ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា​៖ ការ​ផ្សព្វផ្សាយ​អាក្រក់​ ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ​គឺជា​ការ​សម្លា.ប់​កម្មករ

3 ខែ មុន

រាជធានីភ្នំពេញ​៖ លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ​ថ្លែង​ថា ការ​សរសេរ​ផ្សព្វផ្សាយ​អាក្រក់​ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ​តួយ៉ាង​ដូច​ជា​របាយការណ៍​សង់​ត្រា​ល់ គឺ​កំពុង​សម្លា.ប់​កម្មករនិយោជិត ព្រោះ​មិន​បាន​ជួយ​ពង្រីក​វិសាលភាព​វិនិយោគ ហើយ​ផ្ទុយ​ទៅ​វិញ​បែរជា​ធ្វើ​ឱ្យ​អ្នកបញ្ជា​ទិញ…

រាជធានីភ្នំពេញ​៖ លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ​ថ្លែង​ថា ការ​សរសេរ​ផ្សព្វផ្សាយ​អាក្រក់​ពី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ​តួយ៉ាង​ដូច​ជា​របាយការណ៍​សង់​ត្រា​ល់ គឺ​កំពុង​សម្លា.ប់​កម្មករនិយោជិត ព្រោះ​មិន​បាន​ជួយ​ពង្រីក​វិសាលភាព​វិនិយោគ ហើយ​ផ្ទុយ​ទៅ​វិញ​បែរជា​ធ្វើ​ឱ្យ​អ្នកបញ្ជា​ទិញ អ្នក​វិនិយោគ និង​ម្ចាស់​ជំនួយ​ងាក​ចេញពី​កម្ពុជា ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ឃើញ​ថា ការ​សរសេរ​របាយការណ៍​អាក្រក់​ពី​កម្ពុជា គឺ​បាន​នឹង​កំពុង​សម្លា.ប់​ប្រជាជន​កម្ពុជា សម្រាប់​ខ្ញុំ​មិន​គាំទ្រ​ទេ​របាយការណ៍​ទាំងនេះ ហើយ​ខ្ញុំ​សូម​ឱ្យ​អង្គការ​មួយ​ចំនួន​ដូច​ជា​សង់​ត្រា​ល់​ជាដើម ដែល​សរសេរ និយាយ​មិនល្អ​ពី​កម្ពុជា​សូម​បញ្ឈប់​ការ​សរសេរ​បែប​ហ្នឹង​» ។​

លោក​បញ្ជាក់​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ថ្វីបើ​មិនល្អ​ឥ​ខ្ចោះ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​ក្នុង​នាម​ជា​អ្នកដឹកនាំ​សហជីព​លោក​មើលឃើញ​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​មាន​ភាព​ទូលំទូលាយ​រហូត​ដល់​៩០​ភាគរយ ព្រោះ​អង្គការ​សមាគម​មាន​សេរីភាព​ពេញលេញ​។ ភស្តុ​តាង​ជាក់ស្តែង​បន្ថែម​ទៀត គឺ​អង្គការ​សង់​ត្រា​ល់​ផ្ទាល់ ដែល​មាន​ស្នាក់​ការ​ក្នុង​ប្រទេស​កម្ពុជា មាន​សិទ្ធិ​ដើរ​ស្រែក ដើរ​ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង​ ។

ជាមួយ​គ្នា​នេះ លោក អ៊ឹ​ង ម៉េ​ង​តុង ប្រធាន​សហជីព​រួបរួម​អភិវឌ្ឍន៍​កម្មករ នៅ​រោងចក្រ ហូ​វ៉ា និយាយ​ថា នៅ​កន្លែងធ្វើការ​ងារ​សព្វថ្ងៃ​លោក​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​ពេញលេញ មិន​ដែល​ជួប​រឿង​ធ្វើទុក្ខបុកម្នេញ បិទ​សិទ្ធិ​សេរីភាព ដូច​ការ​លើក​ឡើង​ក្នុង​របាយការណ៍​អង្គការ​សង់​ត្រា​ល់​នោះ​ទេ​។ ក្នុង​នាម​សហជីព លោក​អ៊ឹ​ង ម៉េ​ង​តុង បដិសេធ​ចំពោះ​របាយការណ៍​សង់​ត្រា​ល់ ដែល​បាន​សរសេរ​ញុះញង់​បំភ្លៃ​ការ​ពិត បំផ្លាញ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​បដិសេធ​របាយការណ៍​របស់​អង្គការ​សង់​ត្រា​ល់ ដែល​ថា​មានការ​រំលោ.ភ​បំពាន​មក​លើ​សហជីព​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​គម្រាមកំហែង ក្នុង​នាម​ខ្ញុំ​ជា​សហជីព​នៅ​កម្ពុជា ខ្ញុំ​អត់​ទទួល​បាន​នូវ​អ្វី​ដែល​គេ​ចោទប្រកាន់​ដូច​អង្គការ​សង់​ត្រា​ល់​នោះ​ទេ» ​។​

ស្រ​ដៀង​គ្នា​នេះ លោក ឌិន សំអាត ប្រធាន​សហជីព​ពលកម្ម​កម្ពុជា នៅ​រោងចក្រ វី​ន​ណាស ក៏​បាន​ធ្វើការ​បដិសេធ​ខ្លឹមសារ​របាយការណ៍​អង្គការ​សង់​ត្រា​ល់​ផង​ដែរ ដោយ​លោក​បាន​លើក​ឡើង​ថា របាយការណ៍​សង់​ត្រា​ល់​ផ្ទុយ​ពី​ការ​ពិត​ជាក់ស្តែង នៃ​ស្ថានភាព​សហជីព​មូលដ្ឋាន​នៅ​កម្ពុជា ដែល​កំពុង​មាន​ភាពល្អ​ប្រសើរ សូ​ម្បី​អង្គការ ILO-BFC ក៏​ទទួលស្គាល់​ភាពល្អ​ប្រសើរ​នេះ​ដែរ ​។

លោក ឌិន សំអាត បាន​សម្តែង​ក្តី​បារម្ភ​ក្រៃ​លែង​ចំពោះ​របាយការណ៍​សង់​ត្រា​ល់ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងារ កម្មករនិយោជិត​។ របាយការណ៍​នោះ​ទៀត​សោត គឺ​បង្ហាញ​ពី​ការ​រារាំង មិន​ចង់ឱ្យ​ប្រទេស​ជាតិ​ទទួល​បាន​អ្នក​វិនិយោគ​ថ្មី​ៗ មិន​ចង់ឱ្យ​មាន​អ្នកបញ្ជា​ទិញ ក៏​ដូច​ជា​មិន​ចង់ឱ្យ​មាន​ម្ចាស់​ជំនួយ​មក​ជួយ​ដល់​កម្ពុជា ផង​ដែរ ​៕ អត្ថបទសហការ