ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដ្រា​ហ្គិ​ន ព្រី​មៀម​ដាក​បៀរ ផលិតផល​របស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី បន្ត​ទទួល​ពានរង្វាន់ ៤ បន្ថែម ពី​ស្ថាប័ន World Beer Awards សម្រាប់​ឆ្នាំ ២០២៤

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នេះ​គឺជា​សមិទ្ធផល​គួរ​ជាទី​មោទកភាព​សម្រាប់​អតិថិជន ក៏​ដូច​ជា​ផលិតផល​របស់​កូន​ខ្មែរ ផលិត​ដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ស្រា​បៀរ​ប្រណីត​ទឹកខ្មៅ ដ្រា​ហ្គិ​ន ព្រី​មៀម​ដាក​បៀរ…

រាជធានីភ្នំពេញ ៖ នេះ​គឺជា​សមិទ្ធផល​គួរ​ជាទី​មោទកភាព​សម្រាប់​អតិថិជន ក៏​ដូច​ជា​ផលិតផល​របស់​កូន​ខ្មែរ ផលិត​ដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ស្រា​បៀរ​ប្រណីត​ទឹកខ្មៅ ដ្រា​ហ្គិ​ន ព្រី​មៀម​ដាក​បៀរ បន្ត​ទទួល​បាន​ពានរង្វាន់​ពិភពលោក​ដល់​ទៅ​ចំនួន ៤ បញ្ជាក់​ពី​គុណភាព​ល្អ​ប្រណិត​ពី​ស្ថាប័ន​អន្តរជាតិ World Beer Awards សម្រាប់​ឆ្នាំ ២០២៤ ។

•​ ​ពានរង្វាន់​ទី ១ គឺ ជយលាភី​មាស​ស្រា​បៀរ​ទឹកខ្មៅ (Cambodia Gold Dark Beer Mild) ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ម៉ត់ចត់ និង​ច្រើន​ដំណាក់កាល ដោយ​គណៈកម្មការ​ជំនាញ​ខាង​ស្រា​បៀរ​អន្តរជាតិ​ជា​ច្រើន​រូប​ទៅ​លើ​រសជាតិ គុណភាព និង​ការ​រចនា​ ។
•​ ​ពានរង្វាន់​ទី ២ គឺ ជយលាភី​ស្រា​បៀរ​ទឹកខ្មៅ​ប្រចាំ​ប្រទេស​កម្ពុជា (Cambodia Country Winner Dark Beer Mild)៖ ផលិតផល​ស្រា​បៀរ​ប្រភេទ​ទឹកខ្មៅ​របស់​ប្រទេស​កម្ពុជា​តែ​មួយ​គត់ ដែល​ទទួលស្គាល់​ដោយ​អ្នកជំនាញ​ស្រា​បៀរ​អន្តរជាតិ ​។
•​ ​ពានរង្វាន់​ទី ៣ គឺ ជយលាភី​ស្រា​បៀរ​ទឹកខ្មៅ​ល្អ​បំផុត​លំដាប់​ពិភពលោក (World’s Best Dark Beer) ៖ ដោយ​បាន​ដាក់​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ស្រា​បៀរ​ប្រភេទ​ទឹកខ្មៅ​រាប់រយ​ម៉ាក​សញ្ញា​មក​ពី​ជុំវិញ​ពិភពលោក ហើយ​ត្រូវ​បាន​សម្រិតសម្រាំង​ជ្រើសរើស​ដោយ​អ្នកជំនាញ​ស្រា​បៀរ​អន្តរជាតិ ​។
•​ ​ពានរង្វាន់​ទី ៤ គឺ ជយលាភី​ស្រា​បៀរ​ប្រណិត​ទឹកខ្មៅ​រសជាតិ​ស្រទន់ (World’s Best Dark Beer Mild) ៖ ជាប់​ជា​ជយលាភី​នៃ​កំពូល​រសជាតិ​នៅ​ក្នុង​ប្រភេទ​ស្រា​បៀរ​ទឹកខ្មៅ ដែល​មាន​រសជាតិ​ស្រាល​ស្រទន់ ស្រស់ស្រាយ ថែម​ទាំង​មាន​ក្លិន​ឈ្ងុយ​ពិសេស ខុស​ប្លែក​ពី​ស្រា​បៀរ​ទឹកខ្មៅ​ទូទៅ​ ។

ស្រា​បៀរ​ប្រណីត​ទឹកខ្មៅ​ដ្រា​ហ្គិ​ន ក៏​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ចំនួន​ពីរ​ផ្ទួន​គ្នា​ម្តង​រួច​ទៅ​ហើយ នៅ​ក្នុង​កម្មវិធី​ស្រា​បៀរ​លំដាប់​ពិភពលោក World Beer Awards កាលពី​ឆ្នាំ ២០២២ សម្រាប់​ជយលាភី​មាស (Cambodia Gold Lager Dark) និង​ជយលាភី​ស្រា​បៀរ​ទឹកខ្មៅ​ប្រចាំ​ប្រទេស​កម្ពុជា (Cambodia Country Winner Lager Dark) ពី​ចក្រភព​អង់គ្លេស ហើយ​បន្ត​ឈ្នះ​មេដាយមាស​ពី​ស្ថាប័ន Monde Selection ប្រចាំឆ្នាំ ២០២៣ និង​ឆ្នាំ ២០២៤ ។

បច្ចុប្បន្ន ក្រោម​ស្លាក​សញ្ញា ដ្រា​ហ្គិ​ន មាន​ផលិតផល​ក្រា​ហ្វ​បៀរ​ប្រណិត​ទឹកខ្មៅ​ចំនួន​ពីរ ដែល​សម្រិតសម្រាំង​ផលិត​ឡើង​ដើម្បី​ភាព​ឥត​ខ្ចោះ​បំពេញ​ចំណូលចិត្ត​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺ​ដ្រា​ហ្គិ​ន ព្រី​មៀម​ដាក​បៀរ និង​ដ្រា​ហ្គិ​ន ណៃ​ត្រូ ដែល​ផលិតផល​ទាំង​ពីរ​នេះ សុទ្ធ​សឹង​ទទួលស្គាល់​រសជាតិ និង​គុណភាព​ដោយ​អ្នកជំនាញ​ស្រា​បៀរ​អន្តរជាតិ ព្រមទាំង​ទទួល​បាន​ពានរង្វាន់ និង​ឈ្នះ​មេដាយ​ជា​បន្តបន្ទាប់​ពី​ស្ថាប័ន World Beer Awards និង Monde Selection ។

សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ​បាន​ធ្វើ​ឲ្យ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក្លាយជា​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ដ៏​លេចធ្លោ​ខ្លាំង ដែល​ត្រូវ​បាន​ទទួលស្គាល់​លំដាប់​អន្តរជាតិ ព្រមទាំង​ទទួល​បាន​ពានរង្វាន់ និង​មេដាយមាស​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ផលិតផល​របស់​ខ្លួន​ទាំង​ ១៥​ ម៉ាក​សញ្ញា​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ទីផ្សារ​ ៕ អត្ថបទសហការ