ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មូលនិធិ ២៥​រៀល របស់​ វី​តា​ល់ សហការ​ជាមួយកាកបាទក្រហម​ ផ្សព្វផ្សាយ​ទិវា​ជាតិ​សុខភាពមាតា ទារក និង​កុមារ ឆ្នាំ​ ២០២៥

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ដើម្បី​ចូលរួម​អបអរសាទរទិវា​ជាតិសុខភាព​មាតា ទារក និង​កុមារ ឆ្នាំ​ ២០២៥ មូលនិធិ​ ២៥​រៀល របស់​…

រាជធានីភ្នំពេញ ​៖ ដើម្បី​ចូលរួម​អបអរសាទរទិវា​ជាតិសុខភាព​មាតា ទារក និង​កុមារ ឆ្នាំ​ ២០២៥ មូលនិធិ​ ២៥​រៀល របស់​ វី​តា​ល់ បាន​ចូលរួម​សហការជាមួយ​កាកបាទក្រហមកម្ពុជា រៀបចំ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ឆ្នាំ​ ២០២៥ ក្រោម​ប្រធានបទ «​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​សេវា​សុខាភិបាល​សាធារណៈ និង​សេវា​ឯកជន ដើម្បី​លើកកម្ពស់គុណភាពនៃ​ការ​ថែទាំ​សុខភាពមាតា ទារក កុមារ និង​យុវវ័យ​» ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង ២០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី ​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នេះនៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ​។

កម្មវិធី​នេះ​ទទួល​បានការ​ចូលរួម​ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​ ១ កាកបាទក្រហមកម្ពុជា និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​, លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​), លោក​វេជ្ជបណ្ឌិត សួន សា​មិត្ត នាយក​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព លោកគ្រូ អ្នកគ្រូ​ពេទ្យ ថ្នាក់ដឹកនាំ និង​បុគ្គលិក​នៃ​ស្ថាប័ន​ទាំង ៣ រួម​ទាំង​ស្ត្រី និង​ក្រុម​គ្រួសារ​ជា​ច្រើន​រូប ​។

ក្នុង​ឱកាស​នោះ លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ដឹកនាំ​រៀបចំ អនុវត្តន៍​ការងារ​របស់​មន្ទីរពេទ្យ ដែល​បាន​ផ្ដល់​ជូន​នូវ​សេវា​ពិនិត្យ​សុខភាព​ជា​ប្រចាំ និង​សេវា​ផ្តល់​កំណើត​ជូន​ស្ត្រី រួម​ជាមួយ​សេវា​តំហែទាំ​សុខភាព​មាតា និង​ទារក បន្ទាប់​ពី​សម្រាល​រួច ប្រកបដោយ​ប្រសិទ្ធិ​ភាព ​។ ព្រមទាំង​បង្កើត​នូវ​កម្មវិធី​ចែករំលែក​ចំណេះដឹង ក្នុង​ការ​លើកកម្ពស់​សុខភាព​របស់​ទារក និង​កុមារ​តូច​ៗ​នៅ​កម្ពុជា ប្រកបដោយ​សុខុមាល​ភាពល្អ និង​វិជ្ជាជីវៈ​ខ្ពស់ ។

លោក​ជំទាវ​បន្ត លើកទឹកចិត្ត​ឱ្យ​អ្នក​ម្តាយ​គ្រប់​រូប ទទួលទាន​ចំណីអាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ប្រកបដោយ​អនាម័យ​ខ្ពស់ និង​ពិសា​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ជា​ប្រចាំ ដើម្បី​ទ្រទ្រង់​ជីវិត និង​ការ​លូតលាស់​របស់​ទារក​ឱ្យ​បាន​ល្អ​ប្រសើរ ​។ លោក​ជំទាវ បាន​បន្ថែម​ថា ក្នុង​នាម​ជា​វិស័យ​ឯកជន វី​តា​ល់​ជឿ​ថា ការ​ផ្តល់​ជូន​ទៅ​ដល់​សង្គម​តាម​រយៈ​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ និង​ចូលរួម​ចំណែក​លើ​កិច្ចការ​សង្គម​ផ្សេង​ៗ​ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ គឺជា​ការ​បង្កើត​ឱ្យ​មាន​វប្បធម៌ នៃ​ការ​ចែករំលែក​ដ៏​ល្អ​មួយ ​។

តាម​រយៈ​មូលនិធិ ​២៥​រៀល វី​តា​ល់ ​បាន​តាំងចិត្ត ក្នុង​ការ​បន្ត​គាំទ្រ និង​បង្កើត​ឱ្យ​មាន​គម្រោង​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម​ឱ្យ​កាន់តែ​ទូលំទូលាយ ពិសេស​លើ​សុខុមាលភាព​សង្គម ដែល​មាន សុខភាព​មាតា ទារក និង​កុមារ ​។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​ ១ ​កាកបាទក្រហមកម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​ជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ដោយ​លើក​ឡើង​ថា ការ​ពង្រឹង និង​បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ និង​ឯកជន​ប្រកបដោយ​ការ​វិនិយោគ​លើ​ធនធានមនុស្ស វិស័យ​សុខាភិបាល និង​បច្ចេកវិទ្យា​ថ្មី​ៗ ជា​គោលដៅ​សំខាន់​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​សេវា​ថែទាំ​សុខភាព ការ​ព្យាបាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិ​ភាព​ខ្ពស់ ​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ក្នុង​ការ​រៀបចំ​ពិធី និង​ជួយ​សម្របសម្រួល​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ យ៉ាង​សកម្ម ហើយ​ជា​ពិសេស​ថ្លែង​នូវ​ការ​កោតសរសើរ និង​អំណរ​គុណ​ចំពោះ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង​ជា​រឿយ​ៗ ជាមួយ​កាកបាទក្រហមកម្ពុជា ជាក់ស្ដែង​ក្នុង​ការ​រៀបចំ​កម្មវិធី​សំណេះសំណាល សួរសុខទុក្ខ ដើម្បី​អបអរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា វី​តា​ល់ ជា​ក្រុមហ៊ុន​ទឹក​ពិសា ដែល​មាន​មូលនិធិ ២៥​រៀល ជា​និច្ចកាល បន្ត​រក្សា​មូលដ្ឋាន​នៃ​ការ​ប្រើប្រាស់​មូលធន​ដល់​ការ​បង្កើត​គម្រោង​ថ្មី​ៗ ជា​ពិសេស​លើ​កិច្ច​ការងារ​សុខុមាលភាព​សង្គម​នៃ​វិស័យ​សុខាភិបាល ​។ រាល់​ការ​ជាវ​ទឹក​ពិសា​វី​តា​ល់ ​១​ដប លោក​អ្នក​បាន​ចូលរួម​ចំណែក​បរិច្ចាគ​ចំនួន ​២៥​រៀល ទៅ​ក្នុង​កិច្ចការ​សង្គម​នានា ​។ វី​តា​ល់ ជា​ផលិតផល​ទឹក​ពិសា​ក្នុងស្រុក ដែល​បាន​ឆ្លងកាត់​ប្រព័ន្ធ​បន្សុទ្ធ​ទឹក ១២​ដំណាក់កាល យ៉ាង​ទំនើប​ពី​សហគមន៍​អ៊ឺ​រ៉ុ​ប ធានា​បាន​នូវ​គុណភាព​ខ្ពស់ ហើយ​ក៏​ជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ដែល​មាន​វត្តមាន​ក្នុង​ទីផ្សារ​តាំងពី​ឆ្នាំ ​២០១០ មក​ម្ល៉េះ ។ វី​តា​ល់ មោទនភាព ផលិតផល​ជាតិ​ ៕ អត្ថបទសហការ