ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអបអរសាទរដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិល (ML) ក្នុងខេត្តបន្ទាយមានជ័យទាំង ៦៨៣នាក់ ដែលបានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នាព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងទីតាំងរោងចក្រអិមអិល (ML) ផ្ទាល់។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍នៅថ្ងៃនេះ គឺជាលើកទី២ ខណៈដែលបងប្អូនបានបើកលើកទី១ ម្តងហើយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមលោកស៊ុន មេសាដដែល ។
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមានបំណងចង់ស្វែងរកការងារធ្វើឱ្យមកទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ឬទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline ១២៩៧ ដែលកំពុងរងចាំទទួល ។
ក្រៅពីទទួលប្រាក់ឈ្នួល បងប្អូនកម្មករនិយោជិតនៃរោងចក្រអិមអិល (ML) ក៏អាចដាក់ពាក្យធ្វើការងារភ្លាមៗដោយផ្ទាល់ជាមួយរោងចក្រស៊ិនគី អឹភែរឹល ដែលបានចុះទៅផ្តល់ឱកាសការងារផ្ទាល់នៅរោងចក្រអិមអិល (ML) ផ្ទាល់នៅថ្ងៃនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ដដែល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ