រាជធានីភ្នំពេញ ៖ ទទួលបានប្រូម៉ូសិនដ៏អស្ចារ្យទាំងអស់គ្នាពី ហាងវ៉ែនតា អាយឃែរ (eye care) ដែលបានបើកសាខាថ្មីមួយទៀតនៅផ្សារទំនើប អ៉ីអន ២ សែនសុខ ជាន់ទី ១ ជាមួយការផ្តល់ជូនកាដូឥតគិតថ្លៃ និងប្រូម៉ូសិនយ៉ាងពិសេសបំផុតជូនអតិថិជនរបស់ខ្លួន ។
ដើម្បីបំពេញសេចក្តីត្រូវការជូនអតិថិជន ហាងវ៉ែនតា អាយឃែរ បានបើកសាខាថ្មីមួយទៀតនៅក្នុងផ្សារទំនើប អ៉ីអន ២ សែនសុខ ជាន់ទី ១ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៤ នេះ ដោយមានការចូលរួមពីអតិថិជនជាច្រើនផងដែរ ។ ក្នុងឱកាសនៃការបើកសាខាថ្មីនេះផងដែរ ពីហាងវ៉ែនតា អាយឃែរ មានផ្តល់ជូននូវប្រូម៉ូសិនយ៉ាងពិសេសៗដូចជា ៖ ការផ្តល់ជូនឥតគិតថ្លៃនូវឈុតសម្អាតវ៉ែនតាមួយឈុតសម្រាប់អតិថិជន ១០០ នាក់ដំបូង ដោយគ្រាន់តែថតរូបស្អាតៗចំនួន ១០ ប៉ុស្តិ៍ Post នៅលើគណនី Facebook និង Telegram និងផ្តល់ជូនឥតគិតថ្លៃផងដែរនូវកញ្ចក់វ៉ែនតា Element UV Light lens សម្រាប់អ្នកចូលរួម ៥០ នាក់ដំបូង ។
ដូចដែលលោកអ្នកដឹងហើយថា គ្រប់ហាងវ៉ែនតា អាយឃែរ ទាំងអស់សុទ្ធតែមានបំពាក់នូវឧបករណ៍ទំនើបៗ ដូចជាឧបករណ៍វាស់ភ្នែក និងឧបករណ៍កាត់វ៉ែនតារហ័សទាន់ចិត្តជាដើម ហើយមានលក់វ៉ែនតារាប់ពាន់ប្រភេទ និងយីហោល្បីៗរាប់សិបប្រ៊េននៅលើពិភពលោក ដែលគ្រប់វ៉ែនតាទាំងអស់សុទ្ធសឹងតែជាម៉ាកល្បីៗផលិតផលសុទ្ធ ១០០% មិនក្លែងបន្លំនោះទេ ជាមួយការធានាត្រឹមត្រូវទៅតាមប្រ៊េននីមួយៗ ។
ចាប់តាំងពីបើកដំណើរការនៅឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្ន ហាងវ៉ែនតា អាយឃែរ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានពង្រីកសាខាជាច្រើននៅទូទាំងប្រទេសចំនួន ១៥ សាខា ដែលក្នុងនោះរួមមាន ៖ សាខានៅជាន់ទី ១ នៃផ្សារទំនើប អ៉ីអន ១, សាខាជាន់ទី ១ នៃផ្សារទំនើប អ៉ីអនមានជ័យ, សាខានរោត្តម (ស្តុបធនាគារជាតិ), សាខាស្តុប DN, សាខាស្តុបសន្ធរមុខ, សាខាផ្សារដើមគ, សាខាជាន់ទី ៣ នៃផ្សារសូវិយា, សាខាផ្សារទំនើប Chipmong 271 Mega Mall, សាខាផ្សារទំនើប, សាខាតាខ្មៅ, សាខាបាត់ដំបង ១ (ផ្លូវមាត់ស្ទឹង), សាខាបាត់ដំបង ២ (ផ្លូវលេខ ២ ជាប់ផ្សារណាត់), សាខាសៀមរាប ១ (ជិតសណ្ឋាគារសោមាទេវី), និងសាខាសៀមរាប ២ (ជាន់ផ្ទាល់ដីសណ្ឋាគារតាព្រហ្ម) និងសាខាថ្មីមួយទៀតនេះ នៅក្នុងផ្សារទំនើប អ៉ីអន ២ សែនសុខ ។
ជាមួយបទពិសោធន៍ជាង ៣០ ឆ្នាំ ហាងវ៉ែនតា យីហោចាស់វស្សាមួយនេះបានកសាងទំនុកចិត្តជូនអតិថិជននូវផលិតផលសុទ្ធ ១០០% បុគ្គលិកសុទ្ធតែអ្នកមានបទពិសោធន៍រាប់ឆ្នាំ ។ អាយឃែរ ផ្តល់ភាពងាយស្រួលជូនអតិថិជនតាមរយៈការបង្កើតសាខា និងការផ្សព្វផ្សាយបានយ៉ាងទូលំទូលាយទៅលើបណ្តាញសង្គមនានា ដើម្បីទទួលបាននូវសុខភាពភ្នែកកាន់តែល្អប្រសើរ ជីវិតកាន់តែរីករាយ ។ ទោះបីជា អាយឃែរ មានលក់វ៉ែនតាប្រ៊េនៗ និងមានយីហោល្បីៗនៅលើពិភពលោកក៏ពិតមែន ប៉ុន្តែសម្រាប់តម្លៃវិញ គឺមានចាប់ពី ១៨ ដុល្លារឡើងទៅ ដែលតម្លៃនេះពិតជាស័ក្កិសមសម្រាប់មនុស្សគ្រប់វ័យ មិនថាអ្នកធ្វើការ សិស្ស និស្សិតនោះទេ គឺពិតជាអាចទទួលយកបានទាំងអស់ ។
សូមបញ្ជាក់ផងដែរថា ហាងវ៉ែនតា អាយឃែរ តែងតែផ្តល់ជូនអតិថិជននូវសេវាកម្ម រួមមាន ៖
១. ពិនិត្យភ្នែកដោយអ្នកឯកទេស និងតាមកុំព្យូទ័រ ដោយឥតគិតថ្លៃ ។
២. ពិភាក្សាតាមរយៈទូរស័ព្ទ ឬ ដោយផ្ទាល់ជាមួយអ្នកឯកទេសភ្នែកគ្រប់ពេលវេលាដោយឥតថ្លៃ ។
៣. កាត់កញ្ចក់វ៉ែនតា ជូនលោកអ្នកត្រឹមរយៈពេល ២០ នាទី ចំពោះវ៉ែនតា មួយចំនួនធំ ។
៤. ជួលជុល និងលាងសម្អាតវ៉ែនតាជូនដោយឥតគិតថ្លៃ ។
៥. បើមិនពេញចិត្តលោកអ្នកអាចប្តូរយកវ៉ែនតាផ្សេងក្នុងរយៈពេល ៤៨ ម៉ោង ។
៦. មានដង និងកញ្ចក់វ៉ែនតា និងកែវជ័រដាក់ក្នុងផ្នែកគ្រប់ប្រភេទ ។
៧. ធានាទៅលើភាពពិតឥតក្លែងក្លាយចំពោះផលិតផលដែលបានលក់ជូន ។ ប្រសិនបើផលិផលដែលលក់ជូនអតិថិជនរកឃើញថាក្លែងក្លាយ ក្រុមហ៊ុនទទួលសងមួយគុណជាពីរ នៃតម្លៃផលិតផល ។
៨. គុណភាព និងតម្លៃ គឺជាការយកចិត្តទុកដាក់ទីមួយរបស់ អាយឃែរ ៕ អត្ថបទសហការ
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខ ៖ 012 499 842 / 016 929 093 ។
សូមតាមដានព័ត៌មានបន្ថែមថ្មីៗ អំពីផលិតផល និងប្រូម៉ូសិននៅលើគេហទំព័រ ៖
Instagram ៖ https://www.instagram.com/eyecare_optic/
Telegram ៖ https://t.me/eyecareoptic
TikTok ៖ https://www.tiktok.com/@eye.care40?lang=en
ចែករំលែកព័តមាននេះ