ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៨ គន្លឹះ​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​ចេះ​ស្រឡាញ់​គ្នា !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ដែល​មានកូន​ច្រើន​ដឹង​ថា ការ​ឈ្លោះប្រកែក​គ្នា​រវាង​បងប្អូន​បង្កើត គឺជា​រឿង​ធម្មតា​នៃ​កុមារភាព ។ ទោះជា​បែប​នេះ​ក្ដី ជម្លោះ​គ្រួសារ​ដែល​បន្ត​កើត​មាន ឬ​កើនឡើង​មិន​ឈប់​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ដែល​មានកូន​ច្រើន​ដឹង​ថា ការ​ឈ្លោះប្រកែក​គ្នា​រវាង​បងប្អូន​បង្កើត គឺជា​រឿង​ធម្មតា​នៃ​កុមារភាព ។ ទោះជា​បែប​នេះ​ក្ដី ជម្លោះ​គ្រួសារ​ដែល​បន្ត​កើត​មាន ឬ​កើនឡើង​មិន​ឈប់​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ។ មាន​វិធីសាស្ត្រ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​បងប្អូន​បង្កើត​ស្រឡាញ់​គ្នា ៖

១. ចំណាយ​ពេលវេលា​ប្រកបដោយ​គុណភាព​ជាមួយ​កូន​ម្នាក់​ៗ ៖ ជា​រឿយ​ៗ ក្មេង​ៗ​ឈ្លោះ​គ្នា​ដើម្បី​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ឪពុក​ម្តាយ ។ ការ​មាន​ទំនាក់ទំនង​ល្អ​រវាង​ឪពុក​ម្តាយ និង​កូន គឺជា​កត្តា​សំខាន់​ក្នុង​ការ​ដោះស្រាយ​ការ​ប្រជែង​គ្នា​រវាង​បងប្អូន​បង្កើត ។ សូម​ព្យាយាម​កំណត់ពេល​ទៀងទាត់ និង​ផ្តោតអារម្មណ៍​មួយ​ទល់​មួយ​ជាមួយ​កូន​ម្នាក់​ៗ (​អនុញ្ញាត​ឱ្យ​កុមារ​ជ្រើសរើស​សកម្មភាព​ដែល​ពួក​គេ​ចង់​ធ្វើ​) ។ អ្នក​អាច​ចំណាយពេល​ត្រឹមតែ ១៥ នាទី​ក្នុង​មួយ​ថ្ងៃ​ឱ្យ​កុមារ​ម្នាក់​ធ្វើ​អ្វី​ដែល​គេ​ចូល​ចិត្ត​ជាមួយ​អ្នក​ដូច​ជា រត់​ជុំវិញ​ទីធ្លា​ខាងក្រោយ​ផ្ទះ អាន​សៀវភៅ លេងអុក ជជែក​គ្នា ឬ​ចែករំលែក​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា ។

២. កុំ​ប្រៀបធៀប​កូន​របស់​អ្នក ៖ កុមារ​គ្រប់​រូប​មាន​ចំណុចខ្លាំង និង​ចំណុចខ្សោយ​រៀង​ៗ​ខ្លួន ។ ដើម្បី​បង្អាក់​ការ​ប្រកួតប្រជែង និង​ការ​ឈ្លោះ​គ្នា ចូរ​ចៀសវាង​ការ​ប្រៀបធៀប​បងប្អូន​នឹង​គ្នា ។ ផ្ទុយ​ទៅ​វិញ​អបអរសាទរ​ចំពោះ​ចំណាប់អារម្មណ៍ និង​លក្ខណៈ​ពិសេស​របស់​កុមារ​ម្នាក់​ៗ ហើយ​ឱ្យ​ពួក​គេ​ដឹង​រឿង​ទាំងនោះ ។

៣. រៀបចំ​ការ​ប្រជុំ​គ្រួសារ ៖ សម្រប​សម្រួលការ​ប្រាស្រ័យ​ទាក់ទង​បើកចំហ​អំពី​ការ​រំពឹង​ទុក គោលដៅ និង​សមិទ្ធផល​របស់​គ្រួសារ ដើម្បី​ជួយ​ទប់ស្កាត់​ជម្លោះ​បងប្អូន​បង្កើត ។ អ្នក​អាច​រៀប​ចំការ​ប្រជុំ​គ្រួសារ​ប្រចាំ​ស​ប្តា​ហ៍ ឬ​ខែ ក្នុង​រយៈពេល​ត្រឹម ២០-៣០ នាទី ហើយ​រក្សា​សំឡេង​វិជ្ជមាន​ជា​និច្ច ។ អនុញ្ញាត​ឱ្យ​សមាជិកគ្រួសារ​នីមួយ​ៗ​មានឱកាស​និយាយ​ដោយ​មិន​រំខាន ។

៤. សរសើរ​អាកប្បកិរិយា​ល្អ ៖ នៅ​ពេល​កូន​របស់​អ្នកលេង​ជាមួយ​គ្នា​ដោយ​សហការ និង​ក្តី​ស្រឡាញ់ ចូរ​សរសើរ​អាកប្បកិរិយា​របស់​ពួក​គេ ។ អនុញ្ញាត​ឱ្យ​ពួក​គេ​ដឹង​ថា តើ​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​ប៉ុនណា​ដែល​បានឃើញ​កូន​ៗ​ស្រឡាញ់​គ្នា ។

៥. ចំណាយពេល​បន្តិច មុន​នឹង​ធ្វើ​អន្តរាគមន៍ ៖ ទោះបីជា​វា​គួរ​ឱ្យ​ចង់​ស្រែក និង​ខឹង​កូន ហើយ​លោត​ចូល​ទៅ​ដោះស្រាយ ឬ​ឱ្យ​កូន​ទៅ​បន្ទប់​របស់​ពួក​គេ នៅ​ពេល​ដែល​ការ​ឈ្លោះប្រកែក​គ្នា​កើតឡើង សូម​ចំណាយពេល​មួយ​ភ្លែត និង​ដកដង្ហើម​វែង​ៗ​ពីរ​បី​ដង មុន​ពេល​ធ្វើ​អន្តរាគមន៍ ។ ការ​ឆ្លើយ​តប​ដំបូង​របស់​អ្នក​អាច​ប៉ះពាល់​ដល់​ដំណោះស្រាយ និង​លទ្ធផល ។ ចូរ​ទប់​អារម្មណ៍ រក្សា​កម្រិត​សំឡេង និង​អារម្មណ៍​របស់​អ្នក​ឱ្យ​ត្រជាក់ និង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ ។ ម្យ៉ាងវិញទៀត សូម​ពិចារណា​ថា តើ​ការ​អន្តរាគមន៍​ពី​អ្នក​ពិតជា​ចាំបាច់ ឬ​អត់ ពីព្រោះ​ជម្លោះ​ទាំងអស់​មិន​តម្រូវ​ឱ្យ​អ្នក​ចូល​ជួយ ឬ​ដោះស្រាយ​នោះ​ទេ ។ ពេល​ខ្លះ កុមារ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ដោះស្រាយ​ជម្លោះ​របស់​ពួក​គេ​ផ្ទាល់ ។

៦. ជៀសវាង​កាន់ជើង​កូន​ម្ខាង ៖ ពេល​ខ្លះ វា​ច្បាស់​ណាស់​ថា កូន​របស់​អ្នក​ធ្វើ​ខុស ប៉ុន្តែ​ការ​ប្រកាន់​ជំហរ​បែប​នេះ​ក្នុង​ពេល​ក្តៅ​គគុក​នឹង​មិន​អាច​ជួយ​បាន​ទេ ។

៧. ទទួលស្គាល់​អារម្មណ៍​កូន ៖ នៅ​ពេល​ដែល​ជម្លោះ​បងប្អូន​បង្កើត​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ឪពុក​ម្តាយ សូម​ចាប់ផ្តើម​ដោយ​ទទួលស្គាល់​អារម្មណ៍​របស់​កុមារ​ម្នាក់​ៗ ។ នេះ​ប្រហែលជា​សាមញ្ញ​ដូច​ជា​ការ​និយាយ​ថា ប៉ាយ​ល់​ថា កូន​ពិតជា​តូចចិត្ត​នឹង​ប្អូនស្រី​របស់​កូន ឬ​ប៉ា​ពិតជា​ដឹង​ថា កូន​ខឹង​បង​របស់​កូន ។

៨. ណែនាំ​បងប្អូន​ឱ្យ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ៖ សុំ​ឱ្យ​កុមារ​ម្នាក់​ៗ​ចែករំលែក​បទ​ពិសោធន៍​របស់​ពួក​គេ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​ស្តាប់ ហើយ​បន្ទាប់​មក​ឱ្យ​កុមារ​ផ្សេង​ទៀត​ចែករំលែក ។ ការ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​កុមារ​ក្នុង​ការ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ជំនាញ​ដោះស្រាយ​ជម្លោះ​ដោយ​ខ្លួនឯង ៕ ប្រភព ៖ sandiegofamily

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕