ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហភាព​សហជីព​ការងារ​សន្តិភាព ​ព្រមាន​ប្តឹង អង្គការ​សង់​ត្រា​ល់​ ទៅ​កាន់​ក្រសួង​ការងារ និងក្រសួងមហាផ្ទៃ

3 ខែ មុន

រាជធានីភ្នំពេញ ៖ ជា​បន្តបន្ទាប់​សហជីព​តំណាង​កម្មករនិយោជិត​មួយទៀត បាន​ចេញ​មុខ​ព្រមាន​ប្តឹង​អង្គការ ​សង់​ត្រា​ល់​ ទៅ​កាន់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​ពីរ​នេះ​ជួយ​រក​ដំណោះស្រាយ​ជុំវិញ​សកម្មភាព​កកូរកកាយ​របស់​អង្គការ​សង់​ត្រា​ល់​ដែល​ធ្វើ​ខុស​នីតិវិធី​ច្បាប់​អនុញ្ញាតិ​ ។…

រាជធានីភ្នំពេញ ៖ ជា​បន្តបន្ទាប់​សហជីព​តំណាង​កម្មករនិយោជិត​មួយទៀត បាន​ចេញ​មុខ​ព្រមាន​ប្តឹង​អង្គការ ​សង់​ត្រា​ល់​ ទៅ​កាន់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​ពីរ​នេះ​ជួយ​រក​ដំណោះស្រាយ​ជុំវិញ​សកម្មភាព​កកូរកកាយ​របស់​អង្គការ​សង់​ត្រា​ល់​ដែល​ធ្វើ​ខុស​នីតិវិធី​ច្បាប់​អនុញ្ញាតិ​ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​ក្នុង​រាជធានី​ភ្នំពេញ​លោក នួន នី អនុប្រធាន​សហភាព​សហជីព​ការងារ​សន្តិភាព ​និង​ជា​អ្នកនាំពាក្យ បាន​ព្រមាន​ប្តឹង​អង្គការ​សង្គម​ស៊ី​វិល​ដែល​ទទួល​ជំនួយ​បរទេស​មួយ​នេះ​ទៅ​កាន់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​ភ្ជាប់​ជាមួយ​ភស្តុ​តាង​ដែល​អះអាង​ថា​ជា​សកម្មភាព​ខុសច្បាប់​ ។

លោក នួន នី ​៖ “​សហភាព​សហជីព​ការងារ​សន្តិភាព​នឹង​ធ្វើ​ពាក្យបណ្តឹង​មួយ​ភ្ជាប់​ជាមួយ​ភស្តុ​តាង​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ដើម្បី​ស៊ើបអង្កេត​លើ​របាយការណ៍​សកម្មភាព និង​ជំនួយ​របស់​អង្គការ​ដែល​ទទួល​ជំនួយ​បរទេស​រូប​នេះ​ ។ អង្គការ​សង់​ត្រា​ល់​សូម​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សកម្មភាព​ទាំងឡាយ​ណា​ដែល​រំលោ.ភ​លើ​សកម្មភាព​របស់​សហជីព​”​ ។ បន្ថែម​ពី​នេះ លោក​អនុប្រធាន​រូប​នេះ បាន​បន្ត​ព្រមាន​ថា បើ​អង្គការ​ សង់​ត្រា​ល់​ មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នោះ​ទេ សហភាព​សហជីព​របស់​លោក​នឹង​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​កម្ម​ភាព​កកូរកកាយ​របស់​សង់​ត្រា​ល់​ដែល​ជា​អង្គការ​សង្គម​ស៊ី​វិល​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ប៉ុន្តែ​តែងតែ​ធ្វើ​សកម្មភាព​ក្នុង​ផ្នែក​សហជីព​ទៅ​វិញ​ ។

សម្រាប់​សហភាព​សហជីព​ការងារ​សន្តិភាព ទ​ង្វើ​របស់​អង្គការ​សង់​ត្រា​ល់​របៀប​នេះ​មិន​អាច​ទទួលយក​បាន​ទេ​ដែល​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​ឡើង​វិញ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ ។
គួរ​រំលឹក​ថា ក្រោយ​អង្គការ​សង់​ត្រា​ល់​ចេញ​របាយការណ៍​ស្តី​ពី​សិទ្ធិ​សេរីភាព​របស់​សហជីព​នៅ​កម្ពុជា​មក សហជីព​ជា​ច្រើន​បាន​ចេញ​មុខជា​បន្តបន្ទាប់​វាយប្រហារ​របាយការណ៍​ដោយ​លើក​ឡើង​ថា គ្មាន​តម្លាភាព គ្មាន​ភាព​ជា​តំណាង និង​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​ទទួលយក​បាន​ ។ ក្រុម​សហជីព​ធំ​ៗ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា របាយការណ៍​សង់​ត្រា​ល់​ជា​របៀបវារៈ​នយោបាយ និង​ចង់​បំផ្លាញ​នូវ​ឆ្នាំងបាយ​របស់​កម្មករ​កម្ពុជា​ដែល​មិន​អាច​ទទួលយក​បាន​ ៕ អត្ថបទសហការ