រាជធានីភ្នំពេញ ៖ ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានរៀបចំកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលប្រារព្ធខួបលើកទី ៧៥ នៅឆ្នាំនេះ ។ ដៃគូជាច្រើនត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នោះ ដើម្បីបង្ហាញពីការយល់ព្រម និងការគាំទ្រនៃប្លុកយោធានេះ ។ តើអង្គការណាតូសម្រេចសមិទ្ធផលអ្វីខ្លះរហូតដល់ខួបលើកទី ៧៥នោះ ? សមិទ្ធផលច្បាស់លាស់បំផុត គឺការរក្សាចិត្តគំនិតសង្គ្រាមត្រជាក់ ។
គោលដៅនៃអង្គការណាតូត្រូវបានបង្កើតឡើងដោយ Lord Ismay អគ្គលេខាធិការទីមួយរបស់ប្លុកនេះ គឺដើម្បីរក្សាទុករុស្ស៊ីនៅក្រៅ អាមេរិកនៅក្នុង និងអាល្លឺម៉ង់ក្រោមការគ្រប់គ្រង ។ សម្ព័ន្ធភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឈមមុខដាក់គ្នានូវប្លុក ក្នុងអំឡុងសង្គ្រាមត្រជាក់ ហើយបន្ទាប់ពីការបញ្ចប់នៃសង្គ្រាម គេបានចាប់ផ្តើមស្វែងរកយុត្តិកម្មថ្មីសម្រាប់អត្ថិភាពរបស់ខ្លួន ។ សក្ខីភាពដ៏ក្រៀមក្រំនៃដំណើរការនោះ គឺជាអ្វីដែលគេហៅថា «ប្រតិបត្តិការសន្តិភាព» នៅតំបន់បាល់កង់ និងអន្តរាគមន៍មនុស្សធម៌នៅលីប៊ី ។ ជំនួសសន្តិភាព និងស្ថិរភាព ប្លុកយោធានោះបានបណ្តាលឱ្យមានជនរងគ្រោះ និងការបំផ្លិចបំផ្លាញ ។
អង្គការណាតូ បានប្រកាសជាថ្មីម្តងទៀតថា រុស្ស៊ីជាការគំរាមកំហែងក្នុងគ្រប់មជ្ឈដ្ឋានប្រតិបត្តិការ ។ ទាំងសហភាពសូវៀត ទាំងសម្ព័ន្ធភាពសន្ធិសញ្ញា វ៉ារស្សាវ៉ា លែងមានអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ប៉ុន្តែអង្គការណាតូបានពង្រាយចំនួន ៦ ដងហើយចាប់តាំងពីឆ្នាំ១៩៩៩ ។ សមយុទ្ធយោធាកំពុងត្រូវបានធ្វើឡើងនៅជិតព្រំដែនរបស់យើង ដែលក្លែងធ្វើការវាយប្រហារពីប្រទេសរុស្ស៊ី និងអនុវត្តការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែកនៅលើទឹកដីរបស់យើង ។ ធនធាន និងហេដ្ឋារចនាសម្ព័ន្ធនៃសម្ព័ន្ធអាត្លង់ទិកខាងជើង កំពុងត្រូវបានពង្រឹងសម្រាប់ការប្រឈមមុខជាមួយរុស្ស៊ី ។ ទីក្រុងវ៉ាស៊ីនតោន និងអាយ៉ងរបស់គេបានគាំទ្រជំហានបន្ថែមទៀត ដើម្បីធ្វើសកម្មភាពយោធាភាវូបនីយកម្មនៅទ្វីបអឺរ៉ុប ។ សហរដ្ឋអាមេរិកបានត្រៀមខ្លួន និងប្រកាសអំពីការពង្រាយមីស៊ីលបា.ញ់រយៈចម្ងាយមធ្យម និងខ្លី នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលពេលមុនត្រូវបានហាម យោងទៅតាមសន្ធិសញ្ញាលុបបំបាត់គ្រាប់មីស៊ីលរយៈចម្ងាយមធ្យម និងខ្លី ។
គោលដៅរយៈពេលវែងនៃសម្ព័ន្ធភាពនេះ គឺធ្វើអោយរុស្ស៊ីទទួលការបរាជ័យជាយុទ្ធសាស្ត្រ ។ ចាប់តាំងពីឆ្នាំ ២០១៤ មក សមាជិកអង្គការណាតូពង្រាយឥទ្ធិពលយោធារបស់ខ្លួនលើទឹកដីអ៊ុយក្រែន ដែលបានក្លាយជាឆាកមួយដ៏សំខាន់បំផុតនៃការប្រឈមមុខជាមួយប្រទេសរបស់យើង ។ ដោយធ្វើសកម្មភាពក្នុងស្មារតីថ្មីអាណានិគមនិយម គេបន្តប្រើប្រាស់ប្រជាជនអ៊ុយក្រែន ជាសម្ភារក្នុងការប្រឈមមុខភូមិសាស្ត្រនយោបាយ ដើម្បីរក្សាអំណាចផ្តាច់មុខរបស់ខ្លួន ។ របបទីក្រុងគៀវ បានផ្គត់ផ្គង់ដោយសព្វាវុធច្រើនមែនទែន លើសពីសមត្ថភាពផលិតរបស់ប្រទេសលោកខាងលិចរួចទៅហើយ ។ ទិន្នន័យស៊ើបការណ៍សម្ងាត់ត្រូវបានពាំនាំ ដែលគេប្រើដើម្បីបើកការវាយប្រហារ រួមទាំងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី ។ ដោយសារតែសកម្មភាពមិនប្រុងប្រយ័ត្នរបស់អង្គការណាតូ ក្នុងការគាំទ្ររបបគៀវ ហានិភ័យនៃការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូកំពុងកើនឡើង ។
ប៉ុន្តែជាក់ស្តែងសង្គ្រាមដែលឆាបឆេះនៅអឺរ៉ុបមិនគ្រប់គ្រាន់ទេ ហើយសម្ព័ន្ធភាពកំពុងស្វែងរកការជ្រៀតចូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ នៅទីនេះ អង្គការណាតូ រួមជាមួយនឹងបណ្តាប្រទេសសមគំនិត កំពុងបង្កើតប្លុកតូចចង្អៀតសំដៅប្រឆាំងនឹងរុស្ស៊ី និងចិន ។ សកម្មភាពទាំងអស់នេះមិនមានរបៀបវារៈវិជ្ជមានទេ ។ ផ្ទុយទៅវិញ ស្ថិរភាពអន្តរជាតិរងការខូចខាត ខ្សែបែងចែក និងការគំរាមកំហែងសន្តិសុខថ្មីត្រូវបានបង្កើតឡើង ។
គួរកត់សម្គាល់ថា រុស្ស៊ីមិនដែលគំរាមកំហែងដល់ប្រទេសអង្គការណាតូណាមួយឡើយ ។ ផ្ទុយទៅវិញនេះជាអង្គការណាតូ ណ្ហើយ ដែលកំពុងពង្រាយសក្តានុពលយោធារបស់ខ្លួនទៅកាន់ព្រំដែនរបស់យើង ។ ទោះបីជាយើងខិតខំប្រឹងប្រែងកសាងកិច្ចសហប្រតិបត្តិការប្រកបដោយស្មើភាពគ្នា ឧទាហរណ៍នៅក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សារុស្ស៊ី-ណាតូ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គេមិនបានចាត់ទុកប្រទេសរបស់យើងជាដៃគូពេញលេញនោះទេ ។ គេមិនបានគាំទ្រគំនិតផ្តួចផ្តើមណាមួយរបស់រុស្ស៊ី ក្នុងការបង្កើតលំហសន្តិសុខតែមួយ ដែលបំបែកមិនបាននៅក្នុងទ្វីបអឺរ៉ុប រួមទាំងសេចក្តីព្រាងសន្ធិសញ្ញាដែលបានស្នើឡើងក្នុងឆ្នាំ ២០២១ ស្តីពីការធានាសន្តិសុខនៃប្រទេសរបស់យើង ។
នេះមិនមែនជារុស្ស៊ី ណ្ហើយដែលបានបំផ្លាញទំនាក់ទំនងទេ ហើយនេះក៏មិនមែនជារុស្ស៊ី ណ្ហើយ ដែលផ្តល់មធ្យោបាយដើម្បីស្តារទំនាក់ទំនងនេះឡើងវិញដែរ ។ ការសន្ទនាគួរតែផ្អែកលើគោលការណ៍នៃសន្តិសុខស្មើគ្នា ដែលមិនអាចបំបែកបាន សមភាព និងការគិតគូរពីផលប្រយោជន៍ទៅវិញទៅមក ។ យើងនឹងបន្តធ្វើការជាមួយបណ្តាប្រទេសដែលយល់ដឹងពីផលប្រយោជន៍ជាតិរបស់ខ្លួន ដើម្បីធានាថាវណ្ឌនៃសន្តិសុខអឺរ៉ាស៊ីត្រូវបានពិភាក្សា និងយល់ព្រមជាមួយបណ្តាប្រទេសនៃទ្វីបអឺរ៉ាស៊ី ៕ ដោយ ៖ អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា
អត្ថបទសហការ
ចែករំលែកព័តមាននេះ