
ជាលើកទី ២ ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភ ១០ ម៉ឺនដុល្លារ បន្ថែមទៀត សរុប ៥០ ម៉ឺនដុល្លារ ជូនដល់កងទ័ពជួរមុខកម្ពុជា
រាជធានីភ្នំពេញ ៖ បំផុសស្មារតីសាមគ្គីគ្នាក្នុងសង្គមពិត ! សរុប ៥០ ម៉ឺនដុល្លារ លើកនេះ ខ្មែរ ប៊ែវើរីជីស…
រាជធានីភ្នំពេញ ៖ បំផុសស្មារតីសាមគ្គីគ្នាក្នុងសង្គមពិត ! សរុប ៥០ ម៉ឺនដុល្លារ លើកនេះ ខ្មែរ ប៊ែវើរីជីស…
រាជធានីភ្នំពេញ ៖ បំផុសស្មារតីសាមគ្គីគ្នាក្នុងសង្គមពិត ! សរុប ៥០ ម៉ឺនដុល្លារ លើកនេះ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានរៀបចំព្រឹត្តិការណ៍ប្រកួត គុនខ្មែរ ប្រមូលថវិកាឧបត្ថម្ភបន្ថែមសរុប ១០ ម៉ឺនដុល្លារ ជូនវីរៈកងទ័ពជួរមុខ ដែលនៅប្រចាំការក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី ១១ មិថុនា ២០២៥ ខាងមុខនេះ ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ០៨ មិថុនា ២០២៥ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបង្គ្រប់ចំណាយសរុប ១០ ម៉ឺនដុល្លារ ពីលើការសហការចូលរួមបរិច្ចាគតម្លៃខ្លួនរបស់កីឡាករទាំង ១០រូប និងការបរិច្ចាគតម្លៃ Live Broadcast ពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដើម្បីផ្តល់ជាថវិកា និងយកទៅឧបត្ថម្ភផ្គត់ផ្គង់សម្ភារប្រើប្រាស់ចាំបាច់ដល់កងទ័ពដែលឈរជើងនៅខេត្តឧត្តរមានជ័យ ។
កាលពីពេលថ្មីៗនេះ សហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គឺ លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង បានចុះទៅប្រគល់ថវិកាឧបត្ថម្ភ ៤០ ម៉ឺនដុល្លារផ្ទាល់ រួមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ៥០០០ កេសរួចមកហើយដល់តំបន់ព្រំដែនខេត្តព្រះវិហារ ។
ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរសុទ្ធសាធ ខ្មែរ ប៊ែវើរីជីស តែងតែវិនិយោគឥតឈប់ឈរលើទំនើបកម្ម បច្ចេកទេសថ្មី ដើម្បីធានាបាននូវផលិតផលគុណភាពស្តង់ដារពិភពលោក ចូលរួមបណ្តុះមនសិការខ្មែរ ប្រើប្រាស់ផលិតផលខ្មែរ និងតែងចូលរួមឧបត្ថម្ភគាំទ្រទៅសង្គមវិញស្ទើរគ្រប់ទម្រង់។ ជាក់ស្តែងដូចជា ទឹកពិសាកម្ពុជា ដែលតែងតែមានវត្តមានគ្រប់សកម្មភាពសង្គម ទទួលបានមេដាយមាសធំបំផុត Grand Gold ពីស្ថាប័នវាយតម្លៃគុណភាពពិភពលោក Monde Selection ទៀតផង ។ ខ្មែរ ស្រលាញ់ ខ្មែរ ! ខ្មែរ ជួយ ខ្មែរ ទៅវិញទៅមក ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ