ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ខួប​ឆ្នាំ​ទី ៨ របស់​ក្រុមហ៊ុន TODAY internet ដោយ​បាន​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូនខ្មែរ

10 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន “TODAY Communication Co.,Ltd” ឬ​ត្រូវ​បាន​ហៅ​ថា “TODAY internet” ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៉ីន​ធឺ​ណិ​ត​សម្រាប់​ទាំង​គេហដ្ឋាន…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន “TODAY Communication Co.,Ltd” ឬ​ត្រូវ​បាន​ហៅ​ថា “TODAY internet” ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៉ីន​ធឺ​ណិ​ត​សម្រាប់​ទាំង​គេហដ្ឋាន និង​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ ក្នុង​ប្រទេស​កម្ពុជា ​។ ក្រុមហ៊ុន​បាន​កំណត់​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការ​ក្លាយជា​ក្រុមហ៊ុន​ផ្តល់ សេវា​អ៉ី​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​ដែល​បម្រើ​អតិថិជន​ចេញពី​បេះដូង​ ។

ថ្ងៃនេះ​ គឺជា​ខួប​គម្រប់ ៨​ ឆ្នាំ ​របស់​ក្រុមហ៊ុន​ដែល​បាន​ចាប់​ដំណើរការ​តាំងពី​ឆ្នាំ ២០១៦ ​មក​ម្ល៉េះ ដោយ​បាន​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ដែល​មាន​ជំនាញ​ច្បាស់លាស់ ស្រលាញ់​បច្ចេកវិទ្យា ការ​ច្នៃប្រឌិត និង​បាន​ឆ្លងកាត់​ឧបសគ្គ​ធំ​ៗ និង​ការ​ប្រកួតប្រជែង​ជា​ច្រើន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​។
វា​ជា​ដំណើរ​ដ៏​គួរ​ឱ្យ​រំភើប​មួយ​ដែល​ពោរពេញ​ដោយ​ភាព​ជោគជ័យ និង​ឧបសគ្គ​ផ្សេង​ៗ​ដែល ក្រុមហ៊ុន​បាន​ជួប​ប្រទះ​ដូច​ជា​ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩ និង​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​ពិភពលោក ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​តាម​រយៈ​ការ​លះបង់ ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ដឹកនាំ​ដ៏​ល្អ ក្រុមហ៊ុន​បាន​តស៊ូ និង​បាន​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ខ្លួន​ព្រមទាំង​ស្វែងរក​វិធី​ឆ្ពោះ ទៅ​រក​ភាព​ជោគជ័យ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ទៅ​លើ​បណ្ដាញ​សេវា​អ៉ីន​ធឺ​ណិ​ត​រីក​លូតលាស់​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ខ្មែរ​ ៕ អត្ថបទសហការ