ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឪពុក​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចិញ្ចឹម​កូន និង​គ្រួសារ​មាន​សុភមង្គល !

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ពេល​យើង​គិត​អំពី​ការ​ធ្វើ​ជា​ឪពុក​ម្ដាយ យើង​ច្រើន​តែ​ស្រមៃ​ឃើញ​ម្ដាយ​ដែល​មាន​សេចក្ដី​ស្រឡាញ់​មើលថែ​កូន ។ ទោះជា​យ៉ាងណា​ក៏​ដោយ វា​ជា​រឿង​សំខាន់​ដែល​មិន​ត្រូវ​មើល​រំលង​ឪពុក ដែល​ដើរតួ​សំខាន់​ក្នុង​ការ​ចិញ្ចឹម​កូន​ឱ្យ​មាន​សុខភាព​ល្អ និង​រីករាយ ។…

រាជធានី​ភ្នំពេញ ៖ ពេល​យើង​គិត​អំពី​ការ​ធ្វើ​ជា​ឪពុក​ម្ដាយ យើង​ច្រើន​តែ​ស្រមៃ​ឃើញ​ម្ដាយ​ដែល​មាន​សេចក្ដី​ស្រឡាញ់​មើលថែ​កូន ។ ទោះជា​យ៉ាងណា​ក៏​ដោយ វា​ជា​រឿង​សំខាន់​ដែល​មិន​ត្រូវ​មើល​រំលង​ឪពុក ដែល​ដើរតួ​សំខាន់​ក្នុង​ការ​ចិញ្ចឹម​កូន​ឱ្យ​មាន​សុខភាព​ល្អ និង​រីករាយ ។ វា​ពាក់ព័ន្ធ​នឹង​សេចក្តី​ស្រឡាញ់ ការ​គាំទ្រ ការ​ណែនាំ និង​ការ​ធ្វើ​ជា​គំរូ​វិជ្ជមាន ។

១. ឪពុក​ជា​អ្នក​ចិញ្ចឹម និង​អ្នក​ថែទាំ ៖ ឪពុក​សម័យ​ទំនើប​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​កូន រាប់​ចាប់ពី​ការ​ផ្លាស់​ប្តូរ​ក្រណាត់​កន្ទប​ទារក​រហូត​ដល់​ការ​លួងលោម ឬ​ឆុង​ទឹកដោះគោ​កូន​ក្នុងអំឡុងពេល​យំ​នៅ​ពេល​យប់ ។ ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ឪពុក​ពង្រឹង​ចំណងមិត្តភាព​រវាង​ឪពុក និង​កូន លើកកម្ពស់​សន្តិសុខ​ផ្លូវចិត្ត និង​អារម្មណ៍ ។

២. ឥទ្ធិពល​វត្តមាន​របស់​ឪពុក ៖ កុមារ​ដែល​មាន​ឪពុក​ចូលរួម និង​គាំទ្រ ភាគច្រើន​មានការ​យល់​ដឹង និង​អារម្មណ៍​កាន់តែ​ប្រសើរ​ឡើង ។ វត្តមាន​របស់​ឪពុក​នាំ​ឱ្យ​កូន​មាន​សមិទ្ធផល​សិក្សា​ខ្ពស់ ជំនាញ​ដោះស្រាយ​បញ្ហា​ប្រសើរ​ឡើង បង្កើន​ការ​យល់ចិត្ត ភាព​ជឿជាក់ និង​ទំនុកចិត្ត​លើ​ខ្លួនឯង ។

៣. ឪពុក​ជា​គំរូ​ដ៏​ល្អ​របស់​កូន ៖ ឪពុក​ធ្វើ​ជា​គំរូ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​កូន​ៗ​របស់​ពួក​គេ ។ កូនប្រុស​រៀន​ពី​អត្ថន័យ​នៃ​ការ​ក្លាយជា​បុរស​ដោយ​សំឡឹង​មើល​ឪពុក​របស់​ពួក​គេ ខណៈ​ពេល​ដែល​កូនស្រី​រៀន​អំពី​ការ​គោរព និង​ទំនាក់ទំនង​ដែល​មាន​សុខភាព​ល្អ ដោយ​សង្កេត​មើល​ទំនាក់ទំនង​របស់​ឪពុក​ពួក​គេ​ជាមួយ​អ្នក​ដទៃ ។ ឪពុក​មានឱកាស​ពិសេស​មួយ ដើម្បី​បង្រៀន​ពី​គុណ​តម្លៃ សីលធម៌ និង​អាកប្បកិរិយា​វិជ្ជមាន​ចំពោះ​កូន​ៗ​របស់​ពួក​គេ ។

៤. ការ​គាំទ្រ​អារម្មណ៍ និង​ទំនាក់ទំនង ៖ ឪពុក​អាច​ផ្តល់​ជំនួយ​ផ្លូវចិត្ត និង​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​ដោយ​បើកចំហ ។ នៅ​ពេល​ដែល​កុមារ​មាន​អារម្មណ៍​ថា ពួក​គេ​អាច​ជឿជាក់​លើ​ឪពុក​របស់​ពួក​គេ​ដោយ​គ្មាន​ការ​វិនិច្ឆ័យ នោះ​វា​ពង្រឹង​ចំណង​មេត្រីភាព​រវាង​ឪពុក​ម្តាយ និង​កូន និង​អនុញ្ញាត​ឱ្យ​ឪពុក​ផ្តល់​ការ​ណែនាំ​នានា ។

៥. ការ​បង្កើត​ការ​ចង​ចាំ​យូរអង្វែង ៖ ឪពុក​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ការ​ចង​ចាំ​គ្រួសារ​ដែល​គួរ​ឱ្យ​ស្រឡាញ់ ។

៦. ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ចូលរួម​របស់​ឪពុក​ក្នុង​ការ​ចិញ្ចឹម​កូន ៖ ការ​ចូលរួម​របស់​ឪពុក​អាច​ធ្វើ​ឱ្យ​ម្តាយ​មាន​សុខភាព​ផ្លូវ​ចិត្តល្អ និង​កាត់​បន្ថយ​បន្ទុក​ផ្លូវចិត្ត​ដែល​នាង​តែងតែមាន ។

៧. ទំនួល​ខុស​ត្រូវ​រួម​គ្នា ៖ នៅ​ពេល​ដែល​ឪពុក​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន បន្ទុក​ត្រូវ​បាន​ចែករំលែក កាត់​បន្ថយ​ភាព​តានតឹង​សម្រាប់​ម្តាយ និង​ពង្រឹង​ភាព​ជា​ដៃគូ​វាង​ឪពុក​ម្តាយ ។ ម្តាយ​អាច​សម្រាក និង​ផ្តល់​អាទិភាព​ដល់​ការ​ថែទាំ​ខ្លួនឯង ។

៨. សុខុមាលភាព​ផ្លូវ​អារម្មណ៍​ប្រសើរ​ឡើង ៖ ឪពុក​ដែល​មានការ​ចូលរួម​ផ្តល់​ការ​គាំទ្រ​ផ្លូវចិត្ត​ធ្វើ​ឱ្យ​ម្តាយ​មាន​តម្លៃ ។ នេះ​បង្កើត​បរិយាកាស​ប្រកបដោយ​ក្តី​ស្រឡាញ់ ជួយ​ឪពុក​ម្តាយ​ក្នុង​ការ​ស្វែងរក​បញ្ហា​ប្រឈម និង​ពង្រឹង​ភាព​ធន់ ។

៩. កាត់​បន្ថយ​ភាព​តានតឹង និង​ការ​ថប់​បារម្ភ ៖ ឪពុក​ដែល​ទទួល​បន្ទុក​ក្នុង​គ្រួសារ និង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ជួយ​សម្រាល​បន្ទុក​ផ្លូវចិត្ត​របស់​ម្ដាយ ។ ពួក​គេ​អាច​ផ្តោត​លើ​ពេលវេលា​ប្រកបដោយ​គុណភាព​ជាមួយ​កូន​ៗ ដែល​នាំ​ឱ្យ​បរិយាកាស​គ្រួសារ​កាន់តែ​សប្បាយ​រីករាយ ៕ ប្រភព ៖ childpsych

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕