ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករនិយោជិត​រោងចក្រ​ Zheng Yong ចូលរួម​ថវិកា​ជាមួយ​រដ្ឋាភិបាល ព្រោះ​ចង់​ជួយ​អភិវឌ្ឍន៍ព្រំដែន

3 ខែ មុន

រាជធានីភ្នំពេញ ៖ កម្មករនិយោជិត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេង​យ៉ុ​ង (Zheng Yong) នៅ​រាជធានី​ភ្នំពេញ រីករាយ​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ជាមួយ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី ​៤ ខែកញ្ញា…

រាជធានីភ្នំពេញ ៖ កម្មករនិយោជិត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​សេង​យ៉ុ​ង (Zheng Yong) នៅ​រាជធានី​ភ្នំពេញ រីករាយ​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ជាមួយ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី ​៤ ខែកញ្ញា ឆ្នាំ​ ២០២៤​ នេះ ព្រោះ​ស្រលាញ់​ជាតិ និង​ចង់​ជួយ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ ។

លោក​ចំរើន តុលា កម្មករ​រោងចក្រ​សេង​យ៉ុ​ង (Zheng Yong) បាន​បង្ហាញ​ការ​សប្បាយចិត្ត ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​រៃ​អង្គាស​ជា​ថវិកា​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផ្លូវ​តាម​តំបន់​ព្រំដែន​ ។ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ មួយ​រួប​លោក បាន​ចូល រួម​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍន​តំបន់​ព្រំដែន​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន អ៊ូរ​អរ​កាន់តែ​ខ្លាំង​ ។ លោក​ចំរើន តុលា និយាយ​ថា ​៖ «​ខ្ញុំ​បាន​ចូលរួម​ជា​ថវិកា​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​សាលារៀន ផ្លូវ មន្ទីរពេទ្យ​នៅ​តំបន់​ព្រំដែន ដែល​ការ​ចូលរួម​នេះ​មិនមែន​ជា​ការ​បង្ខិតបង្ខំ​ឱ្យ​ចូលរួម​ទេ ប៉ុន្តែ​ជា​ទឹកចិត្ត​សុទ្ធសាធ​របស់ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ទោះបី​តិច​ក្តី​ច្រើន​ក្តី​ក៏​ដោយ​»​ ។

ស្រ​ដៀង​គ្នា​នេះ​កញ្ញា ឡាយ ណាំ បាន​លើក​ឡើង​ផង​ដែរ​ថា​ ៖ «​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ទោះបី​តិច​ក្តី​ច្រើន​ក្តី ប៉ុន្តែ​វា​ជា​ទឹកចិត្ត​របស់ខ្ញុំ​ផ្ទាល់​»​ ។ ជាមួយ​គ្នា​នោះ​អ្នកស្រី​ម៉ា​ន អៃ​សះ ជា​កម្មករ​រោងចក្រ​សេង​យ៉ុ​ង Zheng Yong ម្នាក់​ទៀត និយាយ​ថា ៖ «​នាង​ខ្ញុំ បាន​បរិច្ចាគ​ថវិកា​ទៅ​មូលនិធិ​កសាង​ផ្លូវ​តាម​ព្រំដែន ដោយ​ការ​ពេញចិត្ត អត់​មាន​អ្នក​ណា​បង្ខំ​ទេ ព្រោះ​នេះ​ជា​ការ​ពេញចិត្ត​ចូលរួម​ក្នុង​ការ​កសាង​ផ្លូវ ដើម្បី​អភិវឌ្ឍន៍​ប្រទេស ទោះបី​លុយ​តិចតួច ជា​ទឹកចិត្ត​របស់​ពួក​ខ្ញុំ​»​ ។

ទន្ទឹម​នឹង​ការ​ចូលរួម​យ៉ាង​ផុលផុស​នោះ កម្មករ​កម្មការិនី​នៅ​រោងចក្រ សេង​យ៉ុ​ង (Zheng Yong) ក៏​បាន​អំពាវនាវដល់កម្មករនិយោជិត ដទៃ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ចូលរួម​បរិច្ចាគ​ជូន​ទៅ មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ឱ្យ​បាន​គ្រប់​គ្នា ព្រោះ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន នឹង​ធ្វើ​ឱ្យ​ព្រំដែន​ប្រទេស​ជាតិ​រឹង​មាំ មាន​ភាព​អ៊ូអរ មាន​ទេសចរ​មក​លេង កម្សាន្ត​បាន​កាន់ តែ​ច្រើន ​។

លោក ពុំ ប៉ន កម្មករ​រោងចក្រ​សេង​យ៉ុ​ង (Zheng Yong) និយាយ​ថា​ ៖ «​ខ្ញុំ​សូម​អំពាវ នាវ​ដល់​បងប្អូន​ទាំង អស់​គ្នា​ជួយ ចូលរួម មូលនិធិ​របស់​សម្តេច​ហ៊ុន​ម៉ា​ណែ​ត​ឱ្យ​បាន​គ្រប់​គ្នា​ដើម្បី កសាង​ផ្លូវថ្នល់​តាម​ព្រំដែន របស់​យើង​ទាំងអស់​គ្នា​» ​។

រីឯ​កញ្ញា​ សួង ស្រី​ពៅ កម្មការិនី​រោងចក្រ សេង​យ៉ុ​ង (Zheng Yong) ម្នាក់​ទៀត បាន​និយាយ​ថា​ ៖ «​ខ្ញុំ​គិត​ថា​ល្អ ហើយសប្បាយចិត្ត​ដែល​រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវ​តាម​ព្រំដែន ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​បាន​ចូលរួម នូវ​មូលនិធិ​នេះ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ឱ្យ​ចូលរួម​នូវ​គម្រោង សាងសង់​របស់ សម្តេច​យើង​»​ ។

ដូច​គ្នា​នេះ​ដែរ លោក​ស៊ុ​យ សុវណ្ណ​ឌី​ន កម្មករ​រោងចក្រ​សេង​យ៉ុ​ង (Zheng Yong) ប្រាប់​ថា ​៖ «​ប្រទេស​ជាតិ អភិវឌ្ឍន៍ ទៅ​មុខ អាស្រ័យ​លើ​បងប្អូន ក៏​ដូច​ជា​ខ្ញុំ​បាន​ផ្ទាល់​និង​ជនរួមជាតិ​ទាំងអស់​ចូលរួម ទើប​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង​រីក​ចម្រើន អាស្រ័យ​លើ​មូលហេតុ​មួយ​គឺ សាមគ្គីភាព យើង​ការពារ​បូរណភាព​ទឹកដី យើង​ជា​ខ្មែរ​យើង​គួរតែ​ចូលរួម​មូលនិធិ​នេះ​ឱ្យ​បាន​ច្រើន​កុះករ ខ្ញុំ​សូម​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត​ឱ្យ​បង​ប្អុ​ន​ទាំងអស់​ចូលរួម​» ៕ អត្ថបទសហការ