ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មនុស្ស​រាប់​ពាន់​នាក់ឈ្នះ​ទឹកប្រាក់​សរុប​ជាង ​៥០លាន​រៀល និង​រង្វាន់​ម៉ូតូ​ក្នុង​កម្មវិធី​គាស់​គ្រុឌឈ្នះ​ម៉ូតូ នៅ​ស្រុក​បាកាន ​ខេត្តពោធិ៍សាត់

2 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃអាទិត្យ​ទី​ ១៦ កុម្ភៈ កន្លង​ទៅ​បងប្អូន​អ្នក​ពោធិ៍សាត់ ​រាប់​ពាន់​នាក់ ​បាន​មក​ចូលរួម​កម្មវិធីគាស់ ​គ្រុឌ​ ឈ្នះ​ម៉ូតូ…

ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃអាទិត្យ​ទី​ ១៦ កុម្ភៈ កន្លង​ទៅ​បងប្អូន​អ្នក​ពោធិ៍សាត់ ​រាប់​ពាន់​នាក់ ​បាន​មក​ចូលរួម​កម្មវិធីគាស់ ​គ្រុឌ​ ឈ្នះ​ម៉ូតូ ដែល​រៀបចំ​ឡើង​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​គ្រុឌ នៅ​ទីតាំង​កម្មវិធី​ប្រកួត​ប្រដាល់​គ្រុឌ​គុន​ខ្មែរ នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​ ។

គេ​ក៏​ឃើញ​មាន​បងប្អូន​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​ផង​ដែរ ដូច​ជា​ខេត្ត​កំពង់​ចា ត្បូងឃ្មុំ បាន​ចូលរួម​គាស់​គ្រុឌ ផ្សងសំណាង​ទទួល​បាន​រង្វាន់​ធំ​ៗ​ជា​ច្រើន ជា​ពិសេស​រង្វាន់​ម៉ូតូ​ឌ្រី​ម​សង់​សេរី​ថ្មី​ឆ្នាំ ​២០២៥ ​។ ទឹកប្រាក់​សរុប​ជាង ៥០លាន​រៀល និង​ម៉ូតូ​ចំនួន​មួយ​គ្រឿង ត្រូវ​បាន​ចែក​ជូន​អ្នកមាន​សំណាង​ជា​ច្រើន​នាក់ ដែល​សុទ្ធសឹងតែ​ជាង​អតិថិជន​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ ​។ លើស​ពី​នោះ គេ​ក៏​ឃើញ​មាន​តារា​កិត្តិយស និង​សិល្បករ​ជា​ច្រើន​រូប មាន​វត្តមាន​ផ្តល់​ភាព​រីករាយ​ដល់​អ្នកចូលរួម​របស់​យើង​ ។

គួរ​បញ្ជាក់​ថា​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ ជា​ផលិតផល​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី មាន ​៣​រសជាតិ គឺ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ រសជាតិ​ដើម​, ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ អាយ​ស៏ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ​កូ​ឡា​។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​ដាក់​ដំណើរការ​ផលិតផល​ចំនួន​ ១៧ ក្រោម​ម៉ាក​សញ្ញា​ចំនួន ​៤ គឺ​ម៉ាក​សញ្ញា​គ្រុឌ​, វឌ្ឍនៈ ដ្រា​ហ្គិ​ន​, និង វី អាក​ទីវ ដែល​សុទ្ធសឹងតែ​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន និង​ទទួលស្គាល់​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ឈ្នះ​មេដាយមាស​ចំនួន ៣៣ មេដាយ​, ពានរង្វាន់​សម្រាប់​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់​ពិភពលោក International High Quality ចំនួន ​២ និង​ជាប់​ក្នុង​បេក្ខភាព Prize of the Jury 2024 ស្រា​បៀរ​ល្អ​ផ្ដាច់​គេ​ក្នុង​ចំណោម​ស្រា​បៀរ​កំពូល​ទាំង ​៥ (TOP 5) ទូ​ទាំង​ពិភពលោក​ពី​ស្ថាប័ន Monde Selection និង World Beer Award ចំនួន ៣​ឆ្នាំ ជាប់​គ្នា ដែល​ធ្វើ​ឲ្យ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក្លាយជា​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ដ៏​លេចធ្លោ​ខ្លាំង និង​ឈ្នះ​មេដាយមាស​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ