង​គំនិត​ផ្តួចផ្តើម​អំពី​សុខុមាលភាព ​។ អ្វី​ដែល​ធ្វើ​ឱ្យ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា លេចធ្លោ​ជាងគេ​នោះ គឺ​ឱកាស​ដែល​ផ្ដល់​ទៅ​ឱ្យ​និយោជិត​ទទួល​បាន​បទ​ពិសោធន៍​អន្តរជាតិ និង​បង្ហាញ​សមត្ថភាព​ខ្លួន នៅ​ក្រុមហ៊ុន​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ទូ​ទាំង​ពិភពលោក ​។

ជាក់ស្តែង​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២៤ និយោជិត​ចំនួន ១៨ នាក់​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដូច​ជា ប្រទេស​សិង្ហ​បុរី ហូ​ឡង់ នូ​វែ​ល​សេ​ឡង់ និង​ប៉ា​ពួ​ញូ​ហ្គី​ណេ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ឡាវ និង​វៀតណាម​ជាដើម ដែល​នេះ​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​ធនធានមនុស្ស​របស់​កម្ពុជា​ដែល​ប្រកបដោយ​ទេព​កោសល្យ​នៅ​លើ​ឆាក​អន្តរជាតិ ​។

ម្យ៉ាងទៀត សម្រាប់​និយោជិត​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ពួក​គេ​មិនមែន​គ្រាន់តែ​ផ្តោត​លើ​ការ បំពេញ​កាតព្វកិច្ច​ប្រចាំ​ថ្ងៃ​នៅ​កន្លែង​ការងារ​នោះ​ទេ ប៉ុន្ដែ​ពួក​គេ​ក៏​មាន​មោទនភាព​ចំពោះ​តួនាទី​រៀង​ៗ​ខ្លួន​ផង​ដែរ​ ។ ជាក់ស្តែង និយោជិត ៩២ ភាគរយ​បាន​និយាយ​ថា ពួក​គេ​មាន​មោទនភាព​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន និង​ការ​រួមចំណែក​របស់​ក្រុមហ៊ុន នៅ​ក្នុង​សហគមន៍​ដែល​នៅ​ជុំវិញ​ ។

ភាព​ចម្រុះ សមធម៌ និង​បរិ​យា​ប័ន្ន (DEI) ត្រូវ​បាន​រួម​បញ្ចូល​ជា​និច្ច​នៅ​ក្នុង​វប្បធម៌​ការងារ​របស់​ក្រុមហ៊ុន​ដោយ​ជំរុញ​ឱ្យ​មានការ​ផ្ដល់​តម្លៃ និង​ឱកាស​ស្មើ​ៗ​គ្នា​សម្រាប់​និយោជិត​គ្រប់​រូប ​។ ការ​ប្តេជ្ញា​ចិត្ត​នេះ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​គំនិត​ផ្តួចផ្តើម​មាន​ដូច​ជា មជ្ឈមណ្ឌល​ថែទាំ​កុមារ កម្មវិធី «​ស្ត្រី​នៅ​ផ្នែក​លក់​» និង​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​កសាង​កម្លាំង​ការងារ​ដែល​ទទួលយក​ភាព​ចម្រុះ ដោយ​មិន​គិត​ពី​ភេទ ពូជសាសន៍ ឬ​សញ្ជាតិ ស្រប​ទៅ​តាម​ផ្នត់គំនិត «​ការ​យល់​ឃើញ​ចម្រុះ នឹង​ធ្វើ​ឱ្យ​គុណភាព​ស្រា​បៀរ​កាន់តែ​ប្រណិត​» ​។

សាមគ្គីភាព និង​ភាព​រួបរួម​គ្នា​ក្នុង​ចំណោម​និយោជិត​ទាំងអស់​តែងតែមាន​ជា​និច្ច​នៅ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ​។ មិន​ថា​ការ​ប្រារឰ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យអុំទូក ឬ​ខួប​លើក​ទី ៣០ របស់ ក្រុមហ៊ុន​នោះ​ទេ និយោជិត​ទាំងអស់​តែងតែ​មក​រួម​គ្នា​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​របស់​ពួក​គេ​។ ក្រៅពី​តួនាទី និង​ម៉ោង​ធ្វើការ​ប្រចាំ​ថ្ងៃ និយោជិត​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម នៅ​ក្នុង​សហគមន៍​ដោយ​ពង្រឹង​វប្បធម៌​នៃ​ការ​ផ្តល់ និង​ចែករំលែក​ត្រឡប់​មក​វិញ ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​ក្រុមហ៊ុន​ក្នុង​ការ «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ​។

លើស​ពី​នេះ​នៅ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សុវត្ថិភាព​ជា​បេះដូង​នូវ​រាល់​ប្រតិបត្តិការ​ទាំងអស់​ ។ និយោជិត ៩៤ ភាគរយ​បាន​បញ្ជាក់​ថា ពួក​គេ​កំពុង​តែ​ធ្វើការ​ក្នុង​បរិយាកាស​មួយ​ដែល​មាន​សុវត្ថិភាព ​។ ក្រុមហ៊ុន​តែងតែ​បន្ត​ពង្រឹង​នូវ​សុវត្ថិភាព​នៅ​កន្លែងធ្វើការ​តាម​រយៈ​ការ​បណ្តុះបណ្តាល​យ៉ាង​ម៉ត់ចត់ វិធានការ​ការពារ និង​វិធីសាស្ត្រ​សកម្ម​ក្នុង​ការ​បង្ការ​ហានិភ័យ ​។ ការ​ធានា​ថា គ្រប់​គ្នា រួម​ទាំង​និយោជិត អ្នកម៉ៅការ និង​ភ្ញៀវ​ទាំងអស់ ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព​នៅ​ចុងបញ្ចប់​នៃ​ម៉ោង​ការងារ​របស់​គេ ដែល​នេះ​គឺជា​តម្លៃ​ស្នូល​ក្នុង​ប្រតិបត្តិការ​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​ ។

លោកស្រី លី លី​មុនី​ពេជ្រ ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រចាំ កម្ពុជា និង​ឡាវ បាន​បញ្ជាក់​ថា​៖ «​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ធ្វើការ​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា​ធ្វើ​ឱ្យ​យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង ​។ ការ​ទទួលស្គាល់​ជា​ថ្មី​នេះ​គឺជា​សក្ខីភាព​មួយ​ចំពោះ​វប្បធម៌​ដែល​យើង​បាន​បង្កើត​នៅ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដែល​ការ​ពង្រឹងសមត្ថភាព សុខុមាលភាព និង​សាមគ្គីភាព​របស់​និយោជិត​គឺជា​ស្នូល​នូវ​រាល់​ប្រតិបត្តិការ​របស់​យើង​» ​។

ជាមួយនឹង​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ការ​ជឿ​ទុកចិត្ត បិ​រ​យា​ប័ន្ន និង​ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា នឹង​យកចិត្ដទុកដាក់​លើស​ពី​ការ​ផលិត​ស្រា​បៀរ​។ ក្រុមហ៊ុន​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​នូវ​វប្បធម៌​នៃ​ការ​រួបរួម​គ្នា ដោយ​ធានា​ថា និយោជិត​គ្រប់​រូប​ទទួល​បានការ​គាំទ្រ ផ្តល់​តម្លៃ និង​លើកទឹកចិត្ត​ក្នុង​ការ​នាំ​យក​នូវ​អ្វី​ដែល​ក្រុមហ៊ុន​ទទួល​បាន​ក្នុង​នាម​ជា «​ទីកន្លែង​ធ្វើការ​ដ៏​ល្អ » ពិតប្រាកដ ​៕

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​នៅ​លើ​ពិភពលោក ដែល​ជា​ក្រុមហ៊ុនស្រា​បៀរ និង​ក្រុមហ៊ុន​វិនិយោគ​ឈានមុខ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩៤ ​។ ជាមួយ​គោលបំណង​បង្កើត​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជម្រុញ​ពិភពលោក​មួយ​កាន់តែ​ប្រសើរ​រ ក្រុមហ៊ុន​ ហ៊ិ​ន​នី​គែន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ម៉ាក​យីហោ​ស្រា​បៀរ​ចំនួន ៥ រួម​មាន ស្រា​បៀរ Heineken ® ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​ ។ ក្រុមហ៊ុន​មាន​និយោជិត​ប្រមាណ ៧០០​នាក់ និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ៦៦,០០០​នាក់​នៅ​ទូ​ទាំង​ច្រវាក់​ផលិតកម្ម​របស់​ខ្លួន ​។ តាម​រយៈ​យុទ្ធសាស្ដ្រ «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​បរិស្ថាន និង ព្រមទាំង សង្គម និង​ការ​ទទួលទាន​ដោយ​ការ​ទទួលខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វេ​ប​សាយ heinekencambodia.com ៕ អត្ថបទសហការ