រាជធានីភ្នំពេញ ៖ ឱកាសមាសឱកាសប្រាក់បានមកដល់ទៀតហើយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅតែបន្ដចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពីកម្មវិធី «មហាសំណាងនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ $ 1,000,000» ដែលជាការចាប់ឆ្នោតផ្សងសំណាងពីការកាត់សំបកកេសជាលើកទី ៣ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៥ ហើយក៏បានរកឃើញអតិថិជនមហាសំណាងឈ្នះ ម៉ូតូ Vespa ចំនួន៣រង្វាន់ និងទូរស័ព្ទដៃ Samsung ៧៥០រង្វាន់ ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា «ក្នុងស្មារតី ខ្មែរ ស្រលាញ់ខ្មែរ ខ្មែរលើកស្ទួយផលិតផលជាតិ ក្រុមហ៊ុន ពិតជាមានមោទនភាពដែលបងប្អូនអតិថិជន ជ្រើសរើស ប្រើប្រាស់ផលិតផល «Made in Cambodia» ដែលបានបង្ហាញនូវចំហរច្បាស់លាស់ក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងផ្តល់ការងាររាប់ម៉ឺននាក់ដល់ប្រជាជនខ្មែរយើង» ។
ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង ដឹកនាំដោយសហគ្រិនខ្មែរ ដែលមានបទពិសោធន៍ជាង ៤០ឆ្នាំ ក្នុងពហុពាណិជ្ជកម្មជាង ១៤ នៅកម្ពុជា បានប្តេជ្ញាចិត្ត សាងម៉ាកយីហោផលិតផលខ្មែរ និងតែងតែចូលរួមយ៉ាងសកម្មជាមួយសកម្មភាពសប្បុរសធម៌ក្នុងសង្គម ។ ថ្មីៗនេះ ក្រុមហ៊ុនបានចំណាយការឧបត្ថម្ភសរុបកើនដល់ ៥០ម៉ឺនដុល្លារ ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ៥០០០កេស ដល់កងទ័ពជួរមុខឈរជើងនៅតាមព្រំដែន ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា ។
ចំណែកឯរង្វាន់យើងនៅមិនទាន់អស់នៅឡើយទេ ! សម្រាប់បងប្អូនទាំងអស់គ្នាដែលទិញភេសជ្ជៈប៉ូវកម្លាំង VIKINGZ, DAZZ, KIZZ, ICY COOL និងទឹកពិសា កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមបងប្អូននៅតែបន្តរក្សា សំបកកេស ទុកបំពេញឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ដាក់ក្នុងធុងឆ្នោត ដើម្បីផ្សងសំណាងជាមួយមហាសំណាង ធំច្រើនដូចជា ៖ ផ្ទះអាជីវកម្ម របស់ ជីប ម៉ុង លែន, ទូរស័ព្ទម៉ាក Samsung រហូតដល់ ៥,០០០ រង្វាន់ និងម៉ូតូ Vespa ១៨ រង្វាន់ ដែលកំពុងរង់ចាំបងប្អូនមកទទួលលាភជ័យសំណាង ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។
សូមបញ្ជាក់ផងដែរថា ៖ កម្មវិធីមហាសំណាងនេះនៅសល់ ២ លើកទៀត ៖
🔹 ការចាប់រង្វាន់លើកទី ៤ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥
🔹 ការចាប់រង្វាន់លើកទី ៥ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥
ខ្មែរ ស្រលាញ់ខ្មែរ ! ខ្មែរគាំទ្រផលិតផលក្នុងស្រុក លើកស្ទួយសេដ្ឋកិច្ច និងជួយអភិវឌ្ឍវិស័យធំៗនៅកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ