រាជធានីភ្នំពេញ ៖ នៅសាលារៀន មុខវិជ្ជាទាំងអស់មានសារៈសំខាន់ក្នុងការប្រឡងផ្សេងៗ ដែលពួកគេត្រូវការនៅពេលអនាគត ។ នៅក្នុងអត្ថបទនេះផ្តល់ជូននូវចំណុចមួយចំនួនដែលអាចជួយកូនអ្នកក្នុងការសិក្សាមុខវិជ្ជានានា ទោះបីជាពួកគេមិនចូលចិត្តវាក៏ដោយ ។
១. ផ្លាស់ប្តូរអាកប្បកិរិយាអំពីប្រធានបទដែលគេស្អប់ ៖ ណែនាំកូនរបស់អ្នកឱ្យគិតពីទស្សនៈវិជ្ជមានបន្ថែមទៀតលើមុខវិជ្ជាដែលពួកគេមិនចូលចិត្ត ។ ទន្ទឹមនឹងនេះពន្យល់ឱ្យពួកគេដឹងពីមូលហេតុដែលពួកគេត្រូវសិក្សាមុខវិជ្ជនោះថា វាមានប្រយោជន៍អ្វីខ្លះ ហើយបើមិនចេះនឹងមានផលវិបាកបែបណាខ្លះ ។
២. ស្វែងរកសម្ភារត្រឹមត្រូវ ៖ សិស្សជាច្រើនមិនចូលចិត្តមុខវិជ្ជាណាមួយនោះទេ ដោយសារតែខ្វះសម្ភារសិក្សា ។ បញ្ហានេះអាចធ្វើឱ្យប្រធានបទស្មុគស្មាញកាន់តែស្មុគស្មាញ ។ ចូរនាំកូនទៅទិញសម្ភារសិក្សានានា ដែលទាក់ទងនឹងមុខវិជ្ជាដែលពួកគេមិនសូវចូលចិត្ត ដើម្បីឱ្យពួកគេងាយស្រួលចាប់អារម្មណ៍ និងប្រឹងរៀនសូត្របន្ថែម ។
៣. ស្វែងរកវិធីដែលគួរឱ្យចាប់អារម្មណ៍ដើម្បីសិក្សា ៖ ប្រសិនបើពួកគេមិនចូលចិត្តមុខវិជ្ជាណាមួយទេ សូមព្យាយាមធ្វើឱ្យដំណើរការសិក្សានោះគួរឱ្យចាប់អារម្មណ៍ និងរីករាយ ។ អ្នកអាចឱ្យកូនមើលវីដេអូ សៀវភៅជាសំឡេង និងការសម្ភាស ឬបង្កើតក្រុមសិក្សា ដើម្បីធ្វើឱ្យការសិក្សាកាន់តែទាក់ទាញ ។
៤. ស្វែងរកវិធីជំនួសដើម្បីយល់ ៖ ប្រសិនបើកូនអ្នកស្អប់មុខវិជ្ជាណាមួយ ប្រហែលជាបណ្តាលមកពីពួកគេមិនយល់ច្បាស់ ។ ឱ្យកូនសុំជំនួយបន្ថែមពីគ្រូ មិត្តរួមថ្នាក់ ឬសមាជិកគ្រួសារផ្សេងទៀត ដើម្បីរៀនសូត្របន្ថែម ។
៥. ភ្ជាប់មុខវិជ្ជាទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ៖ ពួកគេអាចយល់ពីមុខវិជ្ជាណាមួយ
យ៉ាងងាយស្រួល ប្រសិនបើវាទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ជាឧទាហរណ៍ បើកូនមិនចូលចិត្តជីវវិទ្យា អ្នកគ្រាន់តែជជែកគ្នាអំពីលក្ខណៈសម្បត្តិអាហារូបត្ថម្ភនៃអាហារ និងរបៀបដែលពួកវាមានប្រតិកម្មចំពោះរាងកាយរបស់អ្នក ។ អ្នកអាចកំណត់អាហារជាក់លាក់មួយ ដើម្បីតំណាងឱ្យក្រុមអាហារ ដូចជាអង្ករអាចជាកាបូអ៊ីដ្រាត ប្រេងដូងអាចជាខ្លាញ់ ហើយស៊ុតអាចជាប្រូតេអ៊ីន ។ ទាំងអស់នេះសុទ្ធតែមាននៅក្នុងថ្នាក់ជីវវិទ្យារបស់ពួកគេ ។
៦. កំណត់សម្គាល់សម្រាប់កម្រិតលំបាក ៖ ពេលពួកគេអានសៀវភៅ លើកទឹកចិត្តឱ្យពួកគេធ្វើកំណត់ចំណាំ ហើយរំលេចពាក្យគន្លឹះ និងគោលគំនិតសំខាន់ៗ ។ ពួកគេក៏អាចធ្វើកំណត់ចំណាំថា មេរៀនណាងាយស្រួល ហើយមេរៀនណាពិបាក ។ ដូច្នេះ ពួកគេអាចរៀនមេរៀនដែលងាយស្រួលឱ្យលឿន ហើយបន្ថែមពេលវេលាសិក្សាបន្ថែមជាមួយមេរៀនដែលពិបាក ។
៧. រំលឹកពួកគេថា គ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ ៖ ពេលខ្លះ មុខវិជ្ជាដែលពួកគេមិនចូលចិត្តមិនត្រូវបានសិក្សាបន្តទៀតនៅឆ្នាំក្រោយនោះទេ ។ ដូច្នេះ មុខវិជ្ជាខ្លះគ្រាន់តែជាផ្នែកតូចមួយនៃការអប់រំរបស់ពួកគេ វាមិនមែនជាការស៊ូទ្រាំរៀនសូត្រជារៀងរហូតនោះទេ ៕ ប្រភព ៖ disdehradun
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ