ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន foodpanda Cambodia សហការ​ជាមួយមេ​ចុងភៅ រ៉េ​ន ណា​រ៉ា ដើម្បី​បើក​ដំណើរការ​វគ្គបណ្ដុះបណ្ដាល​ស្ដី​អំពី​ការ​គ្រប់គ្រង​ចំណីអាហារ និង​សុវត្ថិភាព​ចំណីអាហារ សម្រាប់​បុគ្គលិកភោជនីយដ្ឋាន

1 ខែ មុន

រាជធានីភ្នំពេញ ៖ ការ​កើត​ជំងឺ​បណ្ដាល​មក​ពី​កត្តា​ចំណីអាហារ ឬ​ភាគច្រើន​គេ​ហៅ​ថា “​ការ​ពុល​អាហារ​” ជា​បញ្ហា​ទូទៅ​ដែល​តែង​ជួប​ប្រទះ​នៅ​ក្នុង​អាជីវកម្ម​ម្ហូបអាហារ​ដូច​ជា ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន បណ្ដាញ​ចែកចាយចំណីអាហារ និង​រោងចក្រ​សិប្បកម្ម​ផលិត​ជាដើម…

រាជធានីភ្នំពេញ ៖ ការ​កើត​ជំងឺ​បណ្ដាល​មក​ពី​កត្តា​ចំណីអាហារ ឬ​ភាគច្រើន​គេ​ហៅ​ថា “​ការ​ពុល​អាហារ​” ជា​បញ្ហា​ទូទៅ​ដែល​តែង​ជួប​ប្រទះ​នៅ​ក្នុង​អាជីវកម្ម​ម្ហូបអាហារ​ដូច​ជា ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន បណ្ដាញ​ចែកចាយចំណីអាហារ និង​រោងចក្រ​សិប្បកម្ម​ផលិត​ជាដើម ​។ សម្រាប់​គោលការណ៍​របស់​ក្រុមហ៊ុន foodpanda ការ​ផ្ដោត​លើ​សុវត្ថិភាព​ចំណីអាហារ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​ក្នុង​អាជីវកម្ម​របស់យើង​ ។ ហេតុនេះ​ហើយ ទើប​យើង​ប្ដេជ្ញា​រក្សា​នូវ​សុវត្ថិភាព​ចំណីអាហារ ដោយ​បាន​សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ជំនាញ​ឯកទេស ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​មួយ​នេះ​ ។ អ្វី​ដែល​ពិសេស​នោះ ដើម្បី​ធ្វើ​ឱ្យ​គោលដៅ​មួយ​នេះ​សម្រេច​ទៅ​ប្រកបដោយ​ជោគជ័យ យើង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​គ្រប់គ្រង​ចំណីអាហារ និង​សុវត្ថិភាព​ចំណីអាហារ​ជូន​ដល់​ដៃគូ​អាជីវកម្ម​អាហារ​របស់​យើង​ទាំងឡាយ ដើម្បី​ជំរុញ​ឱ្យ​មាន​ស្ដង់ដារ​គុណភាព និង​សុវត្ថិភាព​សម្រាប់​អ្នក​ទទួលទាន ដោយ​ការ​ប្ដេជ្ញា​យ៉ាង​មោះមុត ​។

តាម​រយៈ​ការ​ចាប់​ដៃគូ​ជាមួយ​លោក រ៉េ​ន ណា​រ៉ា ដែល​ជា​មេ​ចុងភៅ​ដ៏​ជំនាញ​នេះ​ដែរ ក្រុមហ៊ុន foodpanda Cambodia បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ស្ដី​ពី​សុវត្ថិភាព​ចំណីអាហារ​យ៉ាង​ទូលំទូលាយ ដើម្បី​ជួយ​ឱ្យ​ភោជនីយដ្ឋាន​នីមួយ​ៗ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ចំណីអាហារ និង​ធ្វើ​ឱ្យ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង ជាមួយនឹង​ការ​កែ​លម្អ​អនុវត្តន៍ និង​ប្រព័ន្ធ​គ្រប់គ្រង​ចំណីអាហារ​របស់​ពួក​គេ​ ។ ម៉ូឌុល​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​នូវ​ចំណេះដឹង​ទូទៅ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធសុវត្ថិភាព​ចំណីអាហារ ដែល​មាន​លក្ខណៈ​សាមញ្ញ និង​ងាយស្រួល​យល់ ដោយ​រួម​បញ្ចូល​គន្លឹះ​យល់​ដឹង​សំខាន់​ៗ​ដូច​ជា របៀប​រក្សា​ភាព​ស្អាត និង​អនាម័យ របៀប​រៀបចំ​ចាត់ចែង​អាហារ របៀប​ទុកដាក់​អាហារ របៀប​វិភាគ​ពី​ហានិភ័យ​គ្រោះថ្នាក់ ចំណេះដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ និង​សកម្មភាព​កែតម្រូវ​ផ្សេង​ៗ​ ។ ចំពោះ​វគ្គ​បណ្តុះបណ្តាល​នេះ​ដែរ ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ខែកក្កដា​កន្លង​ទៅ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន foodpanda Cambodia ដោយ​មានការ​ចូលរួម​ពី​អាជីវករ​ជាង 100 នាក់​ផង​ដែរ​ ។

យើង​ប្តេជ្ញា​ដើម្បី​ពង្រីក​ការ​បណ្តុះបណ្តាល​ស្ដី​ពី​សុវត្ថិភាព​ចំណីអាហារ​មួយ​នេះ​ដល់​បណ្ដាញ​អ្នកលក់ និង​អ្នក​ដឹក​ជញ្ជូន​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ
ចំណីអាហារ ឬ​ពុល​អាហារ ព្រមទាំង​កែ​លម្អ​ដើម្បី​បំពេញ​តាម​តម្រូវ​ចិត្ត​អតិថិជន បង្កើន​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ ដោយ​អនុលោម​ស្រប​តាម​គោលការណ៍​ស្ដង់ដារ​សុវត្ថិភាព​ចំណីអាហារ និង​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​តាម ​។

អំពី​ក្រុមហ៊ុន foodpanda
ក្រុមហ៊ុន foodpanda គឺជា​វេទិការ​សេវាកម្ម​ដឹក​ជញ្ជូន​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី ដែល​បំពេញតម្រូវការ​ដល់​អ្នក​ប្រើប្រាស់​ដោយ​ដឹក​ជូន​នូវ​ម្ហូបអាហារ គ្រឿងទេស និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​យ៉ាង​រហ័ស​ទាន់ចិត្ត និង​មាន​ភាព​ងាយស្រួល​។ តាម​រយៈ​ដំណើរការ​ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា និង​ប្រតិបត្តិការ​ដ៏​ល្អ​ឥត​ខ្ចោះ ក្រុមហ៊ុន foodpanda បាន​រី​កក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុងវិស័យ​ពាណិជ្ជកម្ម (q-commerce) ទូ​ទាំង​តំបន់​ជាមួយនឹង​បណ្តាញ​ហាង​ដៃគូ​អាជីវកម្ម ដើម្បី​ផ្តល់​នូវ​ជម្រើស​តាម​តម្រូវការ​លើស​ពី​ជម្រើស​សេវាកម្ម​ដឹក​ជញ្ជូន​អាហារ​រាប់​លាន​ ។ ក្រុមហ៊ុន foodpanda បានប្រតិបត្តិការ​នៅ​ក្នុង​ទីក្រុង​ជាង 400 នៅ​ទូ​ទាំង 11 ទីផ្សារ​ក្នុង​តំបន់​អាស៊ី​ដូច​ជា សិង្ហ​បុរី ហុងកុង ថៃ ម៉ា​ឡេ​ស៊ី ប៉ា​គី​ស្ថាន តៃវ៉ាន់ ហ្វី​លី​ពី​ន បង់​ក្លា​ដែ​ស ឡាវ កម្ពុជា និង​មី​យ៉ា​ន់​ម៉ា​។ foodpanda គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Delivery Hero ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ពិភពលោក​ក្នុង​វិស័យ​ដឹក​ជញ្ជូន​អាហារ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន ៖https://www.foodpanda.com.kh ៕ អត្ថបទសហការ