ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ឈី​ហ្វ ណែនាំ​នូវ​គណនី​ប្រាក់​បញ្ញើ​សន្សំថេរ ​ជាមួយ​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង និង​លក្ខខណ្ឌ​មាន​ភាព​បត់បែន (English below)

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ឈី​ហ្វ បាន​ណែនាំ​នូវ «​គណនី​ប្រាក់​បញ្ញើ​សន្សំ​ថេរ​» របស់​ខ្លួន ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​សន្សំ ដែល​មាន​ភាព​បត់បែន និង​ជាទី​ពេញចិត្ត​…

រាជធានីភ្នំពេញ ៖ ធនាគារ ឈី​ហ្វ បាន​ណែនាំ​នូវ «​គណនី​ប្រាក់​បញ្ញើ​សន្សំ​ថេរ​» របស់​ខ្លួន ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​សន្សំ ដែល​មាន​ភាព​បត់បែន និង​ជាទី​ពេញចិត្ត​ ។ គណនី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ទាំង​ជា​បុគ្គល និង​សាជីវកម្ម ដោយ​ផ្តល់​នូវ​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង និង​លក្ខខណ្ឌ​មាន​ភាព​បត់បែន ដើម្បី​បំពេញ​តាម​គោលដៅ​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ ។

អត្រា​ការ​ប្រាក់​ប្រកួតប្រជែង និង​លក្ខខណ្ឌ​មាន​ភាព​បត់បែន ៖ គណនី​ប្រាក់​បញ្ញើ​សន្សំ​ថេរ ផ្តល់​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​ ។ សម្រាប់ ប្រាក់​បញ្ញើ​ជា​ប្រាក់​ដុល្លារ​ទទួល​បាន​អត្រា​ការ​ប្រាក់​រហូត​ដល់ ៥,៧៥% និង​ប្រាក់​រៀល ផ្តល់​អត្រា​ការ​ប្រាក់​រហូត​ដល់ ៦,០០% សម្រាប់​រយៈពេល ១២ ​ខែ ​។

សម្រាប់​អតិថិជន​ដែល​ជ្រើសរើស​លក្ខខណ្ឌ​រយៈពេល​យូរ​ជាង​នេះ អត្រា​ការ​ប្រាក់​នឹង​កើនឡើង​ដល់ ៦,០០% សម្រាប់​ប្រាក់​បញ្ញើ​ជា​ប្រាក់​ដុល្លារ និង ៦,២៥% សម្រាប់​ប្រាក់​រៀល ក្នុង​រយៈពេល ២៤ ខែ និង​ផ្តល់​អត្រា​ការ​ប្រាក់​អាច​ចរចារ​បាន​សម្រាប់​រយៈពេល ៣៦​ខែ​។ ជាមួយ​លក្ខខណ្ឌ​ទាំងនេះ ធនាគារ អាច​ធ្វើ​ឱ្យ​អតិថិជន​ជ្រើសរើស​លក្ខខណ្ឌ​នៃ​ប្រាក់​បញ្ញើ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​ជាក់លាក់​របស់​អតិថិជន​បាន ​។

បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ឈី​ហ្វ បាន​សង្កត់ធ្ងន់​ថា «​គណនី​ប្រាក់​បញ្ញើ​សន្សំ​ថេរ ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្តោត​សំខាន់​លើ​អតិថិជន​របស់​យើង តាម​រយៈ​ការ​ផ្តល់​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង និង​លក្ខខណ្ឌ​មាន​បត់បែន យើង​មាន​គោលបំណង​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ ដែល​ជួយ​ដល់​អតិថិជន​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​សន្សំ​ប្រកបដោយ​ប្រសិទ្ធភាព​»​ ។

ភាព​ងាយស្រួល និង​ផ្ដល់​ជំនួយ​ដល់​អតិថិជន ៖ បន្ថែម​ពីលើ​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង​នេះ ធនាគារ ឈី​ហ្វ ក៏​ប្តេជ្ញា​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម និង​ផ្តល់​ជំនួយ​ដល់​អតិថិជន ​។ ស្នាក់​ការ​កណ្តាល​របស់ ធនាគារ ឈី​ហ្វ មាន​ទីតាំង​ស្ថិត​នៅ​តំបន់​យុទ្ធសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ថា អតិថិជន​ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម និង​ទទួល​ជំនួយ​ ។ លើស​ពី​នេះ​ទៀត ធនាគារ ឈី​ហ្វ មានកម្ម​វិធី Chief Mobile អនុញ្ញាត​ឱ្យ​អតិថិជន​អាច​គ្រប់គ្រង​គណនី និង​ប្រតិបត្តិការ​បាន​យ៉ាង​ងាយស្រួល​ពី​គ្រប់​ទីកន្លែង​ដែល​នេះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ធនាគារ​ក្នុង​ការ​លើកកម្ពស់​បទ​ពិសោធន៍​សេវា​ធនាគារ​ទាំងមូល​ ។
គណនី​ប្រាក់​បញ្ញើ​សន្សំ​ថេរ របស់​ធនាគារ ឈី​ហ្វ គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ របស់ធនាគារ​ក្នុង​ការ​ពង្រឹង​ផលិតផល​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ។ គណនី​នេះ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ផ្តល់​នូវ​ភាព​បត់បែន អត្រា​ការ​ប្រាក់​ប្រកួតប្រជែង និង​ផ្តល់​អត្ថប្រយោជន៍​ជា​យុទ្ធសាស្ត្រ សម្រាប់​ទ​អតិថិជន​ជា​បុគ្គល និង​សាជីវកម្ម ដែល​កំពុង​ស្វែងរក​ការ​បង្កើន​ប្រាក់​សន្សំ​ ។

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ផលិតផល​នេះ សូម​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ ឈី​ហ្វ ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ ។
សម្រាប់​ព័ត៌មាន​បន្ថែម​ ៖ https://www.chiefbank.com.kh/en/Products/InstallmentDeposit
Join Our Telegram Channel: https://t.me/chiefbankcambodia
Facebook: https://www.facebook.com/ChiefCambodiaBank
Instagram: https://www.instagram.com/chief_bank/
YouTube: https://www.youtube.com/@chiefbank7042
☎️ 023 900 878 (​ទីស្នាក់ការ​កណ្ដាល​)
☎️ 023 900 879 (​សាខា​ខណ្ឌដូនពេញ – សង្កាត់​ផ្សារ​កណ្ដាល​ទី​២)
☎️ 023 212 878 (​សាខា​ខណ្ឌ ៧ មក​រា – សង្កាត់​វាលវង់​)
☎️ 023 230 488 (​សាខា​ខណ្ឌ​ច្បារ​អំពៅ – សង្កាត់​ច្បារ​អំពៅ​ទី​២)
☎️ 023 998 878 (​សាខា​អ៊ី​អន​មាន​ជ័យ​) ៕ អត្ថបទសហការ

Chief Bank Introduces Installment Deposit Account with Competitive Interest Rates and Flexible Terms

Chief Bank has unveiled its Installment Deposit Account, designed to offer customers a flexible and rewarding savings option. This account is tailored to meet the needs of both individual and corporate clients, providing attractive interest rates and adaptable terms to accommodate various financial goals.
Flexible Terms with Competitive Interest Rates
The Installment Deposit Account offers interest rates that are highly competitive in the current market. For USD and KHR deposits, the bank provides a rate of 5.75% and 6.00%, respectively, for 12-month terms. For those opting for a longer commitment, the rates increase to 6.00% for USD deposits and 6.25% for KHR deposits on 24-month terms. Chief Bank also offers negotiable rates for 36-month terms, allowing clients to tailor their deposit terms based on their specific financial strategies.
Dr. Soeung Morarith, Chief Executive Officer of Chief Bank, emphasized the bank’s focus on customer-centric products. “Our Installment Deposit Account is designed with our customers in mind. By offering competitive interest rates and flexible terms, we aim to provide financial solutions that help our clients achieve their savings goals efficiently and effectively,” Morarith stated.
Convenient Access and Support
In addition to offering competitive rates, Chief Bank is committed to providing customers with easy access to their services and support. The bank’s head office is strategically located in Phnom Penh, ensuring that clients can readily access in-person assistance. Furthermore, Chief Bank’s digital platforms, including the Chief Mobile app, allow customers to manage their accounts and transactions conveniently from anywhere, reflecting the bank’s dedication to enhancing the overall banking experience.
Chief Bank’s Installment Deposit Account is a key component of the bank’s strategy to enhance its suite of financial products. The account is designed to offer flexibility, competitive returns, and a strategic advantage for both individual and corporate clients looking to maximize their savings.
Customers interested in these services are encouraged to visit the nearest Chief Bank branch for further assistance. The bank continues to prioritize customer satisfaction by offering services that align with their financial needs and expectations.

Find Out More: https://www.chiefbank.com.kh/en/Products/SavingPrestige
Join Our Telegram Channel: https://t.me/chiefbankcambodia
Facebook: https://www.facebook.com/ChiefCambodiaBank
Instagram: https://www.instagram.com/chief_bank/
YouTube: https://www.youtube.com/@chiefbank7042
☎️ 023 900 878 (Head Office)
☎️ 023 900 879 (Local Branch Khan Doun Penh – Sangkat Phsar Kandal Ti Pir)
☎️ 023 212 878 (Local Branch Khan Prampir Meakkakra – Sangkat Veal Vong)
☎️ 023 230 488 (Local Branch Khan Chbar Ampov – Sangkat Chbar Ampov Ti Pir)
☎️ 023 998 878 (AEON Mean Chey Branch)