ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធីសាស្ត្រ​ទាំង ២០ នាំ​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​របស់​អ្នក !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម​កូន គឺជា​ការងារ​លំបាក ។ យើង​ចង់បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​ៗ ហើយ​ក៏​អាច​ចំណាយពេល​ច្រើន​ក្នុង​ការ​ព្រួយបារម្ភ​អំពី​របៀប​ក្លាយជា​ឪពុក​ម្តាយ​ដ៏​ល្អ​បំផុត​ដែល​អាច​ធ្វើ​សម្រាប់​ពួក​គេ ។ ប៉ុន្តែ​ជា​ការ​ពិត​ណាស់ អ្នក​មិន​ចាំបាច់​ត្រូវធ្វើ​ជា​ម្ដាយ​ទំនើប…

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម​កូន គឺជា​ការងារ​លំបាក ។ យើង​ចង់បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​ៗ ហើយ​ក៏​អាច​ចំណាយពេល​ច្រើន​ក្នុង​ការ​ព្រួយបារម្ភ​អំពី​របៀប​ក្លាយជា​ឪពុក​ម្តាយ​ដ៏​ល្អ​បំផុត​ដែល​អាច​ធ្វើ​សម្រាប់​ពួក​គេ ។ ប៉ុន្តែ​ជា​ការ​ពិត​ណាស់ អ្នក​មិន​ចាំបាច់​ត្រូវធ្វើ​ជា​ម្ដាយ​ទំនើប ឬ​ប៉ា​កំពូល​ល្អ ដើម្បី​នាំ​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​ទេ ។ អ្វី​ដែល​កុមារ​ត្រូវការ​បំផុត​ក្នុង​ជីវិត គឺ​សេចក្ដី​ស្រឡាញ់ សុវត្ថិភាព ការ​ណែនាំ និង​ការ​គាំទ្រ ហើយ​ពេល​យើង​បំពេញតម្រូវការ​ទាំងនេះ ទោះបីជា​តាម​វិធី​តូចតាច​បំផុត​ក៏​ដោយ​នឹង​ជួយ​នាំ​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​ៗ ។

ខាងក្រោម​នេះ គឺជា​វិធី​ងាយ​ៗ​ចំនួន ២០ ដែល​អ្នក​អាច​ផ្តល់​កម្លាំងចិត្ត​ដល់​កូន​របស់​អ្នក និង​នាំ​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​នៅ​ក្នុង​ពួក​គេ ៖

១. អនុញ្ញាត​ឱ្យ​កូន​របស់​អ្នករក​ឃើញ​ចំណាប់អារម្មណ៍ និង​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​របស់​ពួក​គេ ។ ពេល​លេង​ដោយ​ឯករាជ្យ គឺជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​មើល​កូន​របស់​អ្នក និង​ចំណាប់អារម្មណ៍​របស់​ពួក​គេ ។

២. អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ធ្វើ​ខុស ប្រសិនបើ​កុមារ​ត្រូវ​បាន​ដាក់​សម្ពាធ​ឱ្យ​មាន​ភាពល្អ​ឥត​ខ្ចោះ​គ្រប់ពេលវេលា នោះ​ពួក​គេ​នឹង​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រថុយប្រថាន ឬ​ហ៊ាន​ធ្វើ​អ្វី​ដែល​ពិបាក​នោះ​ទេ ។

៣. កុំ​បង្ខិតបង្ខំ​កូន​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ជាក់លាក់ ឬ​រៀន​អំពី​រឿង​មួយ​ចំនួន ។ ការ​លើកទឹកចិត្ត​គឺជា​ការ​ល្អ ប៉ុន្តែ​កុំ​រុញច្រាន ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​ភាព​តានតឹង ហត់នឿយ និង​អាក់អន់ចិត្ត ។

៤. រក្សា​ការ​រំពឹង​ទុក​ជាក់ស្តែង ហើយ​អនុញ្ញាតិ​ឱ្យ​ពួក​គេ​ដឹង​ថា អ្នក​រំពឹង​ចង់​ឃើញ​អ្វីខ្លះ ។

៥. ឱ្យ​កូន​របស់​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ពេញវ័យ​របស់​អ្នក​នៅ​ពេល​សមរម្យ ។ ការ​ចែករំលែក​អំពី​អារម្មណ៍ មិត្តភាព ជីវិត​ការងារ ជោគជ័យ និង​ភាព​បរាជ័យ​របស់​អ្នក អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​យល់​ពី​អារម្មណ៍​របស់​ពួក​គេ​ផ្ទាល់ ។

៦. ធ្វើ​ជា​គំរូ​ល្អ និង​ជា​អ្នក​សិក្សា​ពេញ​មួយ​ជីវិត ។

៧. លើកទឹកចិត្ត​ដល់​ការ​ច្នៃប្រឌិត​នៅផ្ទះ តុបតែង​ផ្ទះ រៀបចំ​តុក្កតា សម្ភារ​ផ្ទះបាយ និង​ឧបករណ៍​កីឡា ។ ស្វែងរក​កន្លែង​នៅ​ក្នុងផ្ទះ​របស់​អ្នក ដើម្បី​បង្ហាញ​ការ​ច្នៃប្រឌិត ឬ​ស្នាដៃ​សិល្បៈ​របស់​កូន​អ្នក

៨. កុំ​ដាក់​ស្លាក​សញ្ញា ដាក់​នាម ឬ​ឈ្មោះ​មិនល្អ​ឱ្យ​កូន​របស់​អ្នក ។

៩. លេង​ជាមួយ​គ្នា​ជា​គ្រួសារ ដើរ​លេង​សួន​កម្សាន្ត លេង​ហ្គេ​ម​ក្តារ ចូលរួម​ព្រឹត្តិការណ៍​កីឡា ចូល​មើល​កុន អាន​ជាមួយ​គ្នា ស្តាប់​តន្ត្រី​។​ល​។

១០. និយាយ​គ្នា​លេង ដោយ​ចំណាយពេល​ជា​ទៀងទាត់ ដើម្បី​សន្ទនា​មួយ​ទល់​នឹង​មួយ​ជាមួយ​កូន​របស់​អ្នក ។

១១. ធ្វើ​ឱ្យ​ផ្ទះ​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ កំប្លែង និង​សំណើច ។

១២. សរសើរ​កូន​របស់​អ្នក​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ ជោគជ័យ ឬ​មាន​ប្រយោជន៍ ។

១៣. ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកមាន​ពេលវេលា​ច្រើន ដែល​មិន​មានច្បាប់ ឬ​រចនាសម្ព័ន្ធ​ក្នុង​ថ្ងៃ​របស់​ពួក​គេ ដើម្បី​អនុញ្ញាត​ឱ្យ​ការ​ស្រមើល​ស្រមៃ និង​គំនិត​របស់​ពួក​គេ​កើនឡើង ។

១៤. ស្វែងរក​ការ​សិក្សា ថ្នាក់​តន្ត្រី ឬ​ក្រុម ដែល​កូន​របស់​អ្នក​អាច​ចំណាយពេល​ជាមួយ​មិត្ត​ភ័ក្តិ​ដែល​មាន​ចំណាប់អារម្មណ៍​ស្រ​ដៀង​គ្នា ។

១៥. កុំ​ប្រៀបធៀប​កូន​អ្នក​ជាមួយ​អ្នក​ដទៃ មនុស្ស​តែ​ម្នាក់​គត់​ដែល​គេ​គួរ​ប្រៀបធៀប​ខ្លួនឯង គឺ​ខ្លួនឯង ។

១៦. ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ជម្រើស នៅ​ពេល​កូន​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង វា​ជួយ​បង្កើត​ឯករាជ្យ​ភាព និង​ទំនុកចិត្ត ។

១៧. លើកទឹកចិត្ត​ឯករាជ្យ​ភាព​រីក​ចម្រើន​របស់​កូន​អ្នក

១៨. ឱ្យ​កូន​យល់​ថា ដោយសារ​តែ​រឿង​ដំបូង​ពិបាក ហើយ​ពួក​គេ​ប្រហែលជា​មិនដឹង​ទាំងអស់​ឥឡូវនេះ វា​មិន​មាន​ន័យ​ថា ពួក​គេ​នឹង​មិន​ចេះ ឬ​មិន​ធ្វើ​នោះ​ទេ វា​គ្រាន់តែ​មាន​ន័យ​ថា ពួក​គេ​មិន​បាន​រៀន​វា​នៅឡើយ​ទេ ។

១៩. សុំ​ទោស នៅ​ពេល​អ្នក​ធ្វើ​ខុស នេះ​ជួយ​កូន​របស់​អ្នកមាន​អារម្មណ៍​គោរព និង​បង្ហាញ​ពួក​គេ​ពី​របៀប​ដោះស្រាយ​ស្ថានភាព នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ខុស​ដោយ​ខ្លួនឯង ។

២០. និយាយ​ដោយ​សប្បុរស​ទៅ​កាន់​កូន​របស់​អ្នក ហើយ​ឱ្យ​ពួក​គេ​ឮ​អ្នក​និយាយ​ដោយ​សប្បុរស​ចំពោះ​ខ្លួន​អ្នកផង​ដែរ ៕ ប្រភព ៖ apolloafterschool

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕