រាជធានីភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន TODAY internet បានសម្ពោធកម្មវិធីថ្មីដែលមាន ឈ្មោះថា SmartPack Internet រួមជាមួយការធ្វើបច្ចុប្បន្នភាព លើការរចនាអគារបែបទំនើប ។

ដេីម្បីបង្កេីនប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាជូនអតិថិជន កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន TODAY internet បានដាក់ដំណេីរការកម្មវិធី SmartPack Internet ដេីម្បីពង្រឹងជំនាញ ស្នូលបន្ថែមដល់ក្រុមការងារ កែសម្រួលកញ្ចប់សេវាកម្ម និងសេវាបម្រេីអតិថិជន ។

ជាមួយនឹង SmartPack Internet អតិថិជនអាចរីករាយ ជាមួយបទពិសោធន៍ថ្មី និង កាន់តែសំបូរបែបលើការប្រើប្រាស់ សេវាអុីនធឺណិតកាន់តែរលូនជាងមុន ជាមួយនឹងជម្រើសដ៏សម្បូរបែប នៃកញ្ចប់សេវាកម្ម ។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏នឹងធ្វើកំណែទម្រង់អំពីរបៀប នៃការផ្តល់សេវាថែទាំជូនទៅដល់អតិថិជន តាមរយៈបច្ចេកវិទ្យា TODAY AI និងធ្វើការបែក ចែកសេវាកម្មថែទាំដូចជា VVIP, Dedicated Support និង Digital Support (DiTech) ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្ម នៃការផ្តល់សេវាជូនអតិថិជន ប្រកបដោយទំនុកចិត្ត ។

លោក ទើ យូសុះ ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន TODAY internet បានលើកឡើងថា៖ យើងជឿថាអតិថិជនទាំងអស់ សាកសមនឹងទទួលបានសេវាអុីនធឺណិត ដែលមានល្បឿនលឿន ការប្រើប្រាស់មានស្ថេរភាព និងតម្លៃសមរម្យ ។ កម្មវិធី SmartPack Internet គឺជាការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើកំំណែទម្រង់ អោយទាន់សម័យកាល និងឆ្លើយតបទៅ នឹងតម្រូវការរបស់អតិថិជន អោយកាន់តែប្រសើរជាងមុន ។

មិនត្រឹមតែបើកសម្ពោធកម្មវិធីថ្មី SmartPack Internet ប៉ុណ្ណោះទេ ក្រុមហ៊ុនថែមទាំងបាន ធ្វើបច្ចុប្បន្នភាពលើការរចនាអគាថ្មី បែបទំនើប ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការឆ្លើយតបនឹងតម្រូវការ រីកចម្រើនរបស់អាជីវកម្ម និងអតិថិជនរបស់ខ្លួន ។

បច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងបម្រើសេវា អុីនធឺណិត ជូនដល់អតិថិជនទាំង ប្រភេទក្រុមហ៊ុនអាជីវកម្ម និងតាមគេហដ្ឋាននៅតាមបណ្តាលខេត្តក្រុង ដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងបាវិត ក្រុងប៉ោយប៉ែត ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ