ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សូម​ប្រយ័ត្ន ! ចំពោះ​ឧបករណ៍​លោត​សម្រាប់​កុមារ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឧបករណ៍​លោត​លេង​នៅផ្ទះ ជា​សម្ភារ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព ជា​ពិសេស​សម្រាប់​កូន​ក្មេង ។ វា​ហាក់ដូចជា​មាន​ភាព​សប្បាយ​រីករាយ​ច្រើន ប៉ុន្តែ​វា​ក៏​មាន​គ្រោះថ្នាក់​ផង​ដែរ ។ ប្រសិនបើ​ធ្វេសប្រហែស…

រាជធានី​ភ្នំពេញ ៖ ឧបករណ៍​លោត​លេង​នៅផ្ទះ ជា​សម្ភារ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព ជា​ពិសេស​សម្រាប់​កូន​ក្មេង ។ វា​ហាក់ដូចជា​មាន​ភាព​សប្បាយ​រីករាយ​ច្រើន ប៉ុន្តែ​វា​ក៏​មាន​គ្រោះថ្នាក់​ផង​ដែរ ។ ប្រសិនបើ​ធ្វេសប្រហែស វា​អាច​បណ្តាល​ឱ្យ​កូន​របស់​អ្នក និង​អ្នកមាន​របួស ។ អ្នកជំនាញ​បាន​ណែនាំ​ឪពុក​ម្តាយ​ឱ្យ​លើកទឹកចិត្ត​កូន​របស់​ពួក​គេ​ឱ្យធ្វើ​សកម្មភាព​រាង​កាយ​តាម​របៀប​ផ្សេង​វិញ ដូច​ជា​ការ​ជិះ​កង់ ការ​លេង​បាល់ទាត់ ការ​កីឡា​ជា​ក្រុម ឬ​រត់​លេង​នៅ​សួនច្បារ​ជាដើម ។

ហេតុ​អ្វី​ឧបករណ៍​លោត​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​គ្រោះថ្នាក់ ? ការ​រង​របួស​ពី​ឧបករណ៍​លោត​អាច​ធ្ងន់ធ្ងរ ដូច​ជា​ការ​បាក់ឆ្អឹង ការ​ប៉ះទង្គិច​រាង​កាយ និង​របួស​ក្បាល ។ ក្នុង​ករណី​ខ្លះ វា​អាច​មានការ​រង​របួស​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ ហើយ​ការ​ស្លា.ប់​អាច​កើត​មាន​ឡើង ។ ការ​រង​របួស​អាច​កើតឡើង សូ​ម្បី​តែ​នៅ​ពេល​ដែល​អ្នក​កល់​ទ្រនាប់ និង​សំណាញ់​ពីក្រោម​ឧបករណ៍​លោត​នេះ​ក៏​ដោយ ។ ការ​រង​របួស​អាច​កើតឡើង​តាម​វិធី​ជា​ច្រើន​នៅ​ពេល​ដែល​ក្មេង​លោត​ខ្ពស់ លោត​បុក​គ្នា ព្យាយាម​បង្វិលខ្លួន និង​ផ្សេង​ទៀត ។

ការ​រង​របួស​ដោយសារ​ឧបករណ៍​លោត​អាច​រួម​មាន ៖ ការ​ប៉ះទង្គិច​, ការ​បាក់ឆ្អឹង​, ការ​គ្រេច​, ស្នាម​ជាំ ស្នាម​របួស និង​ស្នាម​ដាច់​រលាត់​, របួស​ក្បាល និង​ក ដែល​អាច​នាំ​ឱ្យ​ខ្វិន ឬ​ស្លា.ប់ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ ប្រសិនបើ​អ្នកមាន​ឧបករណ៍​លោត​នៅផ្ទះ គឺ​ពិនិត្យ​មើល​ការ​ធានា​រ៉ាប់រង និង​គុណភាព​របស់​ឧបករណ៍​លោត ។ ឆែក​មើល និង​ពន្យល់​កូន​ពី​គោល​ការ​សុវត្ថិភាព​ពេល​លោត​លេង ។ ពិនិត្យ​ឧបករណ៍​លោត​ឱ្យ​បាន​ញឹកញាប់ ដើម្បី​រក​មើល​ការ​ខូចខាត (​ត្រូវ​ប្រាកដ​ថា ស្រទាប់​ការពារ​ទាំងអស់​នៅ​ល្អ សំណាញ់​មិន​មាន​ដាច់​រហែក ហើយ​ត្រូវ​ជួសជុល​ការ​ខូចខាត មុន​ពេល​វា​ប្រើ​ម្តងទៀត​) ។ ត្រូវ​ប្រាកដ​ថា មាន​មនុស្ស​ពេញវ័យ​នៅ​ក្បែរ​កូន​អ្នក​ពេល​លោត​លេង ។ បង្កើត​ច្បាប់ និង​អនុវត្ត​ច្បាប់ ដែល​អនុញ្ញាត​ឱ្យ​ក្មេង​តែ​ម្នាក់​គត់​លោត​លេង​ក្នុង​ពេល​តែ​មួយ និង​ហាម​កូន​លោត​លេង​ខុស​ទំនង ឬ​ខុស​គោល​ការ​របស់​អ្នក ៕ ប្រភព ៖ urmc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ​បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕