ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីពតំណាងកម្មករជិត ៥ ម៉ឺននាក់ ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការឆ្លើយតប​ការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់​កាត់ផ្តាច់អគ្គិសនី និងអ៉ីនធឺណេតពីកម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) តំណាងឱ្យសហព័ន្ធសហជីព សមាគម សមាជិកជិត ៥ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ…

រាជធានីភ្នំពេញ ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) តំណាងឱ្យសហព័ន្ធសហជីព សមាគម សមាជិកជិត ៥ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ​ដែលចង់កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៉ីនធឺណេតពីកម្ពុជា ។ 

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចាត់ទុកវិធានការរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងការគំរាមរបស់ក្រមជ្រុលនិយម​ថៃ ដែលចង់កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៉ីនធឺណេតដល់កម្ពុជា ។

លោកបញ្ជាក់ថា ៖ «យើងខ្ញុំជាសហជីពទាំងអស់ សូមប្រកាសគាំទ្រទាំងស្រុងនូវខ្លឹមសារដែលមានទាំង ៦ ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយមានការជឿជាក់យ៉ាងមុតមាំបំផុតនូវវិធានការដែលបានដាក់ចេញជាចំណាត់ការដែលជាយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាពិសេសប្រកាន់ភ្ជាប់នូវស្មារតីស្នេហាជាតិ និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ក្នុងការការពារនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា» ។

លោកបានមើលឃើញពីភាពឈ្លាសវៃរបស់សម្តេចធិបតីក្នុងការបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជាពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីជាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្តាច់អ្វីផ្សេងទៀត ។ 

ជាមួយគ្នានេះ CWPUC បានគាំទ្រសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមទៅកាន់រាជរដ្ឋាភិបាលក្នុងករណីភាគីថែមិន​ព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី គឺកម្ពុជាត្រូវបិទការផ្សាយភាពយន្តថៃ និងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថែ​មកកាន់កម្ពុជា ហើយបើសិនជាថៃនៅតែប្រមាថកម្ពុជា នោះកម្ពុជានឹងឈានទៅឈប់ប្រើទំនិញថែទាំងស្រុងជំនួសជាប់ការប្រើទំនិញក្នុងស្រុក ។

ករណីនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្ត​កាត់ ឬមិនកាត់នៅពេលណាមួយនោះ គឺកម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៉ីនធឺណិតខ្លួនឯង ដោយមិនចាំបាច់​ទិញ​ពីប្រទេសថៃ ៕ អត្ថបទសហការ