ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្លាស់ប្ដូររបៀបគិតតាមបែបថ្មី ប្រទេសវៀតណាមបោះជំហានឆ្ពោះទៅរកចក្ខុវិស័យអភិវឌ្ឍឆ្នាំ ២០៤៥

2 ខែ មុន

មហាសន្និបាត​លើក​ទី ១៤ របស់​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​បិទ​បញ្ចា​ប់​ដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ កាលពី​ថ្ងៃ​ទី២៣ ខែមក​រាកន្លង​ទៅ ​។ មហាសន្និបាត​ដែល​រៀបចំ​ឡើង ៥ ឆ្នាំ​ម្ដង​លើក​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី…

មហាសន្និបាត​លើក​ទី ១៤ របស់​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​បិទ​បញ្ចា​ប់​ដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ កាលពី​ថ្ងៃ​ទី២៣ ខែមក​រាកន្លង​ទៅ ​។

មហាសន្និបាត​ដែល​រៀបចំ​ឡើង ៥ ឆ្នាំ​ម្ដង​លើក​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី សំណាក់​មហាជន​ជុំវិញ​មូលបទ «​ឯកភាព – ប្រជាធិបតេយ្យ – វិន័យ – ទម្លុះ​រនាំង​ឧបសគ្គ – អភិវឌ្ឍន៍​» ​។ ក្នុង​ស្មារតី​នេះ មហាសន្និបាត​លើក​ទី ១៤ របស់​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ផ្ដោត​ទៅ​លើ​ស្មារតី​ស្វ័យភាព​ជា​យុទ្ធសាស្ត្រ ពឹងផ្អែក​លើ ខ្លួនឯង និង ទំនុកចិត្ត​ក្នុង​ការ​បោះ​ជំហាន​យ៉ាង​ស្វាហាប់​ចូល​ទៅ​ក្នុង​យុគសម័យ​ថ្មី​នៃ​ប្រទេស​វៀតណាម​ដែល​ពោរពេញ​ទៅ ដោយ​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូរ​រុងរឿង វិបុលភាព ស៊ី​វិ​ល័យ​និង​សុភមង្គល តាម​ទិស​ដៅ​សង្គមនិយម​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជំវិញ​លទ្ធផល​នៃ​មហាសន្និបាត​លើក​ទី ១៤ របស់​បក្សកុម្មុយនិស្ត​វៀតណាម កាលពី​ថ្ងៃ​ទី២៣ ខែមក​រា កន្លង​ទៅ លោក​អគ្គលេខាបក្ស តូ ឡឹម ដែល​ទើប​ជាប់​ឆ្នោត​ជា​លើក​ទី​ពីរ​បាន​ឆ្លើយ​តប​សំណួរ​របស់​អ្នក​សារព័ត៌មាន ជុំវិញ​ចំណុច​ថ្មី​ៗ នៃ​មហាសន្និបាត​លើក​នេះ ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​នៃ​ប្រទេស​វៀតណាម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង តំបន់​និង​ពិភពលោក​។

លោក​អគ្គលេខាបក្ស តូ ឡឹម បាន​បង្ហើប​អោយ​ដឹង​ថា ចំណុច​ថ្មី​ៗ ទាំងឡាយ​នៃ​មហាសន្និបាត​លើក​ទី ១៤ នេះ​គឺ​ផ្អែក​លើ​ការ​ទទួល​មរតក​បន្តវេន ការ​ជ្រើសរើស​យក​ដោយ​សម្រិតសម្រាំង​និង​ការ​បូក​បញ្ចូល ចងក្រង​មេរៀន ប្រវត្តិ​សា​ស្ត្រំ​ពី​ដំណើរការ​កសាង​ប្រទេស​ជាតិ​និង​ការពារ​ទឹកដី​ជាង ៤០០០ ឆ្នាំ​របស់​ប្រទេស​វៀតណាម ក៏​ដូច​ជា​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជិត ១០០ ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​បក្សកុម្មុយនិស្ត​វៀតណាម ការ​បន្ត​នៃ​ដំណើរការ​ធ្វើ​កំណែទម្រង់​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​បក្ស​និង​ដឹកនាំ​ការ​អនុវត្ត​ដោយ​បក្ស​។

បក្សកុម្មុយនិស្ត​វៀតណាម​បាន​បូក​សរុប ដក់ស្រង់ សំយោគ​និង​ទាញ​យក​បាន​មេរៀន​ជា​ច្រើន​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​និង​ប្រពៃណី​ជា​ប្រវត្តិសាស្ត្រ​ទាំងនោះ​។ តម្រូវការ​អភិវឌ្ឍន៍​ថ្មី​នៃ​ប្រទេស​ជាតិ វៀតណាម ក្នុង​ដំណាក់កាល​ថ្មី​នៅ​ពេល​នេះ​ទាមទារ​ឱ្យ មាន​វិធីសាស្ត្រ របៀប​គិត​តាម​បែប​ថ្មី​និង​សកម្មភាព​ថ្មី​។ ឯកសារ​សម្រាប់​មហាសន្និបាត​លើក​ទី ១៤ បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​ហេតុផល​ទាំងអស់​ដូច​បាន​លើក​ឡើង ​។ ដូច្នេះ​ហើយ មហាសន្និបាត​លើក​ទី ១៤ របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​មាន​ភារកិច្ច​បូក​សរុប សំយោគ​យក​ចំណុច​ថ្មី​ៗ អំពី​ដំណើរការ​នៃ​ការ​ធ្វើ​កំណែទម្រង់​ក្នុងអំឡុងពេល ៤០ ឆ្នាំ​កន្លង​មក ​។ ដំណើរការ កំណែទម្រង់​នេះ​នឹង​បន្ត​ទៅ​មុខ​ថែម​ទៀត ពីព្រោះ​វា​គឺជា​បុព្វហេតុ​របស់​បក្ស​។ លោក​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម មាន ប្រសាសន៍​បន្ថែម​ថា​៖ «​ប្រសិនបើ​ប្រទេស​ជាតិ​ចង់​អភិវឌ្ឍ ប្រសិនបើ​បក្ស​ចង់​រក្សា​បាន​តួនាទី​ដឹកនាំ​របស់​ខ្លួន នាំ​យក​ភាព​សម្បូរ សប្បាយ ស​សុភមង្គល​មក​ជូន​ប្រជាជន​នោះ គឺ​ត្រូវ​តែ​បន្ត​ការ​ធ្វើ​កំណែទម្រង់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​» ​។


យោង​តាម​លោក តូ ឡឹម ចំណុច​ថ្មី​សំខាន់​ដំបូង​គេ​បង្អស់ ហើយ​ងាយ​យល់ ​និង​ស្រួល​កត់សម្គាល់​ជាងគេ​នោះ គឺ​ការ​ផ្លាស់​ប្ដូរ របៀប​គិត តាម​បែប​ថ្មី​ក្នុង​កិច្ចការ​រៀបចំ ចងក្រង​ឯកសារ​សម្រាប់​មហាសន្និបាត​នោះ​ឯង​។ តាម​ស្មារតី​នេះ របាយការណ៍ នយោបាយ​មានការ​ច្របាច់​បញ្ចូល​របាយការណ៍​ចំនួន​បី​ប្រភេទ គឺ​របាយការណ៍​នយោបាយ របាយការណ៍​សេដ្ឋកិច្ច សង្គម​និង របាយការណ៍​បូក​សរុប​ការ​រងារ​កសាង​បក្ស ដែល​ជា​ធម្មតា​ត្រូវ​បាន​ផ្តាច់​ចេញ​ដោយឡែក​នៅ​រៀង​រាល់ពេល​មហាសន្និបាត​មុន​ៗ ពេល​នេះ​បាន​ក្លាយ​ឯកសារ​រួម​ច្បាប់ មាន​លក្ខណៈ​ឯកភាព សង្គតិភាព គ្រប់​ជ្រុងជ្រោយ បង្ហាញ​យ៉ាង​ច្បាស់​ចំណុច​ស្នូល ចំណុច​គោលដៅ​សំខាន់​ៗ សង្ខេប​ខ្លី​ៗ ងាយ​យល់ ងាយ​ចង​ចាំ ហើយ​មាន​ភាព​ងាយស្រួល​អនុវត្ត​ទៀត​ផង​។ នេះ​គឺជា​វិធី​គិត​ថ្មី និង​ជា​ចំណុច​លេចធ្លោ​មួយ​គួរ​ឱ្យ​កត់សម្គាល់​នៃ​មហាសន្និបាត​លើក​នេះ​។

ចំណុច​ថ្មី​ទី​ពីរ​គឺថា មហាសន្និបាត​លើក​ទី ១៤ ប្រព្រឹត្ត​ទៅ​ក្នុង​កាលៈទេសៈ​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​។ បរិបទ​ថ្មី​ពេល​នេះ ទាមទារ​ឱ្យ​មាន​ចក្ខុវិស័យ​ថ្មី​មួយ​ដែល​មិន​ត្រឹមតែ​សម្រាប់​អាណត្តិ​ទី ១៤ ពី​ឆ្នាំ ២០២៦ ដល់ ឆ្នាំ ២០៣១ ប៉ុណ្ណោះ​ទេ គឺ​ថែម ទាំង​ជា​ចក្ខុវិស័យ​ឆ្ពោះទៅ​ដល់​ឆ្នាំ ២០៤៥ ទៀត​ផង​។

គណៈកម្មាធិការ​មជ្ឈិមបក្ស​អាណត្តិ​ទី ១៤ នៃ​បក្ស​កុម្មុយនីស្ត វៀត ណា​ម មាន​ភារកិច្ច​បូក​សរុប​ដំណើរការ ៤០ ឆ្នាំ​នៃ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ស្ដី​អំពី​ការ​កសាង​ប្រទេស​ជាតិ​ក្នុង​ដំណាក់កាល​អន្តរកាល នៃ​ការ​ឈាន​ឡើង​តាម​ទិស​ដៅ​សង្គមនិយម​ដែល​ធ្លាប់​បាន​បំពេញបន្ថែម​និង​ធ្វើ​ឱ្យ​ល្អ​ប្រើ​សើរ​បន្ថែម​ទៀត​កាលពី​ឆ្នាំ ២០១១​។

យោង​តាម​លោក​អគ្គលេខាបក្ស តូ ឡឹម ផ្លូវ​ដែល​បាន​ធ្វើ​ដំណើរ​ក្នុង​រយៈពេល ១០០ ឆ្នាំ​កន្លង​មក ដោយ​អនុវត្ត​តាម​មាគ៌ា​ដែល បាន​គូសវាស​ដោយ​បក្ស​កុម្មុយនីស្ត​វៀតណាម​ចាប់តាំងពី​ឆ្នាំ ១៩៣០ នោះ សម្រេច​បាន​លទ្ធផល​ធំធេង​ដ៏​អស្ចារ្យ​ជា​ច្រើន​។ ដូច្នេះ​ហើយ ការងារ​បូក​សរុប​នេះ​មិន​គ្រាន់តែ​ជា​ការ​ក្រឡេក​មើល​ប្រវត្តិសាស្ត្រ​ឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​កសាង​ចក្ខុវិស័យ សម្រាប់​រយៈពេល ១០០ ឆ្នាំ​ខាង​មុខ​ទៀត ពោល​គឺ​ដល់​ឆ្នាំ ២១៣០ ប្រទេស​វៀតណាម​នឹង​ក្លាយទៅជា​យ៉ាងណា​ក្រោម​ការ ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​។

តាម​លោក​អគ្គ​លេខា​បក្សកុម្មុយនិស្ត​វៀតណាម ចំណុច​ថ្មី​បន្ទាប់​គឺថា​ការ​អភិវឌ្ឍ​របស់​ប្រទេស​វៀតណាម​ក្នុង​ដំណាក់កាល​ថ្មី​នេះ ត្រូវ​តែ​លឿន​ប្រកបដោយ​ប្រសិទ្ធភាព​និង​សកម្ម ដូច្នេះ​ហើយ​គំរូ​ម៉ូ​ដែល​អភិវឌ្ឍន៍​សម​ស្រប​មួយ​ត្រូវ​តែ​បង្កើត​ឡើង​។ រីឯ​ក្នុង​វិស័យសេដ្ឋកិច្ច វៀតណាម ត្រូវ​កសាង​គំរូ​ម៉ូ​ដែល​អភិវឌ្ឍន៍​ថ្មី​ដើម្បី​ឱ្យ​ទទួល​បាន​កំណើន​ពីរ​ខ្ទង់ គឺ​បាន​សេចក្ដី​ថា ត្រូវធ្វើ​យ៉ាងណា​ដើម្បី សម្រេច​ឱ្យ​បាន​កំណើនសេដ្ឋកិច្ច​ចាប់ពី ១០% ឡើង​ទៅ​ក្ន​ង​មួយ​ឆ្នាំ​។ លោក​អគ្គលេខាបក្ស តូ ឡឹម បាន​សង្កត់ធ្ងន់​ថា «ការ​អភិវឌ្ឍ​ត្រូវ​សម្រេច​បាន​កំណើន​ពីរ​ខ្ទង់ ទើប​សម្រេច​បាន​គោលដៅ​ទាំងឡាយ​ដែល​បាន​ដាក់​ចេញ ដូច្នេះ​ហើយ​ត្រូវ​តែ​ផ្លាស់​ប្តូរ​គំរូ​ម៉ូ​ដែល​កំណើន»​។

ឆ្លើយ​តប​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​មក​ពី​ទូរទស្សន៍ NHK (​ជប៉ុន​) ទាក់ទង​នឹង​ការ​ធ្វើ​យ៉ង​ណា​ដើម្បី​សម្រេច​បាន​សមាហរណកម្ម​អន្តរជាតិ​ដ៏​ទូលំទូលាយ និង ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​បរិបទ​ពិភពលោក​កំពុង​មាន​និន្នាការ​ឆ្ពោះទៅ​រក​កា​បែកបាក់ បំបែក​ជា​បំណែក​តូច​ៗ លោក​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម មាន​ប្រសាសន៍​ថា សមាហរណកម្ម​អន្តរជាតិ​ជា​កិច្ចការ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ «​យើង​ជឿជាក់​ថា សមាហរណកម្ម​អន្តរជាតិ​គួរតែ​ត្រូវ​បានឱ្យ​តម្លៃ​និង​លើកកម្ពស់​ដល់​កម្រិត​ថ្មី​មួយទៀត​។ ត្រូវ​ចាត់​ទុក​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​មិន​ត្រឹមតែ​ជា​កម្លាំង​ច​លករ ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​វិធីសាស្ត្រ​ចម្បង​ៗ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​របស់​ប្រទេស​ជាតិ​ផង​ដែរ​» ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក តូ ឡាំ​។

នៅ​ក្នុង​ដំណាក់កាល​ថ្មី​នេះ ប្រទេស វៀតណាម បាន​ដាក់​ចេញ​គោលការណ៍​បន្ត​ជំរុញ​ឱ្យ​បាន​ខ្លាំងក្លា​នូវ​កិច្ចការ​សមាហរណកម្ម​អន្តរជាតិ​តាម​ទិស​ដៅ​បង្វែរ​ពី «ទទួល​» ទៅ​ជា «​ចូលរួម​ចំណែក​» បង្វែរ​ពី «សមាហរណកម្ម​ស៊ីជម្រៅ» ទៅ​ជា «​សមាហរណកម្ម​យ៉ាង​ពេញលេញ» ហើយ​បង្វែរ​ពី «ជំហរ​នៃ​ប្រទេស​ដើរ​តាម​ក្រោយ​គេ​ដើម្បី​សមាហរណកម្ម​ពិភពលោក» ទៅ​ជា «​ប្រទេស​ឈានមុខ​មួយ​ដែល​នាំមុខ​គេ​ក្នុង​វិស័យ​ថ្មី​ៗ»​។

លោក​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម តូ ឡាំ ក៏​បាន​លើក​ឡើង​ពី​អាទិភាព​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​។ តាម​ប្រសាសន៍​របស់​លោក ដើម្បី​សម្រេច​បាន​កំណើន​ពីរ​ខ្ទង់ ប្រទេស​វៀតណាម​បាន​កំណត់​យក​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជា​ចំណុច​ស្នូល បាន​សេចក្ដី​ថា​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​វិស័យ​ផ្សេង​ៗ​ត្រូវ​តែ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​សមាហរណកម្ម សេដ្ឋកិច្ច​។

ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​វៀតណាម​ក៏​ត្រូវការ​ចាំបាច់​ការ​ធ្វើ​សមាហរណកម្ម​ទាំង​ខាង​នយោបាយ សន្តិសុខ​និង​ការពារ​ជាតិ ក្នុង​គោលបំណង​ឆ្ពោះទៅ​រក​គោលដៅ​ពង្រឹង​សក្តានុពល ជំហរ​និង​គិ​ត្យា​នុ​ភាព​នៃ​ប្រទេស​ជាតិ ដើរ​ទន្ទឹម​ជាមួយនឹង​ការ​ពង្រឹង​ស្វ័យភាព​ជា​យុទ្ធសាស្ត្រ ការ​ពឹងផ្អែក​លើ​ខ្លួនឯង ភាព​ធន់​ និង​រីក​ចម្រើន​ដោយ​ពឹងផ្អែក​លើ​ខ្លួនឯង ​៕ សហកា