ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេជ្ជបណ្ឌិត​ជំនាញ ​ផ្នែក​ជំងឺមហារីក​ មក​ពី​សិង្ហ​បុរី អះអាង​ថា ជំងឺមហារីក​សួត ពិតជា​អាច​ព្យាបាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ជំងឺមហារីក មនុស្ស​ជា​ច្រើន តែងតែ​មានការ​តក់ស្លុត ដ្បិតថា វា​ជា​ជំងឺ​ដ៏​កាច​សាហា.វ និង​ពិបាក​ក្នុង​ការ​ព្យាបាល​ឱ្យ​ជា​សះស្បើយ ។ ប៉ុន្ដែ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ជំងឺមហារីក មនុស្ស​ជា​ច្រើន តែងតែ​មានការ​តក់ស្លុត ដ្បិតថា វា​ជា​ជំងឺ​ដ៏​កាច​សាហា.វ និង​ពិបាក​ក្នុង​ការ​ព្យាបាល​ឱ្យ​ជា​សះស្បើយ ។ ប៉ុន្ដែ បើ​តាម​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក ​ជំងឺមហារីក ​បាន​អះអាង​ថា ជាមួយនឹង​ការ​រីក​ចម្រើន​ នៃ​វិស័យ​បច្ចេកវិទ្យា និង​វេជ្ជសាស្ត្រ​ នា​ពេល​បច្ចុប្បន្ន ការ​ព្យា​ល​បាល​ជំងឺមហារីក ដែល​គេ​តែងតែ​ខ្លាចរអា​នេះ អាច​ធ្វើ​ទៅ​បាន​យ៉ាង​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ តាម​រយៈ​វិធីសាស្ត្រ​ព្យាបាល​ផ្សេង​ៗ​គ្នា ​។

លោកស្រី Tanujaa វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺមហារីក​ទូទៅ នៃ​មជ្ឈមណ្ឌល​ជំងឺមហារីក Parkway Cancer បាន​បញ្ជាក់​ថា ជំងឺមហារីក​មាន​ច្រើន​ប្រភេទ ហើយ​វា​អាច​កើត​មាននៅ​លើ​សិរី​រា​ង្គ​ផ្សេង​ៗ​របស់​មនុស្ស ដូច​ជា មហារីក​សួត​, មហារីក​ទាក់ទង​នឹង​សរីរាង្គ​ក្បាល និង ក​, មហារីក​ប្រព័ន្ធ​ផ្លូវភេទ​, តម្រង់​នោម​, ក្រពេញ​ប្រ៉ូ​ស្តា​ត និង​មហារីក​សុដន់​ជាដើម ។ ក្នុង​ចំណោម​នោះ មហារីក​សួត គឺជា ប្រភេទ​ជំងឺមហារីក ដែល​កើត​មាន​ច្រើន​ជាងគេ បន្ទាប់​មក គឺ​ជំងឺមហារីក​សុដន់ និង​មហារីក​ពោះវៀនធំ ។

បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត Tanujaa ថា អ្នក​ដែល​ប្រឈម​នឹង​ការ​កើត​មាន​ ជំងឺមហារីក​សួត​ខ្លាំង​ជាងគេ គឺជា​អ្នក​ដែល​ជក់បារី​ច្រើន​, អ្នក​ប្រឈម​នឹង​ការ​ស្រូប​ផ្សែង​បារី និង អ្នក​ដែល​ទទួល​ការ​ចាក់​គីមី ឬ​បា.ញ់​កាំរស្មី​សម្រាប់​ការ​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ជាដើម ។

លោកស្រី​ វេជ្ជបណ្ឌិត បាន​បន្ថែម​ទៀត​ថា មាន​មនុស្ស​ជា​ច្រើន​បាន​គិត​ខុស​ ចំពោះ​ជំងឺមហារីក​សួត ដោយ​ពី​ពួក​គេ​យល់​ថា វា​ជា​ប្រភេទ​ជំងឺ ដែល​មិន​អាច​ព្យាបាល​បាន ឬ​នៅ​ពេល​កើត​ហើយ អ្នកជំងឺ​អាចរ​ស់បាន​ក្នុង​រយៈពេល​ខ្លី​ជាដើម ។ ប៉ុន្ដែ ផ្ទុយ​ទៅ​វិញ ជំងឺមហារីក​សួត នា​ពេល​បច្ចុប្បន្ន​នេះ គេ​អាច​ព្យាបាល ​វា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាមួយនឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ ហើយ​អ្នកជំងឺ​នៅ​តែ​អាច​បន្ដរ​ស់បាន​យូរ​ឆ្នាំ និង​មិន​ប្រឈម​ការ​លាប់​ជំងឺ​មក​វិញ​នោះ​ឡើយ ។

លោកស្រី​វេជ្ជបណ្ឌិត Tanujaa បាន​អះអាង​ថា ការ​ព្យាបាល​ជំងឺមហារីក​សួត ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ដំណាក់កាល​នៃ​ប្រភេទ និង​លក្ខណៈ​ជាក់ស្ដែង​នៃ​ជំងឺ ​។ តួយ៉ាង នៅ​ដំណាក់កាល​ទី​១ ឬ​ទី​២ គេ​អាច​ប្រើប្រាស់​វិធីសាស្ត្រ​វះកាត់​យក​កោសិកា ដែល​ខុស​ប្រក្រតី​នោះ​ចេញ បន្ទាប់​មក​អាច​ធ្វើការ​បា.ញ់​កាំរស្មី​, ការ​ចាក់​គីមី និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រឆាំង​នឹង​ជំងឺមហារីក (Immunotherapy) ជាដើម ​។ រីឯ ដំណាក់កាល​ទី​៣​វិញ គេ​អាច​ព្យាបាល​ដោយ​ការ​បា.ញ់​កាំរស្មី​, ការ​ចាក់​គីមី​, Immunotherapy និង​វិធីសាស្ត្រ​ផ្សេង​ទៀត ស្រប​ទៅ​តាម​ដំណើរកា​រវិ​វត្ត​ជាក់ស្ដែង​ នៃ​ជំងឺមហារីក​នោះ ​។ ដោយឡែក សម្រាប់​ការ​ព្យា​ល​បាល​ នៅ​ដំណាក់កាល​ទី​៤ ​វិញ គឺ​គេ​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ចុង​ក្រោយ ដោយ​ការ​ចាប់​យក​ម៉ូ​លេ​គី​ល ស្វែងរក​កោសិកា ​ដែល​មិន​ប្រក្រតី ដែល​ជា​កោសិកា​មហារីក ហើយ​ប្រើប្រាស់​ថ្នាំ​ដើម្បី សម្លា.ប់​កោ​សិ​កាមហារីក​នោះ កុំ​ឱ្យបន្ដ​រីក​រាលដាល ​។ ការ​ព្យាបាល​ទាំងនេះ ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ​នៅ​ទូ​ទាំង​សកលលោក ពិសេស​នៅ​មជ្ឈមណ្ឌល Parkway Cancer ជាមួយនឹង​អត្រា​ជោគជ័យ​ខ្ពស់ ដែល​ជួយ​ឱ្យ​អ្នកជំងឺ​មាន​អត្រា​រស់​ខ្ពស់ ​។

លោកស្រី​វេជ្ជបណ្ឌិត Tanujaa បាន​លើកយក​នូវ​បទ​ពិសោធន៍​ផ្ទាល់ ដែល​ធ្លាប់​ព្យាបាល​អ្នកជំងឺ​ជា​ស្ត្រី​ម្នាក់ ដែល​មាន​ជំងឺមហារីក​ដំណាក់កាល​ទី​៤ ទាំង​ដែល​គាត់​កំពុង​មាន​ផ្ទៃពោះ​ ។ នៅ​ពេល​នោះ អ្នកជំងឺ គាត់​មាន​អាកា​រៈ​ក្អក​ខ្លាំង និង​ក្អក​ធ្លាក់ឈាម​ទៀត​ផង ​។ ប៉ុន្ដែ ក្រោយ​ពី​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ តាម​រយៈ​ការ​ប្រើប្រាស់​ថ្នាំ (​ញ៉ាំ​តាម​មាត់​) អ្នកជំងឺ​អាច​សម្រាលកូន​បាន​ដោយ​ជោគជ័យ ហើយ​កោសិកា​មហារីក​របស់​គាត់ ក៏​លែង​មាន​តទៅ​ទៀត ​។ គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល ៧​ឆ្នាំ ដែល​គាត់​នៅ​បន្ដ​មានជីវិត​រស់នៅ​ធម្មតា ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​សុភមង្គល ​។

មជ្ឈមណ្ឌល​មហារីក Parkway ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2006 ដោយ​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​ជូន​ នូវ​ការ​ថែទាំ​មហារីក​ យ៉ាង​ទូលំទូលាយ​ជាមួយនឹង​ការ​សង្កត់ធ្ងន់​យ៉ាង​ខ្លាំង​ លើ​សុខុមាលភាព​អ្នកជំងឺ ​។ មជ្ឈមណ្ឌល​មហារីក Parkway មាន​បន្ទប់​ព្យាបាល​ជំងឺមហារីក​យ៉ាង​ទូលំទូលាយ ដែល​ផ្តល់​ទំនុកចិត្ត ដោយ​ក្រុម​គ្រូពេទ្យ​ពហុ​ជំនាញ ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទីប្រឹក្សា និង​គ្រូពេទ្យ​ជំនាញ​ផ្សេង​ទៀត ​។

សម្រាប់​ព័​ត៍​មាន​បន្ថែម លោក​អ្នក​អាច​ចូល​ទៅ​កាន់ ​គេហទំព័រ​របស់​យើង ​៖ www.parkwaycancercentre.com ៕ អត្ថបទសហការ