ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កំណើន​ឱកាស​ការងារ និង​ការ​វិនិយោគ ក្នុង​ឆ្នាំ​២០២៤ ឆ្លុះ​បញ្ចាំង​ពី​ស្ថេ​រ​ភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ តាម​រយៈ​ការ​អនុម័ត​គម្រោង​វិនិយោគ​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​អាច​មាន​លទ្ធភាព​ បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ ៣២​ម៉ឺន​កន្លែង ​លើ​គម្រោង​ជិត​៥០០ គម្រោង ​នៅ​ក្នុង​ពេញ​មួយ​ឆ្នាំ​២០២៤…

រាជធានីភ្នំពេញ​ ៖ តាម​រយៈ​ការ​អនុម័ត​គម្រោង​វិនិយោគ​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​អាច​មាន​លទ្ធភាព​ បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ ៣២​ម៉ឺន​កន្លែង ​លើ​គម្រោង​ជិត​៥០០ គម្រោង ​នៅ​ក្នុង​ពេញ​មួយ​ឆ្នាំ​២០២៤ អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា សញ្ញាណ​ល្អ​នៃ​កំណើនសេដ្ឋកិច្ច និង​ការ​បង្កើត​ឱកាស​ការងារ​ថ្មី​ៗ​ នៅ​ក្នុង​ប្រទេស ឆ្លុះ​បញ្ចាំង​ពី​កត្តា​វិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច និង​ស្ថេ​រ​ភាព​នយោបាយ​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​ ។

លោក​បណ្ឌិត ឈាង វ​ណ្ណា​រិ​ទ្ធ ស្ថាបនិក និង​ជានា​យក​ឧទ្យាន​នវានុវត្តន៍​ សង្គម​អង្គរ​(ASIP) បាន​គូសបញ្ជាក់​ថា សមិទ្ធផល​នៅ​ក្នុង​ពេញ​មួយ​ឆ្នាំ​២០២៤ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​អនុម័ត​ជា​ច្រើន​រយ​គម្រោង​វិនិយោគ និង​បង្កើត​ការងារ​ច្រើន​ម៉ឺន​កន្លែង គឺជា​ការ​បង្ហាញ​ពី​កត្តា​វិជ្ជមាន ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជឿជាក់ និង​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស ​មក​លើ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ ។

ទន្ទឹម​នេះ រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ បាន​ដាក់​ចេញ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ ជា​ពិសេស​យុវជន​គោលដៅ​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ លោក​បណ្ឌិត​បាន​មើលឃើញ​ថា ប្រជាពលរដ្ឋ ក៏​ដូច​ជា​យុវជន​កម្ពុជា​ នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ​ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​ជំនាញ​មួយ​ សម្រាប់​ជីវិត​ខ្លួន ពោល​គឺ​ត្រូវ​ពង្រឹង​លើ​ការ​សិក្សា​ជំនាញ​របស់​ខ្លួន ​ឱ្យ​ស្រប​តាម​បរិបទ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​។

លោក​បណ្ឌិត​បាន​គូសបញ្ជាក់​បន្ថែម​ថា បើ​ទោះបី​ប្រទេស​កម្ពុជា ​មាន​កំណើន​នៃ​ការ​វិនិយោគ​ល្អ​ នៅ​ឆ្នាំ​២០២៤ ក៏​ប៉ុន្តែ​កម្ពុជា​នៅ​តែ​ត្រូវធ្វើ​បន្ថែម​ទៀត ​លើ​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​ទៀត ជា​ពិសេស​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​ជំរុញ​ការ​វិនិយោគ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ដ៏​ទៃ​ទៀត​ផង​ដែរ​ ។

បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្នុង​ឆ្នាំ​២០២៤​ កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បំបែក​កំណត់​ត្រា​ប្រចាំឆ្នាំ ​តាម​រយៈ​ការអនុម័ត​គម្រោង​វិនិយោគ​ សរុប​ចំនួន ៤១៤​គម្រោង ក្នុង​នោះ​គម្រោង​វិនិយោគ​ថ្មី ​ចំនួន ៣៨៧​គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ២៧​គម្រោង ដែល​មាន​ទុន​វិនិយោគ ​សរុប​ប្រមាណ ៦,៩​ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជិត ៣២​ម៉ឺន​កន្លែង ​។

ជា​រួម ក្នុង​ឆ្នាំ​២០២៤ ការ​អនុម័ត​គម្រោង​វិនិយោគ ​មានការ​កើនឡើង​ចំនួន​ ១៤៦​គម្រោង ខណៈ​ទុន​វិនិយោគ​មានការ​កើនឡើង ​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​ប្រមាណ​ជិត ៤០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង ឆ្នាំ​២០២៣ ហើយ​ក្នុង​នោះ​គម្រោង​ពង្រីក​ ផលិតកម្ម​បាន​កើន​ពី ២១​គម្រោង ឡើង​មក ២៧​គម្រោង ​។

ទន្ទឹម​នឹង​នេះ ក្នុង​ឆ្នាំ​២០២៤ វិស័យ​ឧស្សាហកម្ម នៅ​តែ​បន្ត​ជា​វិស័យ​លេចធ្លោ​ជាងគេ​ ដោយ​បាន​ស្រូប​ទាញ​គម្រោង​វិនិយោគ​ចំនួន ៣៩៤​គម្រោង ស្មើនឹង​ប្រមាណ ៩៥% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប ខណៈ​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ មាន​ប្រមាណ ៤,៨ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ចូលរួម​ចំណែក ៦៩% នៃ​ទុន​វិនិយោគ​សរុប និង​មាន​កំណើន​ ដល់​ទៅ​ប្រមាណ ១១០% ធៀប​នឹង​ឆ្នាំ​២០២៣ ៕ អត្ថបទសហការ