ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Emirates ហោះហើរ​ខ្ពស់​ជាមួយនឹង​ងារ «​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​របស់​ពិភពលោក​» ពី​ការ​សិក្សា​ពេញលេញ​មួយ

1 ឆ្នាំ មុន

ការ​ទទួលស្គាល់​ចុង​ក្រោយ​នេះ ​ជា​ការ​ទទួលស្គាល់​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​បន្ថែម​ទៅ​លើ​ចំនួន​សមិទ្ធផល​ពានរង្វាន់ និង​ការ​សរសើរ​ទៅ​ក្រុមហ៊ុន Emirates ។ រាជធា​នីភ្នំពេញ, ថ្ងៃ​ទី ២១ ខែតុលា ឆ្នាំ…

ការ​ទទួលស្គាល់​ចុង​ក្រោយ​នេះ ​ជា​ការ​ទទួលស្គាល់​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​បន្ថែម​ទៅ​លើ​ចំនួន​សមិទ្ធផល​ពានរង្វាន់ និង​ការ​សរសើរ​ទៅ​ក្រុមហ៊ុន Emirates ។

រាជធា​នីភ្នំពេញ, ថ្ងៃ​ទី ២១ ខែតុលា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​ឈរ​នៅ​លើ​កំពូល​ជា «​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​របស់​ពិភពលោក​» ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៩០ នៅ​ទូ​ទាំង​ពិភពលោក​នៅ​ក្នុង​ការ​សិក្សា​ដ៏​ពេញលេញ និង​សម្រិតសម្រាំង​មួយ​នា​ពេល​ថ្មី​ៗ​នេះ​ដោយ​ក្រុមហ៊ុន Telegraph Travel ។

ការ​ទទួលស្គាល់​ចុង​ក្រោយបង្អស់​នេះ​កើតឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុមហ៊ុន Emirates បាន​បន្ត​សេវាកម្ម​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ​ជា​រៀងរាល់ថ្ងៃ​តាម​រយៈ​ប្រទេស​សិង្ហ​បុរី​កាលពីដើម​ឆ្នាំ​នេះ ​។ ការ​បើក​ដំណើរការ​ឡើង​វិញ​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​ស្វាគមន៍​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍​ចិន​តុង​) កាលពី​ខែឧសភា​ ។

ចំណាត់ថ្នាក់ និង​ការ​វាយតម្លៃ​លម្អិត​របស់ Telegraph Travel ត្រូវ​បាន​គណនា​ពី​លក្ខណៈ​វិនិច្ឆ័យ​ជាង ៣០ លក្ខណៈ​ដូច​ជា ការ​ទៀងទាត់​ពេលវេលា B បណ្តាញ​ផ្លូវ​ហោះហើរ គុណភាព​អាកាសយានដ្ឋាន អាយុកាល​នៃ​យន្តហោះ កម្មវិធី​រង្វាន់ និង​រសជាតិ​អាហារ​ក្នុង​យន្តហោះ ខណៈ​ពេល​ដែល​លទ្ធផល​ត្រូវ​បាន​គណនា​ដោយ​យោង​ទិន្នន័យ​ពី​ពានរង្វាន់​ឯករាជ្យ​និង​អន្តរជាតិ​ជាង ១៨ ការ​ស្ទង់​មតិ​របស់​អ្នក​អាន គេហទំព័រ​វាយតម្លៃ និង​ការ​វាយតម្លៃ​ពី​អ្នកជំនាញ ​។

ការ​សិក្សា​នេះ​បាន​ពិពណ៌នា ក្រុមហ៊ុន Emirates ថា​ជា «​អ្នក​ឈ្នះ​ដ៏​សក្តិ​សម​» ហើយ​បាន​ប្រកាស​ថា ក្រុមហ៊ុន Emirates បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​សំខាន់​ៗ​ស្ទើរតែ​ទាំងអស់ រាប់​ចាប់ពី​កញ្ចប់​អីវ៉ា​ន់​ដែល​ត្រូវ​បាន​អនុញ្ញាត​នៅ​លើ​យន្តហោះ​រហូត​ដល់​ភាព​ទៀងទាត់​ពេលវេលា​របស់​ក្រុមហ៊ុន​នេះ ​។ ក្រុមហ៊ុន Emirates ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ដំណើរការ​យន្តហោះ Airbus A380s ពីរ​ជាន់​ច្រើន​ជាងគេ ហើយ​ប្រភេទ​យន្តហោះ​នេះ​ ជា​យន្តហោះ​ដែល​អ្នកដំណើរ​ចូល​ចិត្ត​បំផុត ព្រោះ​យន្តហោះ​ប្រភេទ​នេះ​ផ្តល់​កន្លែង​ទំនេរ និង​កន្លែង​ដាក់​ជើង​ក្នុង​កាប៊ី​ន​ទាំងអស់ រួម​ទាំង​ប្រភេទ​សំបុត្រ Economy ផង​ដែរ ​។

ការ​សិក្សា​វាយតម្លៃ​នេះ​បាន​បន្ថែម​ថា លំដាប់ Premium Economy នៅ​លើ​យន្តហោះ A380 គឺ​ល្អ​បំផុត​នៅ​លើ​អាកាស ​។ ចំពោះ​កៅអី​ប្រភេទ Business Class វិញ ពិតជា​មិន​ដែល​ខកបំណង​ឡើយ ហើយ​លំដាប់ Business Class នេះ​មាន​អ្នកបើកបរ​ដើម្បី​ដឹក​អ្នក​ធ្វើ​ដំណើរ​ទៅ និង​មក​ពី​ព្រ​លាន​យន្តហោះ ​។ ចំពោះ​លំដាប់ First Class វិញ​មាន​បញ្ជី​ស្រា​ល្អ​បំផុត និង​កន្លែង​ងូតទឹក​ផង​ដែរ​ ។ បណ្តាញ​ផ្លូវ​ហោះហើរ​របស់​ក្រុមហ៊ុន​នេះ​ក៏​ជា​បណ្តាញ​ហោះហើរ​ធំ​បំផុត​មួយ​ផង​ដែល​រួម​មាន ​៖ ទីក្រុង​ចំនួន ១៤០ នៅ​ក្នុង​ប្រទេស​ចំនួន ៧៧ ។ ជើងហោះហើរ​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផ្លូវ​វែង​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ដោយ Telegraph Travel readers ចំនួន 30.000 នាក់ ​។

ការ​សិក្សា​នេះ​បាន​ប្រើ​ការ​វាយតម្លៃ​ដ៏​ឯករាជ្យ​រួម​មាន ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៩០ ចំនួន​អ្នកដំណើរ​ប្រចាំឆ្នាំ​ដែល​បាន​ដឹក ហើយ​ពិន្ទុ​ត្រូវ​បាន​ផ្តល់​ដោយ​ផ្អែក​លើ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នីមួយ​ៗ​តាម​លក្ខណៈ​វិនិច្ឆ័យ​ជា​ច្រើន រួម​ទាំង​ភាព​ជឿជាក់ ផ្លូវ​ត​ភ្ជាប់ ច្បាប់​ដាក់​ឥ​វ៉ា​ន់ បទ​ពិសោធន៍​ហោះហើរ អាយុកាល​ជា​មធ្យម​នៃ​យន្តហោះ គុណភាព​អាកាសយានដ្ឋាន កម្មវិធី​រង្វាន់ សុវត្ថិភាព កេរ្តិ៍ឈ្មោះ គុណភាព​នៃ​កន្លែង​អង្គុយ ក៏​ដូច​ជា​ការ​ស្ទង់​មតិ និង​ចំណាត់ថ្នាក់​របស់​អ្នក​អាន​ជា​ច្រើន​ពី​សមាគម Apex ដល់​ការ​វាយតម្លៃ​ក្រុមហ៊ុន​អាកាសចរណ៍ Skytrax ការ​វាយតម្លៃ TrustPilot និង​ជា​ច្រើន​ទៀត​ ។ ការ​វិភាគ​ពេញលេញ​នៃ​លទ្ធផល​អាច​រកបាន​នៅ​ទី​នេះ ​។

រហូត​មក​ដល់​ពេល​នេះ​ក្នុង​ឆ្នាំ ២០២៤ ក្រុមហ៊ុន Emirates បាន​ទទួល​ពានរង្វាន់ និង​ការ​ទទួលស្គាល់​ចំនួន ១៩ បន្ថែម​ទៀត​ពី​ប្រភព​ជា​ច្រើន​ជុំវិញ​ពិភពលោក រួម​ទាំង​ពានរង្វាន់​ចំនួន ៧ នៅ​ឯ​កម្មវិធី Skytrax World Airline Awards កាលពី​ខែមិថុនា​សម្រាប់​ពានរង្វាន់ យន្តហោះ​ដែល​មានការ​កម្សាន្ត​ល្អ​បំផុត​របស់​ពិភពលោក​, ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បំពាក់​គ្រឿង​បរិក្ខារ​លំដាប់ First Class ល្អ​បំផុត​, ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់ First Class ល្អ​បំផុត​នៅ​មជ្ឈិមបូព៌ា​, ការ​ផ្តល់​ម្ហូបអាហារ​លំដាប់ First Class ល្អ​បំផុត​នៅ​មជ្ឈិមបូព៌ា​, ក្រុមហ៊ុន​អាកាសចរណ៍​លក្ខណៈ​គ្រួសារ​នៅ​មជ្ឈិមបូព៌ា​, ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់ Economy ពិសេស​ល្អ​បំផុត​នៅ​មជ្ឈិមបូព៌ា និង​ការ​ផ្តល់​អាហារ​លំដាប់ Economy ពិសេស​បំផុត​នៅ​មជ្ឈិមបូព៌ា ។

ពានរង្វាន់​ផ្សេង​ទៀត​រួម​មាន «​ការ​កម្សាន្ត និង​ការ​ហោះហើរ​ទៅ​មជ្ឈិមបូព៌ា​ល្អ​បំផុត​» ពី Pax International Magazine Awards កាលពី​ខែឧសភា​។ ពានរង្វាន់​កិត្តិយស​កំពូល​មាន​ដូច​ជា «​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទូ​ទាំង​ពិភពលោក​» និង​ពានរង្វាន់​បន្ថែម​មាន​ដូច​ជា «​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់ Economy ពិសេស​បំផុត​» «​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់ First Class ល្អ​បំផុត​» «​កន្លែង​សម្រាក​តាម​អាកាសយានដ្ឋាន​ល្អ​បំផុត​នៅ​មជ្ឈិមបូព៌ា​» និង «​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មានកម្ម​វិធី​ហោះហើរ​ញឹកញាប់​បំផុត​» នៅ​កម្មវិធី Business Traveler Middle East Awards ក្នុង​ខែឧសភា ឆ្នាំ ២០២៤ ​។ ពានរង្វាន់​កំពូល​ៗ​ជា​ច្រើន​ទៀត​រួម​មាន «​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​នៅ​មជ្ឈិមបូព៌ា ២០២៤» «​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​លំដាប់ First Class នៅ​មជ្ឈិមបូព៌ា​ឆ្នាំ 2024 និង «​កម្មវិធី​រង្វាន់​អាកាសចរណ៍​ឈានមុខ​គេ​នៅ​មជ្ឈិមបូព៌ា​ឆ្នាំ ២០២៤» «​ពានរង្វាន់ កម្មវិធី Skywards នៅ​កម្មវិធី​ពានរង្វាន់​ទេសចរណ៍​ពិភពលោក ​ក្នុង​ខែឧសភា ​។ ពានរង្វាន់ Global Loyalty ប្រចាំឆ្នាំ​នៅ​មជ្ឈិមបូព៌ា​នៅ​ឯ​កម្មវិធី International Loyalty Awards ក្នុង​ខែឧសភា ឆ្នាំ ២០២៤ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Skywards និង ពានរង្វាន់​ការ​កម្សាន្ត​នៅ​លើ​យន្តហោះ​ល្អ​បំផុត និង យន្តហោះ​លំដាប់ Economy ល្អ​បំផុត នៅ​ក្នុង​ខែមីនា ឆ្នាំ ២០២៤ ពី AirlineRatings.com Airline Excellence Awards ។

ចាប់ពី​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ ២០២៤ រហូត​ដល់​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Emirates ពង្រឹង​សេវាកម្ម​របស់​ខ្លួន​រវាង​ទីក្រុង​ភ្នំពេញ ទីក្រុង​សិង្ហ​បុរី និង​ទីក្រុង​ឌូ​បៃ ជាមួយនឹង​កាលវិភាគ​ហោះហើរ​ថ្មី​ដ៏​ងាយស្រួល ​។

អ្នកដំណើរ​ដែល​ចេញដំណើរ​ពី​ភ្នំពេញ​តាម​ជើងហោះហើរ​លេខ EK 349 នឹង​រីករាយ​ជាមួយ​ការ​ចេញដំណើរ​ពេល​ល្ងាច​នៅ​ម៉ោង ២១:៣០ ទៅ​ដល់​ប្រទេស​សិង្ហ​បុរី​នៅ​ម៉ោង ០០:៣០ ព្រឹក ​(+1 ថ្ងៃ​) រួច​ឈប់​សម្រាក​រយៈពេល ២ ម៉ោង​មុន​នឹង​បន្តដំណើរ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ​នៅ​ម៉ោង ០២:៣០ រសៀល​និង​ចុះ​ចត​នៅ​ម៉ោង ០៦:០០ ល្ងាច (+1 ថ្ងៃ​) ដែល​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​ពេល​ព្រឹក​ព្រលឹម ​។

សម្រាប់​អ្នក​ដែល​ហោះហើរ​មក​កម្ពុជា​តាម​ជើងហោះហើរ EK 348 ការ​ធ្វើ​ដំណើរ​ចាប់ផ្តើម​ពី​ម៉ោង ០៤:៣០ ព្រឹក​ដោយ​ចេញដំណើរ​ពី​ទីក្រុង​ឌូ​បៃ​មក​ដល់​ប្រទេស​សិង្ហ​បុរី​នៅ​ម៉ោង ១៥:៤០ នាទី​រសៀល ហើយ​ឈប់​សម្រាក ១ ម៉ោង ៤៥ នាទី រួច​ចេញដំណើរ​នៅ​ម៉ោង ១៧:២៥ ល្ងាច​ដោយ​ចុះ​ចត​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ម៉ោង ១៨:២៥ ល្ងាច​ ។ កាលវិភាគ​នេះ​ផ្តល់​ឱ្យ​អ្នក​ធ្វើ​ដំណើរ​កាន់តែ​មាន​ភាព​បត់បែន និង​ផាសុកភាព​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ជាង​មុន​ក្នុង​កា​រត​ភ្ជាប់​រវាង​ទីក្រុង​ដ៏​ទំនើប​ទាំងនេះ​ជាមួយ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ដោយ​យន្តហោះ Boeing 777-300ER ដ៏​ទំនើប​របស់​ក្រុមហ៊ុន Emirates ។

ចំណាំ​ ៖ ក្រុមហ៊ុន Emirates មិន​មាន​ទំនាក់ទំនង​ជាមួយ​កម្មវិធី​ពានរង្វាន់ ឬ​ការ​ស្ទង់​មតិ​ណាមួយ​ឡើយ ហើយ​មិន​បាន​បង់ប្រាក់​ដើម្បី​ចូលរួម​កម្មវិធី​ពានរង្វាន់ ការ​វាយតម្លៃ​ឬ​ការ​ស្ទង់​មតិ ឬ​ការ​ឧបត្ថម្ភ​ណាមួយ​ខាងលើ​ឡើយ​ ៕ អត្ថបទសហការ