ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ ​ចុះ​សួរសុខទុក្ខ និងទទួលទាន​អាហារ​ជាមួយ​កម្មករ​រោងចក្រ​តា​រាល​ជាង ​៦​ ពាន់​នាក់

1 ខែ មុន

ខេត្តកំពង់ស្ពឺ ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម ជាម…

ខេត្តកំពង់ស្ពឺ ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​ ២៥ ខែកក្កដា ឆ្នាំ​ ២០២៤ បាន​ចុះ​ពិនិត្យ​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​របស់​កម្មករ និងទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជាង​ ៦ ​ពាន់​នាក់​នៅ​រោងចក្រ​តា​រាល​ដែល​ស្ថិត​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ​។

ក្នុងអំឡុងពេល​នៃ​ការ​ចុះ​សួរសុខទុក្ខ បងប្អូន​កម្មករនិយោជិត​សប្បាយចិត្ត និង​រីករាយ​ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​បាន​ចុះ​មក​ដល់ទី​តាំង​រោងចក្រ​ផ្ទាល់​ដែល​ធ្វើ​ឱ្យ​កម្មករ​មាន​ភាព​កក់ក្តៅ​កាន់តែ​ខ្លាំង​ដែល​ជា​ការ​បង្ហាញ​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កម្មករ​ ។

ការ​ចុះ​ពិនិត្យ​នៅ​តាម​រោងចក្រ និង​ទទួលទាន​អាហារ​ផ្ទាល់​ជាមួយ​កម្មករ​នេះ មិនមែន​ជា​លើក​ទី ​១​នោះ​ទេ​ដែល​ឯកឧត្តម ហេង សួរ បាន​ចុះ​ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​បាន​ចុះ​ផ្ទាល់​ដើម្បី​ស្វែង​យល់​ពី​សុខទុក្ខ និង​វឌ្ឍនភាព​ក្នុង​វិស័យ​ដែល​ជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ ។

សូម​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ទទួលទាន​អាហារ និង​ពិនិត្យ​ស្ថានភាព​ការងារ​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ​នា​ពេល​នេះ គឺជា​ការ​តាមដាន​លើ​ការ​អនុវត្ត​នូវ​អនុសាសន៍​ទាំង​ ៦​ ចំណុច​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​កាលពីដើម​អា​ណ្ត​តិក​ន្ល​ង​ទៅ​បាន​ដាក់​ចេញ​ដូច​ជា​ប្រាក់​ឈ្នួល​ឆ្នាំ​ ២០២៤ ការ​បន្ត​ផ្តល់​ប្រាក់​ពិនិត្យ​សុខភាព​សម្រាប់​កម្មករ​ដែល​ជា​ស្ត្រី​មាន​ផ្ទៃពោះ ការ​ផ្តល់​ការ​ថែទាំ​សុខភាព​ដល់​សមាជិក​ប​.​ស​.​ស​. ក្នុង​បន្ទុក​តាម​រយៈ​ភាគទាន​ស្ម័គ្រចិត្ត​ជាដើម ដែល​សុទ្ធសឹងតែ​ជា​គោលនយោបាយ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​លើ​ការ​បន្ត​ផ្តល់​ប្រយោជន៍​បន្ថែម​ជូន​ដល់​កម្មករនិយោជិត ​៕ អត្ថបទសហការ