ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កាល់​តិច បង្កើត​ប្រូ​ម៉ូ​សិន​បែប​ឌី​ជី​ថ​ល​ ដែលកាន់តែ​ងាយស្រួល​ និង​សុក្រឹត ​ដើម្បី​ឈ្នះ​រង្វាន់​ធំ (វីដេអូ)

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ កាល់​តិច ទើបតែ​ដាក់​ចេញ​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​បែប​ឌី​ជី​ថ​ល​ ដែល​មានឈ្មោះ​ថា ​«ចំណាយ​ក្លាយជា​រង្វាន់​» ។ ចាប់ពី​ថ្ងៃ​ទី ​១ ខែកញ្ញា…

រាជធានីភ្នំពេញ ៖ កាល់​តិច ទើបតែ​ដាក់​ចេញ​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​បែប​ឌី​ជី​ថ​ល​ ដែល​មានឈ្មោះ​ថា ​«ចំណាយ​ក្លាយជា​រង្វាន់​» ។ ចាប់ពី​ថ្ងៃ​ទី ​១ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​ ៣០ ខែវិច្ឆិកា ឆ្នាំ ​២០២៤ អតិថិជន​ទាំងអស់​អាច​ចូលរួម​ការ​ចាប់​រង្វាន់​ប្រចាំខែ​បាន ដោយ​គ្រាន់តែ​ទូទាត់​តាម​រយៈ ABA PAY រាល់ពេល​ចំណាយ​នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ស្តារ​ម៉ាត និង​កាហ្វេ​ផ្លាស់​ទូ​ទាំង​ប្រទេស ​។

គួរ​រម្លឹក​ដែរ​ថា ជាង​ ២៥ ​ឆ្នាំ​មក​ហើយ​ដែល កាល់​តិច តែងតែ​ផ្ដល់​ជូន​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​សម្រាប់​អតិថិជន​របស់​ខ្លួន ​។ ដោយឡែក​ឆ្នាំ​នេះ កាល់​តិច បាន​បង្កើត​កម្មវិធី​ប្រូ​ម៉ូ​សិន​ទូ​ទាំង​ប្រទេស​ប្រចាំឆ្នាំ ដោយ​មិន​បោះពុម្ព​ក្រដាស​គូ​ប៉ុង​ផ្សងសំណាង​ឡើយ​ ។ ការ​ធ្វើ​ដូច្នេះ អាច​ឱ្យ​អតិថិជន​របស់​ខ្លួន​ចូលរួម​តាម​រយៈ​ឌី​ជី​ថ​ល​បាន​ដោយ​ងាយស្រួល រហ័ស និង​សុក្រឹត​ជាង​មុន ​។

ប្រូ​ម៉ូ​សិន​បែប​ឌី​ជី​ថ​ល​ពី​ កាល់​តិច ​នា​ឆ្នាំ​នេះ អតិថិជន​គ្រាន់តែ​ចំណាយ​នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ស្តារ​ម៉ាត និង​កាហ្វេ​ផ្លាស់ តាម​រយៈ ABA PAY នោះ​នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ផ្សងសំណាង​បែប​ឌី​ជី​ថ​ល​ប្រចាំខែ​ដោយ​ស្វ័យប្រវត្តិ​ ។ ចំណាយ​ម្ដង​ប៉ុន្មាន ឱ្យ​តែ​គ្រប់​ ១០ ​ដុល្លារ​ក្នុង​មួយ​ខែ នោះ​អតិថិជន​នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ផ្សងសំណាង​មួយ​ ។ ចំណាយ​កាន់តែ​ច្រើន ឱកាស​ឈ្នះ​រង្វាន់​ធំ​ប្រចាំខែ​ដូច​ខាងក្រោម ក៏​កាន់តែ​ច្រើន​ដែរ​ ៖

ថ្ងៃ​ទី​ ១០ ខែតុលា​ ៖ ចាប់ឆ្នោត​ស្វែងរក​អ្នក​ឈ្នះ ១០ ​រូប ដើម្បី​ឈ្នះ​ម៉ូតូ ០៣ ​រង្វាន់ និង​ទូរស័ព្ទ smartphone ០៧ ​រង្វាន់ ​។
ថ្ងៃ​ទី​ ១០ ខែវិច្ឆិកា ​៖ ចាប់ឆ្នោត​ស្វែងរក​អ្នក​ឈ្នះ ១០ ​រូប ដើម្បី​ឈ្នះ​ម៉ូតូ ០៣ ​រង្វាន់ និង​ទូរស័ព្ទ smartphone ០៧ ​រង្វាន់ ​។
ថ្ងៃ​ទី​ ១០ ខែធ្នូ ​៖ ចាប់ឆ្នោត​ស្វែងរក​អ្នក​ឈ្នះ ១១ ​រូប ដើម្បី​ឈ្នះ​ម៉ូតូ ០៤ ​រង្វាន់ ទូរស័ព្ទ smartphone ០៦​រង្វាន់ និង​រថយន្ត Toyota Yaris Cross ដ៏​ថ្មី​សន្លាង ០១ ​រង្វាន់​ ។

គួរ​បញ្ជាក់​ថា កាល់​តិច នៅ​តែ​ប្ដេជ្ញា​ក្នុង​ការ​ផ្ដល់​នូវ​គុណ​តម្លៃ​និង​សេវាកម្ម​ដ៏​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន​ជា​និច្ច​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រូ​ម៉ូ​សិន «ចំណាយ​ក្លាយជា​រង្វាន់​» សូម​ចុច​៖ https://www.facebook.com/share/v/jgThzPAAzHJ241zS/ ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖