ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគា​ជាតិ​ ស្នើ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ហាម​ប្រើប្រាស់​ឈ្មោះ​អាជ្ញាធរ​ ដើម្បី​ដាក់​សម្ពាធ​ដល់អតិថិជន

5 ខែ មុន

ខេត្តសៀមរាប ៖ តំណាង​មន្ត្រី​ធនាគា​ជាតិ​នៃ​កម្ពុជា ស្នើ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ដែល​ផ្តល់​ឥណទាន​ជូន​អតិថិជន ត្រូវ​ចៀសវាងការ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ជាមួយ​បុគ្គលិក​របស់​ខ្លួនក្នុង​ដំណើរការ​ប្រមូល​ឥណទាន ឬ​ប្រើប្រាស់​ឈ្មោះ​របស់​អាជ្ញាធរ ដើម្បី​ដាក់​សម្ពាធ​ណាមួយ​ដល់​អតិថិជន…

ខេត្តសៀមរាប ៖ តំណាង​មន្ត្រី​ធនាគា​ជាតិ​នៃ​កម្ពុជា ស្នើ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ដែល​ផ្តល់​ឥណទាន​ជូន​អតិថិជន ត្រូវ​ចៀសវាងការ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ជាមួយ​បុគ្គលិក​របស់​ខ្លួនក្នុង​ដំណើរការ​ប្រមូល​ឥណទាន ឬ​ប្រើប្រាស់​ឈ្មោះ​របស់​អាជ្ញាធរ ដើម្បី​ដាក់​សម្ពាធ​ណាមួយ​ដល់​អតិថិជន ​។

លោក ម៉ែ​ន ភក្តី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​និង​វិភាគ​ម៉ា​ក្រូ ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា ផ្សព្វផ្សាយ​ស្តី​ពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ១៤ ខែសីហា ឆ្នាំ​២០២៤ នេះ​ថា កន្លង​មក​ធនាគារជាតិ​នៃ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​សកម្មភាព​ជា​ច្រើន ដើម្បី​ជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា ប្រឈម​នានា​ដែល​មាន​ក្នុង​ប្រព័ន្ធ​ធនាគារ​ ។ ជាក់ស្ដែង​ធនាគារជាតិ​នៃ​កម្ពុជា បាន​និង​កំពុង​ពង្រឹង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ និង​ត្រួតពិនិត្យ ធនាគារ ក្នុង​ទិស​ដៅ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រកួតប្រជែង​ដែល​ស្មើភាព សុចរិត​ភាព តម្លាភាព និង​គិតគូរ​ដល់​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ការ​រីក​ចម្រើន​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ចីរភាព និង​ការ​អភិវឌ្ឍ ​។

ទន្ទឹម​នេះ​, ធនាគារជាតិ​នៃ​កម្ពុជា បាន​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​លើកកម្ពស់​ការ ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ទទួលខុសត្រូវ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ជា​ពិសេស កុមារ ស្ត្រី និង ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មូលដ្ឋាន​។ បន្ថែម​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​អនុវត្ត​នូវ​វិធានការ​ពង្រឹង​កិច្ច​ការពារ​អតិថិជន ដែល មាន​លក្ខណៈ​បុ​រេ​សកម្ម​ជា​ច្រើន ព្រមទាំង​បាន​គាំទ្រ និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​បន្ត​លើកកម្ពស់​ការ​ផ្តល់​សេវា​ហិរញ្ញ វត្ថុ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ធានា​នូវ​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ និង​តម្លាភាព និង​ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍ របស់​អតិថិជន​ ។

ជុំវិញ​កា​ផ្តល់​ឥណទាន​វិញ​, លោក ម៉ែ​ន ភក្តី បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​បន្ត ធានា​ឱ្យ​បាន​នូវ​ការ​អនុលោម​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ព្រមទាំង​ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ និង​គោលការណ៍​ផ្តល់​ឥណទាន​ប្រកប ដោយ​ការ​ទទួលខុសត្រូវ និង​ត្រូវ​ចៀសវាង​ការ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ជាមួយ​បុគ្គលិក​របស់​ខ្លួន ក្នុង​ដំណើរការ​ប្រមូល ឥណទាន ឬ​ប្រើប្រាស់​ឈ្មោះ​របស់​អាជ្ញាធរ ដើម្បី​ដាក់​សម្ពាធ​ណាមួយ​ដល់​អតិថិជន​ជាដើម​ ។

ទាក់ទិន​បញ្ហា​នេះ​ដែរ​, លោក​ជំទាវ ឌិ​ត នី​តា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លើក​ឡើង​ថា កន្លង​មក សមាគម​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ​មួយ​ចំនួន ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ព្រមទាំង​កិច្ច​ការពារ​អតិថិ​- ជន​ដូច​ជា​៖ ក្រម​ប្រតិបត្តិ​សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​, ដែល​ក្រម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង រវាង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យ​ភាព និង​ទំនួល​ខុស​ត្រូវ ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​ធនាគារ តាម​រយៈ​ការ​កំណត់​បទដ្ឋាន​ប្រតិបត្តិការ​អាជីវកម្ម សម្រាប់​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​គោរព និង​អនុវត្ត​តាម​។ ក្រម​ប្រតិបត្តិ​ដែល​រួម​មាន​វិធាន​ផ្តល់​ឥណទាន ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដល់ គ្រប់​គ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ​ទាំងអស់ ដែល​ដាក់​ឲ្យ​អនុវត្ត​កាលពី​ខែមីនា ឆ្នាំ ​២០២២ កន្លង​មក​ ៕ អត្ថបទសហការ