ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហេដ្ឋារចនាសម្ព័ន្ធ​ គឺជា​មុខមាត់​នៃ​ស្ថាប័ន សរុបជិត ១២​ ម៉ឺន​ដុល្លារ ឧបត្ថម្ភ​ជា​បង់​អង្គុយ ភេសជ្ជៈ និង​ថវិកា ពី ខ្មែរ ប៊ែ​វើ​រី​ជី​ស ដល់​បណ្ឌិត្យសភា​នគរបាល​ជាតិ

3 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ដោយសារ​តែ​សង្កេត​ឃើញ​ពី​តម្រូវការ​ និង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៃ បណ្ឌិត្យសភា​នគរបាល​ជាតិ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ​ ៖ ដោយសារ​តែ​សង្កេត​ឃើញ​ពី​តម្រូវការ​ និង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៃ បណ្ឌិត្យសភា​នគរបាល​ជាតិ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៦​ ម៉ឺន​ដុល្លារ បង់​អង្គុយ​ចំនួន ១០០ ​បង់​ បន្ថែម និង​ភេសជ្ជៈ​សរុប ៧៥០ ​កេស ដើម្បី​ជួយ​សម្រាល​បន្ទុក​នៃ​ការ​រៀបចំ និង​ការ​ស្ថាបនា​ផ្សេង​ៗ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លា​ភី​ថ្នាក់​បរិញ្ញាបត្រ នៃ​បណ្ឌិត្យសភា​នគរបាល​ជាតិ​ ។

តាម​រយៈ​ការ​ឧបត្ថម្ភ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស នេះ​គឺជា​ចំណែក​មួយ​ក្នុង​ការ​ចូលរួម​លើកកម្ពស់​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​និស្សិត និង​សិក្ខាកាម​ដែល​កំពុង​សិក្សា​នៅ​បណ្ឌិត្យសភា​នគរបាល​ជាតិ​ទាំងមូល ដែល​និស្សិត​ទាំងអស់​សុទ្ធសឹងតែ​ជា​ធនធាន​បម្រើ​ដល់​ប្រយោជន៍​ជាតិ មាតុភូមិ ការពារ​សុខ​សុវត្ថិភាព និង​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កម្ពុជា ​។ ក្នុង​នាម​សហគ្រិន​ខ្មែរ ដែល​តែងតែ​ប្ដេជ្ញា​កសាង​ម៉ាក​យីហោ​ផលិតផល​ខ្មែរ “MADE IN CAMBODIA” គុណភាព​កម្រិត​អន្តរជាតិ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ឱ្យ​លេចមុខ​មាត់​ដូច​បណ្ដា​ប្រទេស​ផ្សេង​ៗ ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង ​ដែល​បាន​ឧបត្ថម្ភ​ដល់​បណ្ឌិត្យសភា​នគរបាល​ជាតិ ​។

ការ​ឧបត្ថម្ភ​នេះ​ជា​លើក​ទី​ ២​ ហើយ ដោយ​លើក​ទី​ ១ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ភេសជ្ជៈ ៧៥០ ​កេស និង​បង់​អង្គុយ​ចំនួន ១៥០ ​បង់ ដែល​ចំណាយ​សរុប​លើ​ការ​ឧបត្ថម្ភ​ទាំង​ទី​ ២ ​លើក​នេះ​ប្រមាណ​ជាង ១២​ ម៉ឺនដុល្លារហើយ​ ។ ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ហូរហែ​នេះ គឺ​ដើម្បី​បម្រើ​ជា​ប្រយោជន៍​រួម ក្នុង​គោលបំណង​រួមចំណែក​លើក​ស្ទួយ​ដល់​ការ​បណ្ដុះបណ្ដាល និង​លើកកម្ពស់​សោភណភាព​ជូន​ស្ថាប័ន​ ៕ អត្ថបទសហការ