ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​ណ​ត្ស​ឡាញ​ន៍​១៥​ នាក់ ​ទទួល​ការ​តម្រង់​ទិស​សម្រាប់​ទស្សនកិច្ចសិក្សា​នៅ​ប្រទេស​ចិន ​រយៈពេល​ ៨ ​ថ្ងៃ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ៧ ខែតុលា ឆ្នាំ ​២០២៤​ មកនេះ សិស្សានុសិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​ចំនួន​…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ៧ ខែតុលា ឆ្នាំ ​២០២៤​ មកនេះ សិស្សានុសិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​ចំនួន​ ១៥​ នាក់​ ទទួល​ការ​តម្រង់​ទិស​ពីសា​លា​ស្ទេ​ប ហ្វ​រ​វើ​ដ អន្តរជាតិ សម្រាប់​ចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ Qiannan Normal Nationality University ក្នុង​ខេត្ត​គួ​យចូ​វ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​រយៈពេល​ ៨​ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី​ ១៩ ខែតុលា ឆ្នាំ​ ២០២៤ ​ខាង​មុខ​នេះ​ ។

ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ​ផ្តោត​សំខាន់​លើ​ការ​ឈ្វេងយល់​ពី​វប្បធម៌​ប្រពៃណី​ពី​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កម្ពុជា​-​ចិន ការ​សិក្សា​អំពី​អក្សរសាស្ត្រ​ចិន កីឡា ការ​ទស្សនកិច្ច​សាកលវិទ្យាល័យ ទីក្រុង សារមន្ទីរ និង​តំបន់​ប្រវត្តិសាស្ត្រ​។ កម្មវិធី​នេះ​ផ្តល់​ជូន​អាហារ កន្លែង​ស្នាក់​នៅ សំបុត្រ​ចូល​សារមន្ទីរ ទស្សនកិច្ច​ក្នុង​សាកលវិទ្យាល័យ និង​ទីក្រុង​ដោយ​ឥត​គិតថ្លៃ ​។

សូម​ជម្រាប​ថា កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​រវាង​សាលា​ស្ទេ​ប ហ្វ​រ​វើ​ដ អន្តរជាតិ និង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​លើ​ការ​បង្កើន​កា​ផ្សព្វផ្សាយ​ឱកាស​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ចិន កម្មវិធី​ប្រឡង​ភាសា​ចិន និង​កម្មវិធី​ផ្លាស់​ប្តូរ​ការ​សិក្សា ដែល​ជួយ​សិស្ស​និស្សិត​កម្ពុជា​ទទួល​បាន​ចំណេះដឹង និង​បទ​ពិសោធន៍​ថ្មី ក៏​ដូច​ជា​ឈ្វេងយល់​ពី​ការ​អភិវឌ្ឍ​នានា​នៅ​ប្រទេស​ចិន​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ក៏​ជា​សមាជិក ISSE (International School to School Experience) ដែល​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ការ​រស់នៅ​រវាង​សិស្ស​នៃ​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ក្នុង​រយៈពេល​ខ្លី ក្នុង​គោលបំណង​ជំរុញ​សិស្ស​ឈ្វេងយល់​ពី​វប្បធម៌​ប្រពៃណី ការ​អប់រំ និង​បទ​ពិសោធន៍​រស់នៅ​ប្រទេស​ផ្សេង​ ។ កន្លង​មក សាលារៀន​បាន​រៀបចំ​កម្មវិធី​ជាមួយ​សាលារៀន​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី​ ៕ អត្ថបទសហការ