ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ម៉ា​ដា​ហ្គា​ស្កា​ នឹង​ស្វែង​យល់ពី​ប្រព័ន្ធ​ទូទាត់​ បាគង​ របស់​កម្ពុជា

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ធនាគារជាតិ​នៃ​កម្ពុជា និងធនាគារកណ្តាល​នៃ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា កាលពី​ថ្ងៃ​អង្គារ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥…

រាជធានី​ភ្នំពេញ​ ៖ ធនាគារជាតិ​នៃ​កម្ពុជា និងធនាគារកណ្តាល​នៃ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា កាលពី​ថ្ងៃ​អង្គារ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បាន ចុះ​អនុស្សរណៈ​យោគយល់​មួយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​សម​ភាគី ម៉ា​ដា​ហ្គា​ស្កា​សិក្សា​ស្វែង​យល់​ អំពី​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​បាគង ការ​គ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ និង​ការ​អនុវត្ត​នយោបាយ​រូបិយ​វត្ថុ​ របស់​ប្រទេស​កម្ពុជា​ ។

អនុស្សរណៈ​យោគយល់​ទ្វេភាគី​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាល​ម៉ា​ដា​ហ្គា​ស្កា ក្នុង​គោលបំណង ដើម្បី​បង្កើត​ក្របខ័ណ្ឌ​កិច្ច សហប្រតិបត្តិការ​រវាង​ធនាគារកណ្តាល​ទាំង​ពីរ ដោយ​ផ្តោត​លើ​គម្រោង​សិក្សា​ស្រាវជ្រាវ គម្រោង​ត​ភ្ជាប់​និង​នវានុវត្តន៍​ហិរញ្ញវត្ថុ ជា​ពិសេស​ប្រព័ន្ធ​ទូទាត់​បាគង ជាដើម ​។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ដែល​មាន​វត្តមាន​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារកណ្តាល​ទាំង​ពីរ ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាល​ម៉ា​ដា​ហ្គា​ស្កា បាន វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អ​ភ​វិ​ឌ្ឍ​សេដ្ឋកិច្ច និង​ប្រព័ន្ធ​ធនាគារ​កម្ពុជា ជា​ពិសេស​ប្រព័ន្ធ​ទូទាត់ បាគង ព្រមទាំង​ការ​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា ​។

ឯកឧត្តម ក៏​បាន​បង្ហាញ សុទិដ្ឋិនិយម ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​នឹង​ផ្តល់​អត្ថ ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​សង្គម ដូច​ជា វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ ជាដើម​ ។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ផ្តល់ បដិសណ្ឋារកិច្ច​យ៉ាង​ល្អ​ដល់​គណៈប្រតិភូ​ធនាគារកណ្តាល​ម៉ា​ដា​ហ្គា​ស្កា និង​បាន​ស្វាគមន៍ យ៉ាង​កក់ក្តៅ​ដែល​ធនាគារកណ្តាល​ម៉ា​ដា​ហ្កា​ស្កា ចាប់អារម្មណ៍​សិក្សា​ស្វែង​យល់​អំពី​ប្រព័ន្ធ ប្រតិបត្តិការ​ធនាគារកណ្តាល​របស់​ធនាគារជាតិ​នៃ​កម្ពុជា ជា​ពិសេស​ប្រព័ន្ធ​ទូទាត់​បាគង ព្រមទាំង​បង្ហាញ​ឆន្ទៈ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត ​។

លើស​ពី​នេះ លោក​ជំទាវ ទេសាភិបាល ក៏​បាន​ជម្រាប​ជូន សម​ភាគី​ម៉ា​ដា​ហ្គា​ស្តា​ផង​ដែរ​ថា កន្លង​មក ប្រទេស​ផ្សេង​ៗ​ទៀត​ក៏​បាន​មក​សិក្សា​ស្វែង​យល់​ពី​បទ​ពិសោធន៍​របស់​ធនាគារជាតិ នៃ​កម្ពុជា លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ បាគង ហើយ​លោក​ជំទាវ​ក៏​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ធនាគារ កណ្តាល​ទាំង​ពីរ​នឹង​អា​ចត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​ទ្វេភាគី​ជាមួយ​គ្នា​នា​ពេល​ខាង​មុខ ​៕ អត្ថបទសហការ