ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ គោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម Nguyen Phu Trong នៅ​ស្ថានទូត​វៀតណាម​ប្រចាំនៅ​កម្ពុជា

1 ខែ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៥…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៥ ខែកក្កដា ឆ្នាំ ​២០២៤ បាន​ដឹកនាំ​គណៈប្រតិភូ​មន្ត្រីជាន់ខ្ពស់​ក្រសួង​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​ក្នុង​ស្ថានទូត​វៀតណាម រាជធានី​ភ្នំពេញ​ ។ ឯកឧត្តម Nguyen Phu Trong បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​ ១៩ ខែកក្កដា ឆ្នាំ​ ២០២៤ ​។​ 

ក្នុង​សារ​រំលែក​ទុក្ខ​ដែល​ចុះហត្ថលេខា​នៅ​ស្ថានទូត​វៀតណាម ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការ​ជ្រោមជ្រែង​របស់​ឯកឧត្តម​អគ្គលេខាធិការ​ចំពោះ​ការ​កសាង​មិត្តភាព​ដ៏​រឹង​មាំ​ជាមួយនឹង​កម្ពុជា​ដែល​ជា​ប្រទេស​ក្បែរ​ខាង ​។ ជាមួយ​គ្នា​នេះ ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​សោកសៅ​និង​ក្រៀមក្រំ​បំផុត​ជូន​ប្រជាពលរដ្ឋ​វៀតណាម និង​ក្រុម​គ្រួសារ​ឯកឧត្តម​ផ្ទាល់ ចំពោះ​ការ​បាត់បង់​មេដឹកនាំ​ជាតិ និង​មេដឹកនាំ​គ្រួសារ​មួយ​រូប​ដែល​មាន​ស្នាដៃ ​និង​វីរៈភាព​ ៕ អត្ថបទសហការ