ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចង់ឱ្យ​កូនស្រី​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​ឪពុក គន្លឹះ​ទាំងនេះ​អាច​ជួយ​អ្នក​បាន !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ត្រូវការ​គំរូ​បុរស​វិជ្ជមាន​ក្នុង​ជីវិត​របស់​ពួក​គេ ។ នៅ​ពេល​ដែល​ឪពុក​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ពិតប្រាកដ​លើ​កូនស្រី ហើយ​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ការ​គោរព គាត់​កំពុង​ផ្ញើ​សារ​ថា បុរស​ទាំងអស់​គួរតែ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​របៀប​ស្រ​ដៀង​គ្នា ។ ឪពុក​តែង​ចង់បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូនស្រី​តូច​ៗ​របស់​ពួក​គេ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ត្រូវការ​គំរូ​បុរស​វិជ្ជមាន​ក្នុង​ជីវិត​របស់​ពួក​គេ ។ នៅ​ពេល​ដែល​ឪពុក​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ពិតប្រាកដ​លើ​កូនស្រី ហើយ​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ការ​គោរព គាត់​កំពុង​ផ្ញើ​សារ​ថា បុរស​ទាំងអស់​គួរតែ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​របៀប​ស្រ​ដៀង​គ្នា ។ ឪពុក​តែង​ចង់បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូនស្រី​តូច​ៗ​របស់​ពួក​គេ ហើយ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​កូនស្រី គឺជា​របស់​មួយ​ដែល​ពួក​គេ​ត្រូវការ ។ មាន​គន្លឹះ​ជួយ​ឪពុក​ឱ្យ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូនស្រី​ឱ្យ​កាន់តែ​ស្និទ្ធស្នាល ៖

១. ចូលរួម​ជាមួយ​កូនស្រី ៖ តើ​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បើក​ទូរទស្សន៍​ភ្លាម ឬ​ចុច​ទូរស័ព្ទ​របស់​អ្នក ឬ​មួយ​ប្រហែលជា​អ្នក​មិន​បាន​ទៅ​ផ្ទះ​ទេ រហូត​ដល់​ពេល​កូន​ចូល​គេង​អស់ ? ទោះ​យ៉ាងណា​ក៏​ដោយ សូម​វាយតម្លៃ​រឿង​អាទិភាព​របស់​អ្នក​ឡើង​វិញ ។ ការ​ចូលរួម និង​នៅ​ក្បែរ​កូនស្រី​របស់​អ្នក​ឱ្យ​បាន​ច្រើន អ្នក​នឹង​ឃើញ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ ។ ចូរ​បង្រៀន​នាង​លេង​កីឡា ធ្វើ​លំ​ហាត់​ជាមួយ​នាង ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្រួសារ​រាល់ថ្ងៃ ។

២. គោរព​ម្តាយ​របស់​នាង ៖ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ភរិយា​ជា​និច្ច​តាម​របៀប​ដែល​អ្នក​ចង់ឱ្យ​អនាគត​ស្វាមី​របស់​កូនស្រី​អ្នក​ប្រព្រឹត្ត​ចំពោះ​នាង ។ អ្នក​ប្រហែលជា​មិន​បានដឹង​ទេ ប៉ុន្តែ​នាង​កំពុង​មើល​អ្នក​ពី​របៀប​ប្រព្រឹត្ត​របស់​នាង​ជាមួយ​បុរស ។

៣. ចំណាយពេល​មួយ​ទល់​មួយ​ជាមួយ​គ្នា ៖ ការ​នៅ​តែ​ពីរ​នាក់​កូនស្រី គឺជា​រឿង​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូនស្រី​របស់​អ្នក ។ ចូរ​រៀបចំ​ផែនការ​ជា​មុន ហើយ​បើ​អ្នក​ធ្វើ​ឱ្យ​ពេលវេលា​ពិសេស​នេះ​កើតឡើង​រៀងរាល់ថ្ងៃ ស​ប្តា​ហ៍ ឬ​ប្រចាំខែ វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​ភាព​ស្និទ្ធស្នាល និង​ងាយស្រួល​និយាយ​គ្នា ។ កូនស្រី​របស់​អ្នក​ទំនងជា​នឹង​ចាប់ផ្តើម​ជឿជាក់​លើ​អ្នក ហើយ​អនុញ្ញាត​ឱ្យ​អ្នក​ចូល​ទៅ​ក្នុង​ពិភពលោក​របស់​នាង ។

៤. ឱប​នាង ៖ មិន​ថា​កូនស្រី​របស់​អ្នក​អាយុ​ប៉ុន្មាន​ទេ កុំ​ឈប់​បង្ហាញ​ក្តី​ស្រឡាញ់​ទៅ​កាន់​នាង ។ នាង​ត្រូវការ​ភាព​កក់ក្តៅ និង​ការ​ឱប​ពី​ឪពុក ។

៥. ចូល​ទៅ​កាន់​ព័ត៌មាន​លម្អិត ៖ ក្មេង​ស្រី​មានរឿង​រ៉ាវ​ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ហើយ​ជួនកាល​ឪពុក​ម្តាយ​មិនដឹង​ពី​ព័ត៌មាន​លម្អិត​នោះ​ទេ ។ ដឹង​ទេ​ថា​មិត្ត​ជិត​ស្និទ្ធ​របស់​នាង​ជា​នរណា ? តើ​នាង​កំពុង​អាន​សៀវភៅ​អ្វីខ្លះ ? តើ​កម្មវិធី​ទូរទស្សន៍ និង​តារា​ល្បី​ៗ​ណា​ដែល​នាង​ចាប់អារម្មណ៍ ? ការ​ចូល​ទៅ​ក្នុង​ជីវិត​របស់​កូនស្រី​របស់​អ្នក​បន្តិចបន្តួច​នឹង​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា នាង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ពិភពលោក​របស់​អ្នក ។

៦. តាមដាន ៖ ប្រសិនបើ​កូនស្រី​របស់​អ្នក​និយាយ​ជាមួយ​អ្នក​អំពី​បញ្ហា​ណាមួយ សូម​ពិនិត្យ​មើល​ជាមួយ​នាង​ម្តងទៀត​នៅ​ពេល​ក្រោយ ។ ការ​តាមដាន​ជួយ​ឱ្យ​នាង​ដឹង​ថា អ្នក​កំពុង​ស្តាប់​នាង យកចិត្តទុកដាក់​លើ​នាង ហើយនឹង​ធ្វើ​ឱ្យ​នាង​ទំនងជា​កាន់តែ​ជឿជាក់​លើ​អ្នក​នា​ពេល​អនាគត ៕ ប្រភព ៖ sandiegofamily

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕