ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មហា​ព្រឹត្តិការណ៍​ការងារ​ ដ៏​ធំ​ប្រចាំឆ្នាំ២០២៤ ជាមួយ​ឱកាស​ការងារ​ជាង ៣ ម៉ឺន កន្លែង​ ពី​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​ធំ​ៗ​ចំនួន ១៥០ នៅ​អាគារ​ពិព័រណ៍​កោះ​ពេជ្រ​!

3 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៤ ត្រូវ​បាន​សហការ​រៀបចំ ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា…

រាជធានីភ្នំពេញ៖ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២៤ ត្រូវ​បាន​សហការ​រៀបចំ ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល ធ្វើ​ដំណើរ​នៅ​កម្ពុជា និង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ និង​ទទួល​បានការ​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ ។

យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការ​រងារ កុំ​ភ្លេច​ត្រៀម CV អោយ​បាន​ច្រើន ដើម្បី​ចូលរួម​ដាក់​ពាក្យ និង​សម្ភាស​ការងារ​ភ្លាម​ៗ​ ជាមួយ​តំណាង​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន និង អាច​ចូលរួម​ក្នុង​សិក្ខាសាលា​អំពី​ការ​លើកកម្ពស់​ផលិតភាព​ដែល​មានការ​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ល្អ​ៗ​ពី​សំណាក់​វាគ្មិន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ​។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​លេខ 017 467 423 ឬ 017 871 807 ឬ Call Center លេខ ១២៩៧ ឬ ១២៨៦ ៕ អត្ថបទសហការ