ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​! ក្រុម​តេ​លេ​ក្រាម​ក្លែងក្លាយកាន់តែ​ច្រើន ​បង្កើត​ឡើង​ដើម្បី​ឆបោក (វីដេអូ)

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ មួយ​រយៈ​នេះគេ​សង្កេត​ឃើញ​ថា​ មាន​ជនអនាមិកបាន​បង្កើត​ក្រុម​តេ​លេ​ក្រាម (Telegram Group) ក្លែងក្លាយ​កាន់តែ​ច្រើន​ឡើង​ៗ​ ដោយ​យកឈ្មោះ​ក្រុមហ៊ុន​ល្បី​ៗ​ជា​ច្រើន រួម​ទាំង Logo…

រាជធានី​ភ្នំពេញ ​៖ មួយ​រយៈ​នេះគេ​សង្កេត​ឃើញ​ថា​ មាន​ជនអនាមិកបាន​បង្កើត​ក្រុម​តេ​លេ​ក្រាម (Telegram Group) ក្លែងក្លាយ​កាន់តែ​ច្រើន​ឡើង​ៗ​ ដោយ​យកឈ្មោះ​ក្រុមហ៊ុន​ល្បី​ៗ​ជា​ច្រើន រួម​ទាំង Logo និង​រូបភាព​ផ្សេង​ៗ​ទៅ​ប្រើប្រាស់​ក្នុង​រូបភាព​ឆបោក​ថា ​ជា​ការ​វិនិយោគ ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ​យ៉ាង​ងាយស្រួល ​។

ក្នុង​នោះ​ដែរ ក្រុមតេ​លេ​ក្រាម​ទាំងនោះ​ថែម​ទាំង​ហ៊ាន​យក​រូបភាព និង​ឈ្មោះ​បុគ្គល​ល្បី​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​វិស័យ​ជំនួញ​មក​ប្រើ​ជា​គណនី Admin របស់​ក្រុម​ទាំងនោះ​ដើម្បី​ធ្វើ​ឱ្យ​សាធារណជន​មានការ​ភ័ន្ត​ច្រ​លំ ឬ​ទុកចិត្ត​ថា​ ជា​ក្រុមតេ​លេ​ក្រាម​ផ្លូវការ​របស់​ក្រុមហ៊ុន ហើយ​មាន​អ្នកខ្លះ​បាន​លង់ខ្លួន​ចូលរួម​វិនិយោគ ចាញ់បោក​ពួក​ជន​ទាំងនោះ​ថែម​ទៀត​ផង ​។

ក្រុមតេ​លេ​ក្រាម​ក្លែងក្លាយ​ទាំងនោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​បង្កើត​ដោយ​ប្រើប្រាស់​ឈ្មោះ រូបភាព និង Logo របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន​ល្បី​ៗ​ដូច​ជា ក្រុមហ៊ុន Royal Group, ក្រុមហ៊ុន Borey Peng Huoth, ធនាគារជាតិ​, និង​ធនាគារ​កា​ណា​ឌី​យ៉ា ជាដើម ដែល​សង្កេត​ឃើញ​ថា ​មាន​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​។ ជាមួយ​គ្នា​នោះ គ្រប់​ក្រុមហ៊ុន ស្ថាប័ន ដែល​ត្រូវ​បាន​ក្រុម​ជន​ឆបោក​យកឈ្មោះ Logo និង​រូបភាព​ទៅ​ប្រើ​នោះ​សុទ្ធតែ​បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​អំពី​ករណី​ឆបោក​ទាំងនេះ និង​បាន​បញ្ជាក់​អំពី​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​ទំនាក់ទំនង​ផ្លូវការ​របស់​ខ្លួន ដោយ​ទទូច​ឱ្យ​សាធារណជន​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ដើម្បី​ជៀសវាង​ការ​ខាតបង់​ដោយ​ប្រការ​ណាមួយ​ ។

តួយ៉ាង ក្រុមហ៊ុន បុរី ប៉េង ហួត បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ភ្លាម​ៗ​ក្រោយ​ពី​បានឃើញ​ការ​ប្រើប្រាស់​ឈ្មោះ រូបភាព និង Logo របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាតិ និង​ខុសច្បាប់ ដោយ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន បុរី ប៉េង ហួត មិន​មានការ​បើក​វិនិយោគ​ជាមួយ​អតិថិជន​ដោយ​ការ​ដាក់​ប្រាក់​ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ​នោះ​ឡើយ​ ។ ករណី​នេះ ក្រុមហ៊ុន​បាន​ជូនដំណឹង​ទៅ​កាន់​អតិថិជន​ទាំងអស់​តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​រួច​ហើយ និង​បាន​សុំ​ឱ្យ​អតិថិជន​មេត្តា​ផ្ទៀងផ្ទាត់​ចំពោះ​បណ្ដាញ​សង្គម​ទាំងនោះ ខ្លាច​ប៉ះ​ចំ​ក្រុម​ជន​បោកប្រាស់​ធ្វើ​ឱ្យ​ខូចខាត​ប្រយោជន៍​របស់​អតិថិជន​ ។

ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ខាងលើ​ក៏​បាន​បន្ថែម​ថា ក្នុង​ករណី​អតិថិជន​មានការ​សង្ស័យ ឬ​ចង់​ដឹង​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​ផ្ទាល់ សូម​ទាក់ទង​ទៅ​បណ្ដាញ​សង្គម​ផ្លូវការ​ទាំងអស់​របស់​ក្រុមហ៊ុន​ដែល​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​តេ​លេ​ក្រាម មាន​សញ្ញា √ ឬ​ទាក់ទង​តាម​លេខ​ទូរ​សព្ទ 016/017 596789 ឬ​អញ្ជើញ​ទៅ​កាន់​ការិយាល័យ​លក់​ផ្ទាល់​តែ​ម្ដង ដែល​មាន 4 ទីតាំង គឺ​នៅ​គម្រោង ហ្គ្រេ​ន​ស្តា ផ្លា​ទី​នី​ម (​ច្បារ​អំពៅ​), នៅ​គម្រោង ដឹ​ស្តា ដាយ​មិន (​ផ្លូវ 60m), នៅ​គម្រោង ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន (​ផ្លូវ 50m) និង​គម្រោង ដឹ​ស្តា មុនី​រ៉ា​ហ៍ (​ផ្លូវជាតិ​លេខ 6A) ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖