ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ម​វិធី ​១,៥ ​លាន​នាក់​៖ ពលរដ្ឋ​មក​ពី​គ្រួសារ​ក្រីក្រ​ពេញចិត្ត ​ចំពោះ​វគ្គ​បណ្តុះបណ្តាល ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ទាំង​ជំនាញ និង​ប្រាក់​ឧបត្ថម្ភ

1 ខែ មុន

រាជធានីភ្នំពេញ​៖ សិក្ខាកាម​មក​ពី​គ្រួសារ​ខ្វះខាត ​ដែល​កំពុង​សិក្សា​នៅ​ក្នុង «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​» បង្ហាញ​ពី​ការ​សប្បាយចិត្ត និង​លើកទឹកចិត្ត​ណែនាំ​កម្មវិធី​បណ្តុះបណ្តាល​ឥត​គិតថ្លៃ​នេះ​ ទៅ​កាន់​ប្រជាពលរដ្ឋ​ដទៃ​អោយមក​ចុះ​ឈ្មោះ​ចូល​រៀន ​។ អ្នកស្រី…

រាជធានីភ្នំពេញ​៖ សិក្ខាកាម​មក​ពី​គ្រួសារ​ខ្វះខាត ​ដែល​កំពុង​សិក្សា​នៅ​ក្នុង «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​» បង្ហាញ​ពី​ការ​សប្បាយចិត្ត និង​លើកទឹកចិត្ត​ណែនាំ​កម្មវិធី​បណ្តុះបណ្តាល​ឥត​គិតថ្លៃ​នេះ​ ទៅ​កាន់​ប្រជាពលរដ្ឋ​ដទៃ​អោយមក​ចុះ​ឈ្មោះ​ចូល​រៀន ​។

អ្នកស្រី ឡូញ ចាន់​បុ​ផ្ផា ជា​សិក្ខាកាម​នៃ​ជំនាញ​ភេសជ្ជៈ​មួយ​រូប នៃ​វិទ្យាស្ថាន​ជាតិ​សហគ្រិន និង​នវានុវត្តន៍ បាន​បង្ហាញ​ប្រាប់​ថា​កម្មវិធី​នេះ​បាន​ជួយ​សម្រួល​គាត់​បាន​ច្រើន ដោយ​មិន​ត្រឹមតែ​ផ្តល់​ជា​ចំណេះ​ដល់​គាត់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​ប្រាក់​ឧបត្ថម្ភ ២៨០០០០៛ (​ពីរ​សែន​ប្រាំបី​ម៉ឺន​រៀល​) បន្ថែម​ទៀត​ផង ​ចំពោះ​អ្នក​ដែល​មាន​ប័ណ្ណ​ក្រីក្រ និង​ប័ណ្ណ​សមធម៌ ​។

ចំណែកឯ កញ្ញា សៅ ស្រី​ពៅ ជា​សិក្ខាកាម​ជំនាញ​សំអាង​កាយ នៃ​វិទ្យាស្ថាន​ដដែល​បាន​ចែករំលែក​ស្រ​ដៀង​គ្នា​ថា​ នៅ​វិទ្យាស្ថាន​ក៏​មាន​ផ្តល់​ជា​កន្លែង​ស្នាក់​នៅ ​ដែល​អាច​សម្រួល​ដល់​សិស្ស​ ដែល​មក​ពី​ខេត្ត និង​ខ្វះ​កន្លែង​ស្នាក់​នៅ​ផង​ដែរ ខណ​:​ដែល​នៅ​កន្លែង​សិក្សា​មួយ​ចំនួន​ មិន​មានការ​ផ្តល់​ជូន​កន្លែង​ស្នាក់​នៅ​ ដូច​វិទ្យាស្ថាន​ជាតិ​សហគ្រិន និង​នវានុវត្តន៍​នេះ​ទេ ​។

លើស​ពី​នេះ កញ្ញា យ៉ែ​ម ស្រី​ទូច ជា​សិក្ខាកាម​នៃ​ជំនាញ និង​វិទ្យាស្ថាន​តែ​មួយ​ក៏​បាន​សម្តែង​ការ​ពេញចិត្ត​ ជាមួយ​កម្មវិធី​សិក្សា​ឥត​គិតថ្លៃ​នេះ ព្រោះថា​សាលា​មាន​គ្រូ​បណ្តុះបណ្តាល​ ប្រកបដោយ​វិជ្ជាជីវៈ និង​មាននូវ​ឧបករណ៍​អនុវត្តន៍​គ្រប់គ្រាន់​ ។

បន្ថែម​ពី​នេះ កញ្ញា អោ ធីតា ជា​សិក្ខាកាម​នៃ​ជំនាញ​ដុត​នំ នៃ​វិទ្យាស្ថាន​ដដែល​នេះ​បាន​លើកទឹកចិត្ត​សិស្ស​ ដែល​ខ្វះ​លទ្ធភាព​ក្នុង​ការ​សិក្សា​នៅ​សាលា ​ដែល​មានការ​បង់ប្រាក់ អោយមក​សិក្សា​នៅ​វិទ្យាស្ថាន​នេះ ​ទៅ​តាម​ជំនាញ​ដែល​វិទ្យាស្ថាន​មាន និង​ចំណូលចិត្ត​ផង​ដែរ ​៕ អត្ថបទសហការ