ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ថវិកា​សរុប ១០៤ ​លាន​រៀល ​ពី ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់ កីឡាករ​-​កីឡាការិនី ជ័យ​លា​ភី បន្ថែម​ពី​ការ​ឧបត្ថម្ភ​ទាំងស្រុង​ ការ​ប្រកួត​កីឡា​ជើងឯក ឃី​ក​បុក​ស៊ី​ង អាស៊ី ២០២៤

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស មិន​ត្រឹមតែ​ជា​អ្នក​ឧបត្ថម្ភ​ផ្ដាច់មុខ ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជើងឯក ឃី​ក​បុក​ស៊ី​ង អាស៊ី ឆ្នាំ​២០២៤ នេះ​ទេ ខ្មែរ…

រាជធានីភ្នំពេញ​៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស មិន​ត្រឹមតែ​ជា​អ្នក​ឧបត្ថម្ភ​ផ្ដាច់មុខ ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជើងឯក ឃី​ក​បុក​ស៊ី​ង អាស៊ី ឆ្នាំ​២០២៤ នេះ​ទេ ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ឯកជន ស្រលាញ់​គាំទ្រ​កីឡា​ជាតិ​ពេញទំហឹង បាន​ឧបត្ថម្ភ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​បន្ថែម​សរុប ១០៤ ​លាន​រៀល ដល់ កីឡាករ​-​កីឡាការិនី​ជ័យ​លា​ភី ដណ្តើម​ជ័យជម្នះ​ទទួល​បាន​មេដាយ​សរុប​ចំនួន ៤១​គ្រឿង ជូន​ជាតិ​មាតុភូមិ​យើង ​។

ខ្មែរ ស្រលាញ់ ខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​តែងតែ​ចូលរួម​សហការ​គ្រប់​ព្រឹត្តិការណ៍​កីឡា​ជាតិ​អន្តរជាតិ និង​ស្គាល់​ថា​ជា​ក្រុមហ៊ុន ​ឧបត្ថម្ភ​វិស័យ​កីឡា​ធំ​បង្អស់​នៅ​កម្ពុជា ពិតជា​រីករាយ​ក្នុង​ការ​បន្ត​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ ដើម្បី​កេរ្តិ៍ឈ្មោះ​ល្អ​របស់​កម្ពុជា និង​ផលប្រយោជន៍ ​ដល់​វិស័យ​ទេសចរ​ណ៏ និង​សេដ្ឋកិច្ចជាតិ​ផង​ដែរ​ ។

ជាក់ស្ដែង​ការ​ឧបត្ថម្ភ​ការ​ប្រកួត​កីឡា​ជើងឯក ឃី​ក​បុក​ស៊ី​ង ឆ្នាំ​២០២៤​នេះ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដំបូង​បំផុត ក៏​ទទួល​បានការ​ឧបត្ថម្ភ​ទាំងស្រុង​ពី ខ្មែរ ប៊ែ​វើ​រី​ជី​ស ផង​ដែរ​ ។

សូម​រំលឹក​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជើងឯក ឃី​ក​បុក​ស៊ី​ង អាស៊ី ឆ្នាំ​២០២៤ នេះ ទទួល​បានការ​ឧបត្ថម្ភ​ទាំងស្រុង​ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​របស់ ជីប ម៉ុង រួ​មាន​៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស​, ធនាគារ ជីប ម៉ុង​, ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​យ៍ និង​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ព្រមទាំង​ទទួល​បានការ​សហការ​ឧបត្ថម្ភ​ពី​ផលិតផល​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស រួម​មាន​៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង ដា​ហ្ស​, ភេសជ្ជៈ​ប៉ូវ​កម្លាំង វាយ​ឃី​ង​ស៍​, ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​, ភេសជ្ជៈ អ៊ិ​ច​ប្រេស រសជាតិ​ស្ត្រ​ប៊ែ​រី​, ទឹកក្រូច អាយ​ស៍ កូ​ឡា និង ទឹក​ពិសា​កម្ពុជ​ ៕ អត្ថបទសហការ