រាជធានីភ្នំពេញ ៖ ឪពុកម្តាយមានតួនាទីលើកទឹកចិត្តកុមារឱ្យបង្ហាញពីអារម្មណ៍របស់ពួកគេ ។ អ្នកគឺជាគំរូរបស់ពួកគេ ក៏ដូចជាគ្រូបង្វឹករបស់ពួកគេផងដែរ ។ អ្នកអាចបង្ហាញពីអារម្មណ៍ និងប្រតិកម្មផ្សេងៗចំពោះរឿងរ៉ាវនានា និងយុទ្ធសាស្ត្រដោះស្រាយ ក៏ដូចជាជួយពួកគេឱ្យនិយាយពីគំនិតរបស់ពួកគេចេញឱ្យខ្លាំងៗផងដែរ ។
វាជារឿងសំខាន់ក្នុងការធ្វើដូចនេះ ពីព្រោះកុមារដែលមានកម្រិតខ្ពស់នៃភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ (EQ) ដែលទំនងជា ៖ យល់ចិត្ត និងចេះជួយអ្នកដទៃ, មានសុខភាពផ្លូវចិត្ត និងសុខុមាលភាពល្អ, កាត់បន្ថយហានិភ័យនៃការថប់បារម្ភ, ធ្វើខ្លួនបានសមរម្យ, មានទំនាក់ទំនងវិជ្ជមាន និងស្ថិរភាព និងធ្វើបានល្អចំពោះការសិក្សានៅសាលា ព្រមទាំងក្នុងអាជីពរបស់ពួកគេ ។
ការឱ្យកុមារមានសេរីភាពក្នុងការបញ្ចេញមតិ និងបង្ហាញខ្លួនពួកគេអាចបង្ហាញថា ឪពុកម្តាយយកចិត្តទុកដាក់ចំពោះពួកគេ ហើយចង់យកអារម្មណ៍របស់ពួកគេមកពិចារណា ។ ពួកគេនឹងដឹងថា ឪពុកម្តាយនឹងស្តាប់ពួកគេ មិនដែលកាត់បន្ថយ ឬបដិសេធពីអារម្មណ៍ដែលពួកគេមាននោះទេ ។
មានគន្លឹះងាយៗមួយចំនួន ដើម្បីជួយកុមារឱ្យបង្ហាញពីអារម្មណ៍របស់ពួកគេរួមមាន ៖ ដើរតួជាអារម្មណ៍ខុសៗគ្នា និងរបៀបនិយាយ, ចូរបង្កើតសាច់រឿង ពន្យល់ ឬសុំឱ្យពួកគេទាយពីអារម្មណ៍របស់អ្នក និងធ្វើការរួមគ្នាដើម្បីស្វែងរកវិធីក្នុងការដោះស្រាយអារម្មណ៍ទាំងនោះ ។
ដាក់ស្លាកសញ្ញាអារម្មណ៍ ៖ គ្រាន់តែការដាក់ស្លាកសញ្ញាអារម្មណ៍អាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលវាកំពុងមានលើអ្នក និងកូនរបស់អ្នក ។ ឧទាហរណ៍ អ្នកអាចនិយាយថា កូនមើលទៅដូចជាសោកស្តាយណាស់ តើកូនសោកស្តាយដោយសារតែកូនចង់ទៅលេងសមុទ្រមែនទេ ? អ្នកក៏អាចប្រើសៀវភៅរូបភាព រូបថត និងវីដេអូ ដើម្បីនិយាយអំពីទឹកមុខរបស់អ្នកដទៃ ហើយគិតអំពីអ្វីដែលពួកគេប្រហែលជាកំពុងមានអារម្មណ៍ ។
ការគូររូប ការលាបពណ៌ និងការផាត់ពណ៌ ៖ កុមារខ្លះអាចទទួលបានអត្ថប្រយោជន៍ពីការគូរនូវអ្វីដែលពួកគេកំពុងគិត និងមានអារម្មណ៍ ។ វាអាចជួយពួកគេឱ្យដំណើរការ ក៏ដូចជាជួយអ្នកឱ្យយល់ពីអារម្មណ៍របស់ពួកគេ និងកាត់បន្ថយការខកចិត្តទាំងសងខាង ។
ការធ្វើគំរូអាកប្បកិរិយាវិជ្ជមាន ៖ សូមបង្ហាញពួកគេពីរបៀបដោះស្រាយស្ថានភាពលំបាក និងការខកចិត្តដោយធ្វើវាដោយខ្លួនឯង ។ អ្នកអាចប្រាប់ពួកគេពីរបៀបដែលអ្នកមានអារម្មណ៍ និងមូលហេតុ បន្ទាប់មកយកគំរូតាមយុទ្ធសាស្ត្រដោះស្រាយដូចជា ការស្តាប់តន្ត្រី ការងូតទឹកក្តៅអ៊ុនៗ ឬអង្គុយនៅកន្លែងស្ងប់ស្ងាត់ជាដើម ៕ ប្រភព ៖ highspeedtraining
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ ការបើកដំណើរការ ៤ សាខា ថ្មីបន្ថែមទៀត សាលារៀនវ៉េស្ទឡាញន៍ សាខាតាខ្មៅ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) សាខាឈូកមាស និងសាលារៀនណត្សឡាញន៍ សាខាចំការដូង ។ សាលារៀនចាប់ទទួលចុះឈ្មោះកូនៗលោកអ្នករៀងរាល់ថ្ងៃ និងផ្តល់ជូនការសិក្សាសម្រាប់គ្រួសារ, អាហារូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា, សិក្សាថ្នាក់បំប៉នដោយឥតគិតថ្លៃ, ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូននេះសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០/០៦/២០២៤ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ