ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍ និង​ធនាគារ អ៊ូ​រី បាន​សម្ពោធ​ជា​ផ្លូវការ​ នូវ​ភាព​ជា​ដៃគូ​ ប៊េ​ង​កា​សួរេ​ន (Bancassurance) ដើម្បី​ពង្រីក​បរិ​យា​បន្នហិរញ្ញវត្ថុ​នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១២ ខែមិថុនា ឆ្នាំ​ ២០២៥ ៖ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​)…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១២ ខែមិថុនា ឆ្នាំ​ ២០២៥ ៖ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​ធនាគារ​កូរ៉េ​ដ៏​លេចធ្លោ​មួយ​ជាមួយនឹង​វត្តមាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា និងក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយ​ហ្វ៍ អ៉ីន​សួ​រិ​ន​ស៍ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​របស់​ប្រទេស​ជប៉ុន បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ភាព​ជា​ដៃគូ​អាជីវកម្ម​ប៊េ​ង​កា​សួ​រេ​ន​ ។ កិច្ចសហការ​នេះ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា (IRC) ដែល​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​បេសកកម្ម​រួម​របស់​ក្រុមហ៊ុន​ទាំង​ពីរ ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ធានា​រ៉ាប់រង​អាយុជីវិត និង​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​ប្រទេស ​។

កម្មវិធី​នេះ មាន​កិត្តិយស​ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា លោក Sohn Cheol Su នាយក​ប្រតិបត្តិ​នៃ ធនាគារ អ៊ូ​រី លោក Mah Kin Yoong អគ្គនាយក​ប្រតិបត្តិ​នៃ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ភ្ញៀវ​កិត្តិយស​មក​ពី​ស្ថាប័ន​ទាំង​ពីរ​ ។

លោក Sohn Cheol Su នាយក​ប្រតិបត្តិ​នៃ ធនាគារ អ៊ូ​រី បាន​ថ្លែង​ថា​ ៖ «​ភាព​ជា​ដៃគូ​នេះ​បាន​គូសបញ្ជាក់​ពី​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​រំភើប​សម្រាប់​ធនាគារ ធនាគារ អ៊ូ​រី​។ តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​ធានា​រ៉ាប់រង​គួរ​ជាទី​ទុកចិត្ត​របស់​ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ជាមួយនឹង​បណ្តាញ​សាខា​ដែល​កំពុង​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស​របស់​យើង យើង​កំពុង​បង្កើត​បទ​ពិសោធន៍​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​រលូន និង​បទ​ពិសោធន៍​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​ក្នុង​ទីកន្លែង​តែ​មួយ​។ អតិថិជន​របស់​យើង​អាច​ទទួល​បានការ​ការពារ​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ និង​ងាយស្រួល​ជាង​មុន» ​។​

តាម​រយៈ​កិច្ចសហការ​នេះ អតិថិជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​អាច​ប្រឹក្សា​ជាមួយ​បុគ្គលិក​ជំនាញ​ផ្នែក​ធានា​រ៉ាប់រង​អាយុជីវិត​របស់ ក្រុមហ៊ុន ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍ នៅ​តាម​បណ្ដា​សាខា​របស់​ធនាគារ អ៊ូ​រី ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ​។ គំរូ​សេវាកម្ម​នេះ ផ្តល់​ជូន​ការពិគ្រោះ​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់​នៅ​តាម​សាខា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​តាម​គោលដៅ​ហិរញ្ញវត្ថុ​របស់​អតិថិជន​ម្នាក់​ៗ ដែល​ជួយ​ឱ្យ​ការ​ទទួល​បាន​ធានា​រ៉ាប់រង​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន ​។

លោក Mah Kin Yoong អគ្គនាយក​ប្រតិបត្តិ​នៃ ដាយ អ៉ិ​ឈិ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​បន្ថែម​ថា ​៖ «​ភាព​ជា​ដៃគូ ជាមួយនឹង​ធនាគារ អ៊ូ​រី គឺជា​ការ​បោះ​ជំហាន​ដ៏​មាន​ន័យ​ឆ្ពោះទៅ​រក​ការ​កសាង​ភាព​ធន់​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ។ កិច្ចសហការ​នេះ​ក៏​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​គោលបំណង​នៃ​អាជីវកម្ម​របស់​យើង «​សហការ​ជាមួយ​លោក​អ្នក ដើម្បី​កសាង​អនាគត​កាន់តែ​ប្រសើរ និង​មាន​សុវត្ថិភាព​» ព្រមទាំង​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​បរិ​យា​បន្ន​ហរិ​ញ្ញ​វត្ថុ​នៅ​កម្ពុជា​ថែម​ទៀត​ផង​ ។ ជាង​នេះ​ផង​ដែរ យើង​មាន​មោទនភាព​ដោយ​អាច​រួមចំណែក​គាំទ្រ​ដល់​គោលដៅ​របស់​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា ក្នុង​ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា» ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានបទពិសោធន៍​ជាង​ ១២២​ឆ្នាំ​មក​ពី​ប្រទេស​ជប៉ុន ឯ​ធនាគារ អ៊ូ​រី ជា​ធនាគារ​ដែល​មាន​វត្តមាន និង​បទ​ពិសោធន៍​យូរ​ឆ្នាំ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ហើយ​ក៏​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។ ជំនាញ និង​បទ​ពិសោធន៍​របស់​ក្រុមហ៊ុន​ទាំង ​២ នឹង​នាំ​មក​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​ផ្តោត​លើ​អតិថិជន​ជា​ចម្បង និង​ជួយ​សម្រួល​ដល់​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ឱ្យ​ទទួល​បាន​សេចក្តី​ស្ងប់ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ ។

អំពី​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក​៖
ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក មាន​សមិទ្ធិ​ផល​សំខាន់​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ៣០ ឆ្នាំ​ ។ ជាមួយនឹង​ការ​ចាប់ផ្តើម​កម្មវិធី​ផ្តល់​មូលនិធិ​នៅ​ឆ្នាំ ១៩៩០ និង​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ឆ្នាំ ២០០៤​ ។ បន្ទាប់​មក ទទួល​បាន​អាជ្ញាប័ណ្ណ​នៅ​ឆ្នាំ ២០១១ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ក៏​ដូច​ជា​ការ​រួម​បញ្ចូល​គ្នា​ជាមួយ ខេ​ម​បូ​ឌា ភី​អិ​ល​ស៊ី នៅ​ឆ្នាំ ២០២០ ដើម្បី​ពង្រីក​បណ្តាញ ​។ លើស​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុម័ត​អាជ្ញាប័ណ្ណ​ជា​ធនាគារពាណិជ្ជ​នៅ​ខែវិច្ឆិកា ឆ្នាំ ២០២១ និង​បាន​ក្លាយជា​ធន​គារ​ពាណិជ្ជ​ជា​ផ្លូវការ​ក្នុង​ខែមករា ឆ្នាំ ២០២២ ដើម្បី​ផ្តល់​ទីផ្សារ​ជាមួយនឹង​ផលិតផល និង​សេវាកម្ម​របស់​ធនាគារពាណិជ្ជ​ពេញលេញ​ ។

គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២៤ ធនាគារ​មាន​បុគ្គលិក​ជាង ៣,៨០០ នាក់ និង​បម្រើ​អតិថិជន​ជាង ៥១៥ ពាន់​នាក់ ជាមួយនឹង​ទ្រព្យសកម្ម​សរុប ១.៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ផលប័ត្រ​ប្រាក់​កម្ចី​ជាង ១.២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​រហូត​ដល់ ៧១៣ លាន​ដុល្លារ​អា​មេ​រិ​ក​ ។ ជាមួយនឹង​ការ​បើក​សាខា​ថ្មី​ចំនួន​ពីរ​នា​ពេល​ថ្មី​ៗ​នេះ ធនាគារ អ៊ូ​រី បច្ចុបន្ន​មាន ១៤៥ សាខា ទូ​ទាំង​ប្រទេស​គិត​ត្រឹម​ខែឧសភា ឆ្នាំ ២០២៥ ដែល​ពង្រីក​បន្ថែម​ទៀត​នូវ​ការ​គ្របដណ្តប់ និង​ភាព​ងាយស្រួល​សម្រាប់​អតិថិជន ​។

“​ធនាគារ អ៊ូ​រី ជម្រើស​ហិរញ្ញវត្ថុ​ដ៏​ឆ្លាត​វៃ​របស់​អ្នក​!”

អំពី ដាយ អ៉ិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​)៖
ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយ​ហ្វ៍ អ៊ី​ន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានការ​រីក​លូតលាស់​លឿន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ត្រឹមតែ​ជាង ៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​យើង​ទទួល​បាន​ពានរង្វាន់ «​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ល្អ​បំផុត​ប្រចាំឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​» រយៈពេល​ ២​ឆ្នាំ​ជាប់​គ្នា​គឺ​ឆ្នាំ ​២០២៣ និង ​២០២៤​ ។ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុង​ប្រទេស​ជប៉ុន​ដែល​មានបទពិសោធន៍​ជាង ១២២​ឆ្នាំ និង​បាន​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ​ស្តុក​អ៉ិ​ច​ឆេ​ង (Tokyo Stock Exchange) ។

ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន DLHD ក្នុង​ឆ្នាំ​១៩០២​មក ដាយ អ៉ិឈិ ឡាយ​ហ្វ៍ បាន​ប្តេជ្ញា​ចិត្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​គ្រប់​គ្នា​ ។ ក្រុមហ៊ុន​ក៏​បាន​នាំ​យក​ការ​ប្តេជ្ញា​ចិត្ត​ដូច​គ្នា​មក​កាន់​ប្រទេស​កម្ពុជា ដោយ​នាំ​មក​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​សម​ស្រប​តាម​តម្រូវការ​លោក​អ្នក ​។ ដាយ អ៉ិឈិ ឡាយ​ហ្វ៍ គឺជា​ដៃគូ​ដែល​គាំទ្រ​ដល់​សុខមាលភាព​ហិរញ្ញវត្ថុ​របស់​លោក​អ្នកជា​និច្ច​ ។

នៅ ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ «​យើង​គិតគូរ យើង​ធ្វើ​អ្វី​ដែល​ត្រូវ យើង​ច្នៃប្រឌិត​ថ្មី​» គឺជា​តម្លៃ​ស្នូល ដែល​ណែនាំ​គ្រប់ការ​សម្រេចចិត្ត​ទាំងអស់​របស់​ក្រុមហ៊ុន ​។

*​ដាយ អ៉ិឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង អ៉ីង មាន​គ្រឹះ​មូលធន​ដ៏​រឹង​មាំ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៤៤៥.០៨ ពាន់​លាន​ដុល្លារ និង​បុព្វលាភ​ធានា​រ៉ាប់រង​ជាង ៤៩.៧១​ពាន់​លាន​ដុល្លារ ​។ (​គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ ២០២៤) ៕ អត្ថបទសហការ