ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

SIAM KUBOTA និង KUBOTA Cambodia រៀបចំ «​ការ​ប្រឡង​ជំនាញ​បច្ចេកទេស ជាងមេដាយមាស​ឆ្នាំ 2024» ពង្រីក​ជំនាញ​បច្ចេកទេស​អំពី​សេវាកម្ម​ គូ​បូ​តា​ ទូ​ទាំង​ប្រទេស

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd. និង​ក្រុមហ៊ុន KUBOTA…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd. និង​ក្រុមហ៊ុន KUBOTA Cambodia បាន​រៀបចំ «​ការ​ប្រឡង​ជំនាញ​បច្ចេកទេស ជាង​មេដាយមាស​ឆ្នាំ 2024» ដើម្បី​ផ្តល់​ចំណេះដឹង និង​ការ​អភិវឌ្ឍ​ជំនាញ​ឲ្យ​កាន់តែ​ពូកែ ​។ ថែម​ទាំង​មាន​គោលបំណង​ពង្រីក​សក្តានុពល និង​ជំនាញ ដើម្បី​ពង្រឹង​លើ​សេវាកម្ម​អតិថិជន ដោយ​ការ​កសាង​ទំនុកចិត្ត​លើ​អ្នកជំនាញ​បច្ចេកទេស​របស់​មជ្ឈមណ្ឌល​សេវាកម្ម​ គូ​បូ​តា​កម្ពុជា និង​អ្នកបច្ចេកទេស​ផ្នែក​សេវាកម្ម​នៅ​តាម​តំណាង​ចែកចាយ គូ​បូ​តា​ទូ​ទាំង​ប្រទេស​ ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មានការ​បរិច្ចាគ​គ្រឿងចក្រ​ កសិកម្ម​ដល់​គ្រឹះស្ថាន​អប់រំ​ចំនួន ៣ ដើម្បី​ប្រើប្រាស់​ជា​សម្ភារៈ​បង្រៀន​ក្នុង​មុខ​វិជ្ជា​ទាក់ទង​នឹង​គ្រឿងយន្ត​កសិកម្ម និង​បច្ចេកវិទ្យា ​។

លោក Mr.Waipoj Hamala Head of Customer Solutions SIAM KUBOTA Corporation Co., Ltd. រៀបរាប់​ពី​គោលបំណង​នៃ​ការ​រៀបចំ​កម្មវិធី «ការ​ប្រឡង​ជំនាញ​បច្ចេកទេស ជាង​មេដាយមាស​ឆ្នាំ 2024» បាន​និយាយ​ថា បច្ចុប្បន្ន​បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម​ដើរតួ​នាទី​យ៉ាង​ធំ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ។ ជា​ពិសេស ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស CLMV ដែល​មាន​កំណើនសេដ្ឋកិច្ច ហើយ​តម្រូវការ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​ជា​ច្រើន​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ដែល SIAM KUBOTA និង KUBOTA Cambodia យកចិត្តទុកដាក់​ចំពោះ​សេវាកម្ម​ក្រោយ​ការ​លក់ ដោយសារ​សេវាកម្ម​ក្រោយ​ការ​លក់​ ចាត់​ទុក​ថា​ជា​ស្នូល​សំខាន់​មួយ​ នៃ​ប្រតិបត្តិការ​អាជីវកម្ម​ការ​លក់​ ។ ដូច្នេះ​ហើយ យើង​ខិតខំ​បង្កើត​បទ​ពិសោធន៍​ល្អ​ៗ ដោយ​ផ្តល់​នូវ​សេវាកម្ម​ដ៏​ល្អ​បំផុត ដើម្បី​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ស្តង់ដារ​នៃ​ផលិតផល និង​សេវាកម្ម​ ។ ហើយ​ត្រៀមខ្លួន​ក្លាយជា​ម៉ាក ​គូ​បូ​តា ដោយ​ឈរ​ក្បែរ​ប្រជា​កសិករ​កម្ពុជា​ជា​រៀង​រហូត ​។ ដូច្នេះ​ក្រុមហ៊ុន​មាន​ផែនការ​អភិវឌ្ឍ​ជំនាញ​របស់​អ្នកបច្ចេកទេស​សេវាកម្ម ដោយ​អ្នកជំនាញ​ដែល​នឹង​ផ្តល់​សេវា​អតិថិជន ត្រូវ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល ​ពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ​គូ​បូ​តា ​កម្ពុជា តាម​កម្មវិធី​សិក្សា​ដែល​ប្រកបដោយ​ស្តង់ដារ​របស់​ក្រុមហ៊ុន​គូ​បូ​តា​។ ដើម្បី​ជំរុញ​ការ​សិក្សា និង​ការ​អភិវឌ្ឍ​ជំនាញ​ជា​បន្តបន្ទាប់ រួម​ទាំង​ការ​លើកកម្ពស់ និង​លើកទឹកចិត្ត​អ្នកជំនាញ​បច្ចេកទេស​ផ្នែក​សេវាកម្ម​ដែល​មានចំណេះ​ដឹង ជំនាញ និង​សមត្ថភាព ដូច្នេះ​ហើយ​ទើប​មានការ​រៀបចំ ការ​ប្រកួតប្រជែង​ជំនាញ​បច្ចេកទេស​មេដាយមាស​នេះ​ឡើង ​។

ជាមួយ​គ្នា​នេះ ក៏​មានការ​បរិច្ចាគ​គ្រឿងចក្រ​កសិកម្ម​ផង​ដែរ ដើម្បី​ប្រើប្រាស់​ជា​សម្ភារៈ​បង្រៀន​ក្នុង​មុខ​វិជ្ជា​ទាក់ទង​នឹង​គ្រឿងយន្ត​កសិកម្ម និង​បច្ចេកវិទ្យា ក៏​ដូច​ជា​អភិវឌ្ឍ​វិស័យ​អប់រំ​កសិកម្ម ត្រាក់ទ័រ M9540 ត្រូវ​បាន​ប្រគល់​ជូន​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល (KCIT)​។ ម៉ាស៊ីន​ស្ទូងស្រូវ 6 ជួរ NSPU 68CMD ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ (KSIT) និង​ម៉ាស៊ីន​ច្រូតស្រូវ DC70G ដល់​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ (NMU)​ ។

ទម្រង់​នៃ​ការ​រៀបចំ​ការ​ប្រកួត​ជំនាញ​អ្នកបច្ចេកទេស​មេដាយមាស​នេះ គឺជា​ការ​ប្រកួតប្រជែង​សម្រាប់​អ្នកបច្ចេកទេស​ផ្នែក​សេវាកម្ម​ពី​មជ្ឈមណ្ឌល​សេវាកម្ម​គូ​បូ​តា​កម្ពុជា និង​អ្នកបច្ចេកទេស​សេវាកម្ម​នៅ​តាម​តំណាង​ចែកចាយ​គូ​បូ​តា ដើម្បី​ឲ្យ​អ្នកបច្ចេកទេស​សេវាកម្ម អាច​អនុវត្ត​ការងារ​សេវាកម្ម​តាម​ស្តង់ដារ ក៏​ដូច​ជា​បង្កើន​នូវ​ចំណេះដឹង និង​សមត្ថភាព​របស់​អ្នកបច្ចេកទេស​សេវាកម្ម ដើម្បី​ដើរ​ឲ្យ​ទាន់​ការ​ផ្លាស់​ប្តូរ​ដ៏​ទាន់សម័យ​ ។ ថែម​ទាំង ជា​ការ​រៀបចំ​សម្រាប់​គាំទ្រ​សេវាកម្ម​ផលិតផល​ដែល​នឹង​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម​ទៀត​នា​ពេល​អនាគត និង​មាន​គោលបំណង​ឆ្លើយ​តប​នឹង​តម្រូវការ​សេវា​អតិថិជន​ឱ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​» ​។

ការ​ប្រកួត​ទាំង​៣​ប្រភេទ​នឹង​ត្រូវ​បែងចែក​ជា​ការ​ប្រកួតប្រជែង​ជំនាញ​ផ្នែក​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ធុន​តូច ការ​ប្រកួតប្រជែង​ជំនាញ​ផ្នែក​ត្រាក់ទ័រ និង​ការ​ប្រកួតប្រជែង​ជំនាញ​ផ្នែក​ម៉ាស៊ីន​ច្រូតស្រូវ ដោយ​មានការ​ធ្វើតេស្ត​ទៅ​លើ​ផ្នែក​ទ្រឹស្តី ការ​សង្កត់ធ្ងន់​លើ​ចំណេះដឹង​លើ​ការ​វិភាគ និង​ចំណេះដឹង​ផ្នែក​សេវាកម្ម ក្រៅពី​នេះ​ក៏​មានការ​ប្រកួតប្រជែង​ជាក់ស្តែង ដែល​មានការ​ជួសជុល​ដើម្បី​ដោះស្រាយ​បញ្ហា​ម៉ាស៊ីន​ទៅ​តាម​សំណួរ​ដែល​បេក្ខជន​ទទួល​បាន ​។

វិញ្ញាសា ការ​ប្រកួត​ជំនាញ​បច្ចេកទេស​មេដាយមាស ប្រភេទ​ជំនាញ​ម៉ាស៊ីន​តូច រួម​មាន ​(​លោក ម៉ឺន រតនា និង លោក កាំ​ង វណ្ណៈ​) ការ​ប្រកួត​អ្នកជំនាញ​បច្ចេកទេស​មេដាយមាស ប្រភេទ​ជំនាញ​ត្រាក់ទ័រ
រួម​មាន (​លោក ម៉ាំង សុ​ជាតិ​,​លោក អ៊ឺ​ន វ៉េ​ន​អាន និង លោក សុំ អូន​) ការ​ប្រកួតប្រជែង​អ្នកជំនាញ​បច្ចេកទេស​មេដាយមាស​ប្រភេទ​ជំនាញ​ច្រូតស្រូវ រួម​មាន (​លោក ស៊ា​ន សា​រ៉ា និង​លោក ឈី​ន ឈី​ឡា​)
ការ​រៀបចំ​កម្មវិធី​មួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កសាង​ទំនុកចិត្ត​ ពីអតិថិជន និង​ប្រជា​កសិករ​កម្ពុជា ដោយ​លើកកម្ពស់​ស្តង់ដារ​សិប្បកម្ម​ក្នុង​ប្រទេស ក៏​ដូច​ជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រុមហ៊ុន SIAM KUBOTA និង​គ្រឹះស្ថាន​អប់រំ ​។ លើស​ពី​នេះ​ទៅ​ទៀត ក៏​ជា​ការ​បំផុសគំនិត ​ដល់​អ្នកជំនាញ​បច្ចេកទេស​ជំនាន់​ថ្មី​ ដែល​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ក្លាយជា​កម្លាំង​ពលកម្ម​ជំនាន់​ថ្មី នា​ពេល​អនាគត ​៕ អត្ថបទសហការ