ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហត្ថា ចូលរួម​បរិច្ចាគ​បរិក្ខារ​ពេទ្យ ដែលមាន​តម្លៃ ៨០.០០០.០០០ រៀល ជូន​ដល់​មន្ទីរពេទ្យកុមារ​អង្គរ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា

1 អាទិត្យ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៣ ខែមិថុនា ឆ្នាំ ​២០២៤ ៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៣ ខែមិថុនា ឆ្នាំ ​២០២៤ ៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី ​៥ នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG មាន​មោទកភាព​ក្នុង​ការ​ចូលរួម​បរិច្ចាគ​បរិក្ខារ​ពេទ្យ​ដែល​រួម​មានការ​តំឡើង​ប្រព័ន្ធ​បន្សុទ្ធ​ទឹក​វេជ្ជសាស្ត្រ និងឧបករណ៍ Ophthalmoscope និង Retinoscopy (Welch Allyn) សម្រាប់​ការ​ធ្វើ​រោគវិនិច្ឆ័យ​ភ្នែក ដែល​មាន​តម្លៃ​ជាង ៨០.០០០.០០០ រៀល ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ (AHC) ក្រោម​ប្រធានបទ “​រួម​គ្នា​សាង​អនាគត​កុមារ​កម្ពុជា​” ព្រមទាំង​ផ្តល់​ជូន​នូវ​សម្ភារ​ប្រើប្រាស់​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដល់​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ​ ។ ការ​ចូលរួម​បរិច្ចាគ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ស្នើ​សុំ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មើលឃើញ​ពី​ភាព​ចាំបាច់​នៃ​គ្រឿង​បរិក្ខារ​ពេទ្យ​ទាំងនេះ ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​ទាំងអស់​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ទាំងមូល​ ។

សូម​បញ្ជាក់​ថា ធនាគារ ហត្ថា ដែល​ជា​ស្ថាប័នឯកជន​មួយ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​កិច្ចការ​សង្គម យល់​ច្បាស់​អំពី​សារៈសំខាន់​នៃ​ការ​ជួយ​ដល់​សហគមន៍ និង​ស្ថាប័ន​ទាំងឡាយ​ណា​ដែល​ជួយ​ដល់​សង្គម​ប្រកបដោយ​ចីរភាព​ ។ ដូច្នេះ ការ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម ហើយ​វា​ស្រប​ទៅ​តាម​គុណ​តម្លៃ​ស្នូល និង​សសរស្តម្ភ​មួយ​នៃ​កិច្ច​ការងារ​សង្គម របស់​ធនាគារ ហត្ថា នោះ​គឺ​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​លើក​ស្ទួយ​សុខុមាលភាព​សង្គម​កម្ពុជា ឱ្យ​កាន់​ល្អ​តែ​ប្រសើរ​ ។

លោក Wee Mun Seng ប្រធាន​អគ្គនាយក​ស្តីទី នៃ​ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍​ថា “​ជាមួយនឹង​កិច្ច​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ធនាគារ ហត្ថា យើង​យល់​យ៉ាង​ច្បាស់​អំពី​ទស្សនៈវិស័យ និង​បេសកកម្ម​របស់​មន្ទី​ពេទ្យ​កុមារ​អង្គរ​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ជា​កុមារ​មក​ពី​គ្រួសារ​ក្រីក្រ​នៅ​ទូ​ទាំង​ប្រទេស​ដែល​បាន​មក​ទទួល​សេវា​ព្យាបាល​នៅ​ទី​នេះ ហើយ​ការ​ផ្តល់​ជូន​នូវ​បរិក្ខារ​ពេទ្យ​របស់​ធនាគារ ហត្ថា គឺជា​ចំណែក​មួយ​ក្នុង​ការ​ចូលរួម​ថែទាំ និង​ព្យាបាល​ដល់​ការ​កុមារ​កម្ពុជា​ដែល​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​កម្ពុ​ជានា​ពេល អនាគត​។ ការ​ផ្តល់​ជូន​នៅ​ថ្ងៃនេះ គឺ​ពិតជា​ជួយ​ដល់​មន្ទីរពេទ្យ​ក្នុង​ការ​ផ្តល់​សេវាកម្ម​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ដល់​អ្នកជំងឺ​ទាំងអស់​”​ ។

លោក​វេជ្ជបណ្ឌិត ងួ​ន ច័ន្ទ​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ប្រសាសន៍​ថា “​ជំនួយ​សប្បុរស និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ហត្ថា បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ជីវិត​កុមារ​រាប់​ម៉ឺន​នាក់​តាម​រយៈ​សេវាកម្ម ការ​ព្យាបាល និង​គម្រោង​របស់​មន្ទីរពេទ្យ​។ យើង​មាន​កិត្តិយស​ដែល​មាន​ធនាគារ ហត្ថា ជា​ដៃគូ ហើយ​រីករាយ​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​បន្តបន្ទាប់​ទៀត​ទៅ​ថ្ងៃ​អនាគត ​។​”

ការ​ចូលរួម​ប្រាក់​ឧបត្ថម្ភ​សប្បុរសធម៌​របស់​ធនាគារ ហត្ថា នេះ​នឹង​រួមចំណែក​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ការ​បំពេញបេសកកម្ម​ផ្តល់​សេវា​ថែទាំ​សង្គ្រោះ​ជីវិត សេវា​វះកាត់​ផ្សេង​ៗ និង​សេវា​ស្តារ​នីតិសម្បទា​ដទៃ​ផ្សេង​ទៀត សម្រាប់​កុមារ​កម្ពុជា​ដែល​កំពុង​ត្រូវការ​សេវា​ទាំង​អស់នេះ​។ បន្ថែម​ជាង​នេះ​ទៀត ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ធនាគារ ហត្ថា ចំពោះ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម ធានា​នូវ​ការ​ជួយ​គាំទ្រ​បន្ត​ដល់​ស្ថាប័ន និង​គម្រោង​ការងារ​ផ្សេង​ៗ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម តាម​រយៈ​ការ​លើក​ស្ទួយ​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ និង​ការ​ចូលរួម​កសាង​អនាគត​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ​។

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈកាល​ ៣០​ឆ្នាំ​មក​ហើយ ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ដល់​អតិថិជន​របស់​ខ្លួន ​។ គិត​ត្រឹម​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២៣ ធនាគារ ហត្ថា កំពុង​កាន់កា.ប់​តំណែង​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី​ ៤​ ផ្អែក​លើ​ការិយាល័យ​ប្រតិបត្តិការ​របស់​ខ្លួន ​។ ធនាគារ ហត្ថា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​លំដាប់​ទី ​៥ នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ ដែល​មាន​អាយុកាល​អាជីវកម្ម​រយៈពេល ៧៨ ​ឆ្នាំ ​។ ធនាគារ ក្រុង​ស្រ៊ី ជា​សមាជិក​យុទ្ធសាស្ត្រ​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG Financial Group ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ​។

សូម​បញ្ជាក់​ថា​ធនាគារ ហត្ថា បាន​ទទួល​ការ​វាយតម្លៃ​ជា​ស្ថាប័ន​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​រឹង​មាំ តាម​រយៈ​ការ​រក្សា​បាន​នូវ​ចំណាត់ថ្នាក់ BBB+ អស់​រយៈពេល​ ០៦ ​ឆ្នាំ ជាប់​គ្នា ពី​ក្រុមហ៊ុន TRIS Rating ដែល​ចំណាត់ថ្នាក់​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ធនាគារ ហត្ថា មានដំណើរ​ការ​មុខ​ជំនួញ​របស់​ខ្លួន​ប្រកបដោយ​ស្ថិរភាព និង​ឈរជើង​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ​។ បន្ថែម​ជាង​នេះ​ទៀត ធនាគារ ហត្ថា ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារ​អាណាព្យាបាល​របស់​ខ្លួន ដែល​រួមចំណែក​ជំរុញ​ឱ្យ​ធនាគារ ហត្ថា មាន​ធនធាន​គ្រប់គ្រាន់ និង​មាន​ភាពរឹងមាំ​យ៉ាង​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ការ​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ជា​ធម្មតា​ ៕ អត្ថបទសហការ