ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ព្រី​ន​ស៍ ប្រកាស​រៀបចំ​ព្រឹត្តិការណ៍ “​ភូមិ​អាជីវករ​ឆ្លាត​៧១៨” ជា​ផ្លូវការ ក្នុង​ឱកាស​ប្រារព្ធ​ខួប ​១០​ ឆ្នាំ​របស់​ខ្លួន

22 ម៉ោង មុន

រាជធានីភ្នំពេញ៖ ធនាគារ ព្រី​ន​ស៍ មាន​មោទកភាព​ក្នុង​ការ​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍ “​ភូមិ​អាជីវករ​ឆ្លាត​៧១៨” ក្នុង​ឱកាស​អបអរសាទរ​ខួប​១០​ឆ្នាំ​របស់​ខ្លួន ដែល​គ្រោង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​ទី​១៩-២០ ខែកក្កដា ឆ្នាំ​២០២៥ នៅ​អគារ…

រាជធានីភ្នំពេញ៖ ធនាគារ ព្រី​ន​ស៍ មាន​មោទកភាព​ក្នុង​ការ​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍ “​ភូមិ​អាជីវករ​ឆ្លាត​៧១៨” ក្នុង​ឱកាស​អបអរសាទរ​ខួប​១០​ឆ្នាំ​របស់​ខ្លួន ដែល​គ្រោង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​ទី​១៩-២០ ខែកក្កដា ឆ្នាំ​២០២៥ នៅ​អគារ Connexion កោះ​ពេជ្រ​ ។

ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ធ្វើ​ឡើង មិន​ត្រឹមតែ​ជា​ការ​អបអរសាទរ​មួយ​ទសវត្សរ៍​នៃ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ឧត្តមភាព នវានុវត្តន៍ និង​ទំនាក់ទំនង​ក្នុង​សហគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​យូរអង្វែង​របស់​ធនាគារ​ក្នុង​ការ​ជំរុញ​វប្បធម៌ ភាព​ច្នៃប្រឌិត និង​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ធនាគារ ព្រី​ន​ស៍ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន សម្រាប់​ការ​ប្រកាស​ព្រឹត្តិការណ៍ ភូមិ​អាជីវករ​ឆ្លាត​៧១៨ ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ ដែល​ធ្វើ​ឡើង​នៅ​សាល​រោង​ភាពយន្ត មេ​ជើ ស៊ី​នេ​ផ្លិ​ច ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ភ្នំពេញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស រួម​មាន នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​ន​ស៍ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ធនាគារ ព្រី​ន​ស៍ ដៃគូ​អាជីវកម្ម និង​តំណាង​អ្នក​សារព័ត៌មាន​ជាដើម​ ។

ព្រឹត្តិការណ៍​មួយ​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​រៀបចំ​ការ​ជួបជុំ​អាហារ​ពេល​ល្ងាច​ជា​ពិសេស​សម្រាប់​ដៃគូ​អាជីវកម្ម និង​ភ្ញៀវ​កិត្តិយស ដែល​បាន​គាំទ្រ​សេវាកម្ម​ធនាគារ ព្រី​ន​ស៍ រយៈពេល​១០​ឆ្នាំ​មកនេះ​។ ចំពោះ​ពីរ​ថ្ងៃ​បន្ទាប់​នៃ​ព្រឹត្តិការណ៍ ភូមិ​អាជីវករ​ឆ្លាត​៧១៨ យើង​នឹង​បើកទ្វារ​ស្វាគមន៍​សាធារណជន​ទូ​ទាំង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រារព្ធ​រួម​គ្នា ចាប់ពី​ម៉ោង​១០:០០​ព្រឹក​ដល់​ម៉ោង​១០:០០​យប់ ក្រោម​ប្រធានបទ “​មួយ​ទសវត្សរ៍​នៃ​ការ​លះបង់​”​ ។

លោក Looi Kok Soon នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​ន​ស៍ បាន​មាន​ប្រសាសន៍​ថា​៖ “​ក្នុង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ យើង​ពិតជា​មាន​មោទកភាព​ចំពោះ​វឌ្ឍនភាព​ដែល​យើង​បាន​សាង​រួម​គ្នា និង​ទន្ទឹងរង់ចាំ​នូវ​អ្វី​ដែល​អស្ចារ្យ​កើត​មាននៅ​ថ្ងៃ​ខាង​មុខ​ទៀត​។ ភូមិ​អាជីវករ​ឆ្លាត​៧១៨ ធ្វើ​ឡើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​យើង​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជីវកម្ម​ក្នុងស្រុក និង​រក្សា​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​នៅ​ក្នុង​សហគមន៍​។ នេះ​គឺជា​របៀប​ដែល​យើង​សម្តែង​ការ​អរគុណ និង​តបស្នង​ទៅ​ដល់​អតិថិជន​ដែល​បាន​គាំទ្រ​យើង​ក្នុង​ដំណើរ​មួយ​នេះ​ ។

ដើម្បី​ចាប់ផ្តើម​កម្មវិធី​នេះ ធនាគារ ព្រី​ន​ស៍ នឹង​ធ្វើការ​ចែក​ជូន ប័ណ្ណ​ទិញ​ទំនិញ ​២ ​ដុល្លារ ដល់​អ្នកចូលរួម​១០០០​នាក់​ដំបូង ក្នុង​ថ្ងៃ​ព្រឹត្តិការណ៍ ភូមិ​អាជីវករ​ឆ្លាត​៧១៨ ​។ ភ្ញៀវ​ទាំងអស់ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​បរិភោគ​អាហារ​យ៉ាង​រីករាយ​ជាមួយ​យើង និង​ក្លាយជា​ផ្នែក​មួយ​ក្នុង​ឱកាស​ពិសេស​នេះ​។
ម្ចាស់​អាជីវកម្ម និង​ក្រុមហ៊ុន​ផលិតផល​ក្នុងស្រុក​មក​ពី​ស្ថាប័ន​ខុស​ៗ​គ្នា​ជាង​១០០​កន្លែង នឹង​បង្ហាញខ្លួន​នៅ ភូមិ​អាជីវករ​ឆ្លាត​៧១៨ ដែល​បំប្លែង​ទីធ្លា​អគារ Connexion ទៅ​ជា​មជ្ឈមណ្ឌល​ដ៏​រស់​រវើក​មួយ​នៃ​ការ​ដើរ​ទិញ​ឥ​វ៉ា​ន់ ការ​បរិភោគ​អាហារ និង​ការ​កម្សាន្ត​ជាដើម​។ អ្នកចូលរួម​អាច​ស្វែង​យល់​ពី​ភាព​ចម្រុះ​នៃ​ផលិតផល​ក្នុងស្រុក និង​ប្រេ​ន​ដ៏​មាន​ភាព​ច្នៃប្រឌិត​នៅ​តាម​ស្តង់​នីមួយ​ៗ និង​រីករាយ​ជាមួយនឹង​ការ​ទូទាត់​ដ៏​ងាយស្រួល​តាម​រយៈ PRINCE KHQR ​។

ជាមួយ​ការ​ចូលរួម​ដោយ​ឥត​គិតថ្លៃ ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ពិធី​ដោយ​សេរី ដែល​ជា​បណ្តុំ​នៃ​សហគ្រិនភាព និង​ភាព​ច្នៃប្រឌិត​។ អ្នកចូលរួម​ក៏​អាច​រីករាយ​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​៥០% ឬ​ច្រើន​បំផុត​១​ដុល្លារ សម្រាប់​ការ​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​មក​អគារ Connexion តាម​រយៈ​កម្មវិធី TADA ក្នុង​ថ្ងៃ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ។

លើស​ពី​កន្លែង​ទិញ​ទំនិញ ព្រឹត្តិការណ៍​នេះ​សន្យា​ថា នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ពិសេស​ៗ ជាមួយនឹង​ការ​ចូលរួម និង​ការ​កម្សាន្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ ​។ អ្នកចូលរួម​អាច​រីករាយ​ជាមួយ​ភេសជ្ជៈ​និង​អាហារ​សម្រន់​ដោយ​ឥត​គិតថ្លៃ ការ​ចូលរួម​ក្នុង​សកម្មភាព​សប្បាយ​ៗ​ដែល​រៀបចំ​ឡើង​ដោយ​ដៃគូ​របស់​ធនាគារ ព្រី​ន​ស៍ ដូច​ជា ក្លិប​បាល់ទាត់​វិសាខា ការ​គូរគំនូរ​លើ​ជញ្ជាំង​យក្ស និង​ម៉ាស៊ីន​ចាប់​តុ​ក្ត​តា​និង​ចាប់​លុយ​ជាដើម​។ យើង​ក៏​មាន​រៀបចំ​សួន​កម្សាន្ត​សម្រាប់​កុមារ​ជា​ពិសេស ដើម្បី​ឱ្យ​ពួក​គេ​អាច​ទទួល​បាន​នូវ​ភាព​រីករាយ និង​បទ​ពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន​ផង​ដែរ​ ។

អ្នកចូលរួម​នឹង​កាន់តែ​រំភើប និង​មិន​អាច​ខកខាន​បាន ជាមួយ​បទ​ពិសោធន៍​នៃ​ការ​សម្តែង​ក្បាច​រាំ K-pop ដ៏​គួរ​ឱ្យ​ទាក់ទាញ​បំផុត​ពី​ក្រុម Arrow Plas តន្ត្រី EDM ដ៏​កន្ត្រាក់​អារម្មណ៍​ពេល​រាត្រី ការ​ប្រកួត​ញ៉ាំ​អាហារ​ដ៏​រំភើប និង​ការ​ញ៉ាំ​ស្រា​បៀរ​ដោយ​ឥត​គិតថ្លៃ រយៈពេល​មួយ​ម៉ោង​ពេញ ចាប់ពី​ម៉ោង​២:០០​រសៀល​ដល់​ម៉ោង​៣:០០​រសៀល ដោយ Botanico Craft Beer Garden ។ លើស​នេះ​ទៅ​ទៀត សិល្បករ​ខ្មែរ​ដ៏​ល្បី​នៅ​កម្ពុជា​ចំនួន​ពីរ​រូប​គឺ អ្នក​នាង​រ៉ា​ប៊ី និង​លោក​ទេព ពិសិដ្ឋ ក៏​នឹង​បង្ហាញខ្លួន​ក្នុង​ថ្ងៃ​ព្រឹត្តិការណ៍​ទាំង​ពីរ​ថ្ងៃ​ផង​ដែរ ដើម្បី​នាំ​ទស្សនិកជន​ទាំងអស់​ច្រៀង​រាំ​តាម​ចង្វាក់ភ្លេង និង​បង្កើន​បរិយាកាស​ឱ្យ​កាន់តែ​អស្ចារ្យ និង​រំភើប​ទ្វេ​ដង ​។

បន្ថែម​ពីលើ​ការ​អបអរសាទរ​ខួប​លើក​នេះ ធនាគារ ព្រី​ន​ស៍ បាន​ផលិត​ភាគ​យន្ត​ខ្លី​គឺ “​រឿងរ៉ាវ​របស់​យើង​” ដែល​ជា​ប្រភេទ​រឿង​ភាគ​ខ្លី​ចំនួន​៤​ភាគ​ត​ៗ​គ្នា ដោយ​សាច់​រឿង​បង្ហាញ​ពី​ការ​រៀប​រាល់​រឿងរ៉ាវ​ដ៏​ខ្លោចផ្សា និង​បង្កប់​នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​។ យើង​បាន​ចាក់​ផ្សាយ​នូវ​ភាគ​១​និង​ភាគ​២​ជា​លើក​ដំបូង និង​ជា​ផ្លូវការ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ដើម្បី​ជា​ប្រទីប​ក្នុង​ការ​ប្រទាក់​អារម្មណ៍​ទស្សនិកជន​ឱ្យ​អន្ទះសា​ចង់​ដឹង​ថា នឹង​មានរឿង​រ៉ាវ​អ្វី​កើតឡើង​នៅ​ភាគ​បន្ទាប់​ទៀត ​។

រឿងរ៉ាវ​របស់​យើង ជា​ភាគ​យន្ត​ខ្លី​ដែល​និយាយ​អំពី​ទឹកចិត្ត​ម្តាយ ដែល​ធ្វើ​ដំណើរ​ត្រឡប់​មក​មាតុប្រទេស​វិញ ដើម្បី​ស្វែងរក​កូនប្រុស​របស់​គាត់ ដែល​គាត់​បាន​បង្ខំចិត្ត​ចាកចេញ​កាលពី​ដប់​ពីរ​ឆ្នាំ​មុន បន្ទាប់​ពី​ការ​លែងលះ​ដ៏​ឈឺចាប់​មួយ​។ តាម​រយៈ​ប្រធានបទ​នៃ​សេចក្ដី​ស្រឡាញ់ ការ​លះបង់ ការ​អភ័យទោស និង​ការ​សង្គ្រោះ គឺ​ត្រូវ​បាន​បង្ហាញ​ទាំងអស់​នៅ​ក្នុង​សាច់​រឿង​តែ​មួយ ដើម្បី​ផ្តល់​ឱ្យ​ទស្សនិកជន​នូវ​អារម្មណ៍​ជ្រាលជ្រៅ និង​ដិត​ជាប់​ក្នុង​ចិត្ត​ ។

លើស​ពី​ការ​ប្រឌិត​សាច់​រឿង នៅ​ក្នុង​ភាគ​យន្ត​ខ្លី “​រឿងរ៉ាវ​របស់​យើង​” បាន​បង្កប់​នូវ​គោលការណ៍​ដូច​គ្នា​ទៅ​នឹង​ធនាគារ ព្រី​ន​ស៍ ដែល​តែង​ប្រកាន់ខ្ជាប់​ក្នុង​ដំណើរ​វិវឌ្ឍន៍​មួយ​ទសវត្សរ៍​កន្លង​មកនេះ — ក្តី​មេត្តា ភាព​ធន់​រឹង​មាំ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​ផ្តល់​សេវាកម្ម និង​គាំទ្រ​ដល់​សហគមន៍​កម្ពុជា​។ តាម​រយៈ​សាច់​រឿង​នេះ ពិតជា​បាន​ឆ្លុះ​បញ្ចាំង និង​សម​ស្រប​ទៅ​នឹង​របៀប​ដែល​ធនាគារ ព្រី​ន​ស៍ បាន​បម្រើ និង​រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន និង​សាធារណជន ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​ ។

រឿង​២​ភាគ​ដំបូង​នៃ​ភាគ​យន្ត​ខ្លី​របស់​យើង​ក៏​មាន​ចាក់​បញ្ចាំង​លើ​ទំព័រ Facebook និង​ឆា​នែ​ល YouTube ផ្លូវការ​របស់​ធនាគារ ព្រី​ន​ស៍ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥​ផង​ដែរ ខណៈ​ពេល​ដែល​ភាគ​ចុង​ក្រោយ​នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី​ជួបជុំ​អាហារ​ពេល​ល្ងាច នា​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥​។ យើង​ក៏​បាន​ត្រៀម​រៀបចំ​កម្មវិធី​ពិសេស​ក្នុង​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ដោយ​មានការ​សម្តែង​ដោយ​ផ្ទាល់​នៃ​បទ​ចម្រៀង “Meet-and-Greet” ដោយ​សិល្បៈករ​ខ្មែរ​ដ៏​មាន​ទេព​កោសល្យ​មួយ​រូប​គឺ លោក Glomyy Vincent ដែល​លោក​បាន​ផលិត​លំនាំ​បទ​ចម្រៀង និង​សរសេរ​ដោយ​ផ្ទាល់​ដៃ​ជា​ពិសេស សម្រាប់​ភាគ​យន្ត រឿងរ៉ាវ​របស់​យើង ​។

ធនាគារ ព្រី​ន​ស៍ សូម​គោរព​អញ្ជើញ​សាធារណជន​ទាំងអស់​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​ ក្នុង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​អបអរសាទរ មួយ​ទសវត្សរ៍​នៃ​ការ​លះបង់ នៅ​ភូមិ​អាជីវករ​ឆ្លាត​៧១៨ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ និង​អារម្មណ៍​ពិសេស​ពី​ភាគ​យន្ត​ខ្លី រឿងរ៉ាវ​របស់​យើង ដែល​ផ្សា​ភ្ជាប់​ទៅ​នឹង​បេះដូង និង​ក្តី​ស្រលាញ់​សម្រាប់​សហគមន៍ គ្រួសារ និង​ក្តី​សង្ឃឹម​ ៕ អត្ថបទសហការ