ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេស​ឡាញ ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បញ្ញា​សិប្បនិម្មិត (AI) សម្រាប់​ជួយ​បង្កើន​ផលិតភាព និង​ការងារអប់រំ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​លឿន​ជាង​មុន

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​ ៦ ខែមិថុនា ឆ្នាំ ​២០២៥ ​កន្លង​ទៅ​នេះ លោកគ្រូ​អ្នកគ្រូ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់…


រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​ ៦ ខែមិថុនា ឆ្នាំ ​២០២៥ ​កន្លង​ទៅ​នេះ លោកគ្រូ​អ្នកគ្រូ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​សាលារៀន​បាន​ទទួល​ការ​បណ្តុះបណ្តាល​ស្តី​ពី​បញ្ញា​សិប្បនិម្មិត (AI) ក្នុង​វិស័យ​អប់រំ​ពី​ក្រុមហ៊ុន CodingGate ។ ក្នុង​កម្មវិធី​បើក​នោះ ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក Westline Education Group បាន​ស្នើ​ដល់​លោកគ្រូ​អ្នកគ្រូ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ទាំងអស់ យកចិត្តទុកដាក់​ទទួលយក​ការ​បណ្តុះបណ្តាល អភិវឌ្ឍ​ចំណេះ​ជំនាញ​នេះ ដោយ​ថា បច្ចេកវិទ្យា AI នឹង​ជួយ​បង្កើន​ផលិតភាព​ការងារ និង​វិស័យ​អប់រំ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​លឿន​ជាង​មុន ស្រប​តាម​បរិបទ​សង្គម​ឌី​ជី​ថ​ល​នា​ពេល​បច្ចុប្បន្ន​ ។

បើ​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន បច្ចេកវិទ្យា AI អាច​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់ ពូកែ​ជាង​មនុស្ស​ម្នាក់​ទៀត​, លោក​ថា បច្ចេកវិទ្យា​នេះ មិន​អាច​បំបាត់​ការងារ​មនុស្ស​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​បច្ចេកវិទ្យា​នេះ នឹង​ជួយ​មនុស្ស​ម្នាក់​ទៀត ឬ​ក្រុមហ៊ុន​មួយ ឱ្យ​ពូកែ​ជាង​ក្រុមហ៊ុន​មួយទៀត​។ ដូច្នេះ លោក​ស្នើ​ដល់​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​ថ្នាក់ដឹកនាំ​ទាំងអស់ ត្រូវ​អភិវឌ្ឍ​ចំណេះ​ជំនាញ​របស់​ខ្លួន ដើម្បី​បង្កើន​ផលិតភាព​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ “អ៉ីចឹង​ផលិតភាព​របស់​យើង​ដែល​រត់​មិន​ទាន់ មិនមែន​ប្រណាំង​ជាមួយ AI ទេ តែ​ប្រឡងប្រណាំង​ជាមួយ​ក្រុម​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ជាង​យើង​” ​។

លោក​ឧកញ៉ា​បាន​បន្ថែម​ទៀត​ថា AI នឹង​ផ្តល់​ជា​ជំនួយ​បន្ថែម ​ដល់​ការ​សិក្សា​ស្រាវជ្រាវ​របស់​គ្រូបង្រៀន រៀបចំ​កម្មវិធី​សិក្សា មេរៀន​និង​លំ​ហាត់​សម្រាប់​សិស្ស​កាន់តែ​លឿន​ជាង​មុន កាត់​បន្ថយ​បន្ទុក​ការងារ​រដ្ឋបាល ព្រមទាំង​ផ្តល់​ពេលវេលា​ឱ្យ​គ្រូបង្រៀន​បាន​ច្រើន​ជាង​មុន​ក្នុង​ការ​ផ្តោត​លើ​ការ​បង្រៀន និង​ការ​ផ្តល់​ការ​គាំទ្រ​ផ្ទាល់​ដល់​សិស្ស​ ។

ទោះជា AI វា​នឹង​ជួយ​ឱ្យ​មនុស្ស​ពូកែ​ជាង​មុន​ក្តី តែ​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ស្នើ​ដល់​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​ទាំងអស់ សូម​ប្រើ​ដោយ​ទំនួល​ខុស​ត្រូវ ប្រើ​ដោយ​ប្រយ័ត្ន​ប្រ​យ៉ែ​ង ហើយ​ប្រើ​ជា​ប្រយោជន៍ តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ ។

ក្នុង​ឱកាស​នោះ លោក សុខ សុភមង្គល នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Codingate Technology មាន​ប្រសាសន៍​ថា WEG នឹង​ឈាន​ជើង​ចូល​ទៅ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​ការ​អភិវឌ្ឍ​សមត្ថភាព គឺជា​រឿង​សំខាន់​។ យ៉ាងណា​លោក​ថា បច្ចេកវិទ្យា AI មិនមែន​ចូល​មក​ជំនួស​យើង​នោះ​ទេ ប៉ុន្តែ​វា​មក​បង្កើន​ប្រសិទ្ធភាព ដើម្បី​ឱ្យ​ក្រុមហ៊ុន​កាន់តែ​មានការ​ប្រកួតប្រជែង ​។ “​ពេល​ដែល​បច្ចេកវិទ្យា​ចូល​មក គឺ​ផលគុណ​នៃ​ប្រសិទ្ធភាព​គឺ ២ ទៅ​៤​ដង មាន​ន័យ​ថា យើង​បំពាក់​បច្ចេកវិទ្យា​ប្រព័ន្ធ​គ្រប់គ្រង ឬ​បច្ចេកវិទ្យា​ណាមួយ​ចូល​ទៅ​ក្នុង​ដំណើរការ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​យើង វា​អាច​ជួយ​យើង​២ ទៅ​៤​ដង​” ​។

សូម​ជំរាប​ជូន​ថា សម្រាប់​វគ្គ​បណ្តុះបណ្តាល​បញ្ញា​សិប្បនិម្មិត ក្នុង​វិស័យ​អប់រំ​នេះ លោកគ្រូ​អ្នកគ្រូ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ទទួល​បានការ​បណ្តុះបណ្តាល​ពី ការ​ប្រើប្រាស់ AI ក្នុង​ការ​សរសេរ​លិខិត​រដ្ឋបាល​, ការ​ប្រើប្រាស់ AI សរសេរ​គោលការណ៍ និង​រៀបចំ​អត្ថាធិប្បាយ​ការងារ​បុ​រ​គ្គ​លិ​ក​, ការ​ប្រើប្រាស់ AI សម្រាប់​ការ​រៀបចំ​កម្មវិធី​សិក្សា​, ក៏​ដូច​ជា​ការ​ប្រើប្រាស់ AI សម្រាប់​ផ្នែក​លក់ និង​ទីផ្សារ​ជាដើម​ ៕ អត្ថបទសហការ