រាជធានីភ្នំពេញ ៖ TECNO Mobile ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយ មានប្រតិបត្តិការជាង ៧០ ប្រទេស ដែលបានធ្វើឲ្យកក្រើកទីផ្សារប្រទេសកម្ពុជា និងទទួលបានការគាំទ្រពីសំណាក់អតិថិជនទូទៅ ជាពិសេសលើស៊េរី SPARK ដោយហេតុដូច្នេះហើយទើប TECNO នាំយកម៉ូឌែលថ្មីមួយទៀត មានតម្លៃសមរម្យស៊េរី TECNO SPARK ចូលមកទីផ្សារប្រទេសកម្ពុជា បន្ថែមទៀតនោះគឺ TECNO SPARK 30 5G ។
TECNO SPARK 305G គឺជាស្មាតហ្វូនលេងហ្គេមល្អបំផុត និងដំបូងគេបំផុតត្រកូល SPARK របស់ TECNO ដែលមានបំពាក់បន្ទះឈីប 5G ល្អបំផុត តម្លៃក្រោម 200 ដុល្លារ និងធានាប្រើប្រាស់បានរលូនយ៉ាងតិច 5 ឆ្នាំ ដោយមិនធ្លាក់ល្បឿនម៉ាស៊ីន ប្រើប្រាស់ដោយមានទំនុកចិត្ត ។
បន្ទះឈីប 5G និង ធានាប្រើប្រាស់បានរលូនយ៉ាងតិច 5 ឆ្នាំ
TECNO SPARK 30 5G បំពាក់ដោយបន្ទះឈីប MediaTek MediaTek Dimensity 6300 5G processor ផ្តល់បទពិសោធន៍ល្អដល់ក្នុងការលេងហ្គេម ដំណើរការកាន់តែរលូនក្នុងការបើកកម្មវិធីច្រើនក្នុងពេលតែមួយ និងសេវាខ្លាំងនៅតាមខេត្ត រឺជនបទប្រើប្រាស់លេងហ្គេមមិនបាច់ភ័យ ដោយមិនធ្លាក់ល្បឿនម៉ាស៊ីនដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលមិនចង់ផ្លាស់ប្តូរស្មាតហ្វូនច្រើន ។
ស្មាតហ្វូននេះផ្តល់អ្នកនូវដំណើរការដ៏មានស្ថេរភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយថាមពលថ្មធំ ទំហំផ្ទុកធំ និងកម្លាំងម៉ាស៊ីនលឿនជាងមុន ដែលមានថាមពលថ្មធន់ប្រើប្រាស់បានយូររហូត 4 ឆ្នាំ ធានាគុណភាពថ្ម ៨០ភាគរយឡើង បន្ទាប់ពីសាកបញ្ចូល ១០០០ ដង ។ SPARK 30 5G ផ្តល់ឲ្យនូវកម្លាំងសាកលឿន ១៨ វ៉ាត់ ។ វាក៏មានជម្រើសទំហំផ្ទុកធំរហូតដល់ 256GB+16G (RAM តម្លើង 8 GB) ។
រចនារូបរាងដ៏ទាន់សម័យ
ស្មាតហ្វូនថ្មីនេះរចនាជាពិសេស សម្រាប់ត្រកូល TECNO SPARK 30 Series មានលក្ខណៈពិសេស ដែលខ្នងក្រោយរលោង និងមានកាមេរ៉ារចនាឡើងជារង្វង់ធំ ធ្វើឲ្យចាប់កាន់បានងាយស្រួលក្នុងពេលថតរូប ជាមួយតួខ្លួនស្តើងបំផុត SPARK 30 5G ដែលងាយស្រួលក្នុងការចាប់កាន់ ។ TECNO SPARK 30 5G ទាំងអស់សុទ្ធតែបានបំពាក់ បច្ចេកវិទ្យាការពារជម្រាបទឹក IP54 ដូចជាទឹកភ្លៀង ការកំពប់ទឹកលើ ដែលប្រើប្រាស់បានយូរ ផ្តល់គុណសម្បត្តិជាច្រើនដល់អ្នកប្រើប្រាស់ ជាមួយវិញ្ញាបនបត្របញ្ជាក់ភាពធន់ពី TÜV Rheinland ។
អេក្រង់ល្បឿន 120Hz
SPARK 30 5G បង្កើតកន្លែងកម្សាន្តដ៏សម្បូរបែបសម្រាប់អ្នកប្រើប្រាស់ តាមរយៈសំឡេង និងរូបភាពដ៏រដ៏រស់រវើក ។ SPARK 30 5G ដែលមានអេក្រង់ទំហំ 6.67 អ៊ីញដ៏អស្ចារ្យជាមួយនឹង 120Hz refresh rate នៅលើ SPARK 30 5G ផ្តល់នូវបាសបំពងសំឡេង ២ គ្រាប់ ជាមួយនឹង Volume Plus 2.0 ដែលធ្វើឲ្យ SPARK 30 5G ជាស្មាតហ្វូនដែល ផ្តល់នូវកម្រិតសំឡេងកាន់តែច្បាស់ដល់ទៅ 300% និងសំឡេងគុណភាពល្អប្រសើរសម្រាប់ការលេងហ្គេម និងទស្សនាវីដូអូកម្សាន្តនានា ។
លើសពីនេះ SPARK 30 5G ក៏ត្រូវបានបំពាក់ជាមួយមុខងារបញ្ជាពីចម្ងាយ Infrared Remote Control សម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចំនួន 15 ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ កង្ហា និង ឧបករណ៍អេឡិចត្រូនិក ជាច្រើនផ្សេងទៀត ដែលធ្វើឲ្យជីវិតប្រចាំថ្ងៃកាន់តែទំនើប ។ នៅលើកាមេរ៉ាខាងមុខ SPARK 30 5G មានកាមេរ៉ាមេទំហំ 108 MP Ultra large Sensor ។ ទន្ទឹមនឹងនេះ កាមេរ៉ាខាងមុខទំហំ 8MP ជាមួយនឹង Glowing Selfie ។
វាបំពាក់ដោយបច្ចេកវិទ្យាថ្មី ដំណើរការបន្ទះឈីប 5G និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មល្អជាងមុន ដែលមានប្រព័ន្ធការពារ IP54 ជាស្មាតហ្វូនលេងហ្គេមល្អបំផុត តម្លៃក្រោម 200 ដុល្លារ ។
TECNO SPARK 30 5G ជាមួយជម្រើសទំហំផ្ទុក ៖
- 128GB+12GB* (RAM តម្លើង 6 GB) មានតម្លៃពិសេសត្រឹមតែ $159
- 256GB+16G* (RAM តម្លើង 8 GB) មានតម្លៃពិសេសត្រឹមតែ $179
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក ។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ