ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ជីប ម៉ុង ចូលរួម​កសាង​ផ្ទះ ១០០ ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​អតីត​យុទ្ធ​ជនខេត្តកំពង់ធំ

2 ថ្ងៃ មុន

ខេត្តកំពង់ធំ ​៖ ស្រប​តាម​ស្មារតី ខ្មែរ​ជួយ​ខ្មែរ ក្រុមហ៊ុន ជីប ម៉ុង ពិតជា​មាន​មោទកភាព​បំផុត ដែល​បាន​សាងសង់ និង​ប្រគល់​លំនៅ​ដ្ឋា​ន​ចំនួន…

ខេត្តកំពង់ធំ ​៖ ស្រប​តាម​ស្មារតី ខ្មែរ​ជួយ​ខ្មែរ ក្រុមហ៊ុន ជីប ម៉ុង ពិតជា​មាន​មោទកភាព​បំផុត ដែល​បាន​សាងសង់ និង​ប្រគល់​លំនៅ​ដ្ឋា​ន​ចំនួន ១០០​ខ្នង សម្រេចការ​សាងសង់ ៦៥​ខ្នង ជូន​ដល់​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា (​ស​.​អ​.​ក​.) ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​ទី ១ ស​.​អ​.​ក​. ដើម្បី​តបស្នង​ដល់​ការ​ពលី​កម្ម​ជូន​ជាតិ មាតុភូមិ និង​ប្រជាជន ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម និងលោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង នា​ថ្ងៃ​ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥​ ។

ក្នុង​ឱកាស​នេះ លោកអ្នកឧកញ៉ា លាង ឃុន បាន​បង្ហាញ​ពី​មោទកភាព​ខ្ពស់ ដែល​ក្រុមហ៊ុន ជីប ម៉ុង បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​លើកកម្ពស់​ជីវភាព​របស់​អតីត​យុទ្ធ​ជន ដោយ​បាន​សាងសង់​ផ្ទះ​ចំនួន ១០០ ខ្នង​ជូន​ដល់​អតីត​យុទ្ធ​ជន ហើយ​នេះ​ជា​សកម្មភាព​មួយ​ដែល​បង្ហាញ​ពី​ស្មារតី ខ្មែរ​ជួយ​ខ្មែរ ស្រប​តាម​ទស្សនវិស័យ​ស្នេហា​ជាតិ​របស់​ក្រុមហ៊ុន ជីប ម៉ុង ​។

ដើម្បី​ជា​ចំណងដៃ​ឡើង​គេហដ្ឋាន​ថ្មី ដែល​សាងសង់​រួចរាល់​ចំនួន ៦៥ ខ្នង លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង បាន​ផ្តល់​ថវិកា​បន្ថែម ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកា ១០ ម៉ឺន​រៀល​, ទឹក​ពិសា​កម្ពុជា​, ទឹកក្រូច​អាយ​ស៍​, និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ឈុត ​។

ដោយឡែក សម្រាប់​អតីត​យុទ្ធ​ជន​ដែល​ទទួល​បាន​ផ្ទះ​កាលពី​ជំហាន​ទី ១ រួចរាល់ សរុប​ចំនួន ១៤១ គ្រួសារ លោកអ្នកឧកញ៉ា លាង ឃុន ក៏​បាន​ផ្តល់​ថវិកា​ឧបត្ថម្ភ ១០ ម៉ឺន​រៀល សម្រាប់​មួយ​គ្រួសារ​។ អំឡុង​ពេល​ពិធី​ប្រគល់​ផ្ទះ​ដល់​អតីត​យុទ្ធ​ជន​នេះ លោកអ្នកឧកញ៉ា លាង ឃុន ក៏​បាន​ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ៨០ លាន​រៀល​បន្ថែម​ទៀត សម្រាប់​ការ​សាងសង់​ទីស្នាក់ការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​ខេត្តកំពង់ធំ​ ។

មិនតែប៉ុណ្ណោះ លោកអ្នកឧកញ៉ា លាង ឃុន បាន​បង្ហាញ​ការ​ស្ញើ​ច​សរសើរ​ចេញពី​ចិត្ត​ពិត​ដល់​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ជា​អតីត​នាយក​រដ្ឋមន្ត្រី​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព មាន​ស្ថិរភាព​នយោបាយ មានការ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​លើ​គ្រប់​វិ​ស​យ័ និង​មាន​កិត្យានុភាព ល្បី​រន្ទឺ​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ក៏​ជា​អ្នក​នៅ​ពីក្រោយ​ការ​ផ្តួចផ្តើម​បង្កើត​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ដើម្បី​ជួយ​ឧបត្ថម្ភ គាំទ្រ និង​ទ្រទ្រង់​ជីវភាព​របស់​អតីត​យុទ្ធ​ជន​ទាំងអស់ ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោកអ្នកឧកញ៉ា លាង ឃុន សូម​សម្តែង​នូវ​ការ​ស្ងើចសរសើរ​លើ​ចក្ខុវិស័យ​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​បាន​បន្ត​ដឹកនាំ ផ្គត់ផ្គង់​ឧបត្ថម្ភ​ដល់ អតីត​យុទ្ធ​ជន ដែល​លះបង់​កាយ​ចិត្ត ដោយ​ក្តី​ស្នេហា​ជាតិ ​។
ទឹក​ពិសា​កម្ពុជា បន្សុទ្ធ​គ្រប់​ដំណក់​ជាមួយ​បច្ចេកវិទ្យា SMART TRIPLE FILTER! ៕ អត្ថបទសហការ