ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​បើក​វគ្គ​សិក្សា​ថ្មី​ថ្ងៃ​ទី​ ៤ វិ​ច្ឆិកា​ ខាង​មុខ​នេះ ​ជាមួយ​ការ​ផ្តល់​ជូន​ពិសេស

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​អបអរ​ការ​បើក​វគ្គ​សិក្សា​ថ្មី​ថ្ងៃ​ទី​ ៤ ខែ​វិ​ច្ឆិកា ឆ្នាំ​ ២០២៤​ ខាង​មុខ​នេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី​…

រាជធានីភ្នំពេញ ៖ ដើម្បី​អបអរ​ការ​បើក​វគ្គ​សិក្សា​ថ្មី​ថ្ងៃ​ទី​ ៤ ខែ​វិ​ច្ឆិកា ឆ្នាំ​ ២០២៤​ ខាង​មុខ​នេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី​ ១២ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ​នឹង​សាលា​នឹង​ផ្តល់​ជូន​អាហារូបករណ៍ ​រហូត​ដល់ ៤០% រួម​ជាមួយ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា (២៤​ម៉ោង​/៧​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍​ទាំង​នៅ​ក្នុង​និង​ក្រៅប្រទេស​) និង​ការ​ការពារ​ការ​សិក្សា​រហូត​ដល់​ ៥​ឆ្នាំ (​បន្ត​ការ​សិក្សា​រហូត​ដល់​៥​ឆ្នាំ​ឥត​គិតថ្លៃ​ករណី​អ្នក​អាណាព្យាបាល​បាត់បង់​លទ្ធភាព​ផ្គត់ផ្គង់​ការ​សិក្សា​ដល់​បុត្រ​ធីតា​) ។

ជាមួយនឹង​ការ​បន្ត​ប្តេជ្ញា​ចិត្ត ចំពោះ​ការ​ផ្តល់​សេវា​អប់រំ​ដ៏​ប្រសើរ​បំផុត និង​ផ្តោត​លើ​វិធីសាស្ត្រ​អប់រំ​ប្រកបដោយ​នវានុវត្តន៍ សាលារៀន​បាន​រៀបចំ​កម្មវិធី​សិក្សា និង​សេវា​គាំទ្រ​ការ​អប់រំ​ទំនើប​ដូច​ជា កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ ចំណេះដឹង​ហិរញ្ញវត្ថុ និង​បំ​ណិ​ន​បច្ចេកវិទ្យា​និង​ឌី​ជី​ថ​ល កម្មវិធី​ប្រឹក្សា​យោបល់​និង​ថែទាំ​សុខុមាលភាព ហែល​ទឹក សិល្បៈ តន្ត្រី ដំណើរ​ទស្សនកិច្ច​សិក្សា និង​ការ​ប្រកួតប្រជែង​ជាតិ​និង​អន្តរជាតិ ដើម្បី​ផ្តល់​បទ​ពិសោធន៍​សិក្សា​ដ៏​សម្បូរ​បែប មាន​ភាព​ទាក់ទាញ និង​ឆ្លើយ​តប​តាម​តម្រូវការ​នា​ពេល​អនាគត​របស់​សិស្សានុសិស្ស​គ្រប់​រូប​ ។

សាលារៀន​បាន​នាំ​យក​កម្មវិធី​សិក្សាអប់រំ​ទំនើង​តាម​បែប​សតវត្សរ៍​ទី​ ២១​ ដែល​មាន ៣​ភាសា ខ្មែរ អង់គ្លេស ចិន​ដែល​គុណភាព​ខ្ពស់ ស្រប​តាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ​ដូច​ជា​៖ កម្មវិធី​ពេញ​មួយ​ថ្ងៃ​៣​ភាសា (​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន​) កម្មវិធី​អប់រំ និង​ថែទាំ​កុមារ (​អាយុ ​១-២​ឆ្នាំ​) កម្មវិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស (​អាយុ​ ៣-៥​ឆ្នាំ​) កម្មវិធី​អង់គ្លេស​សម្រាប់​កុមារ (​អាយុ​ ៦-១២​ឆ្នាំ​) កម្មវិធី​ភាសា​ចិន​សម្រាប់​កុមារ (​អាយុ​ ៦-១២​ឆ្នាំ​) កម្មវិធី​ភាសា​ចិន​ទូទៅ​គ្រប់​កម្រិត កម្មវិធី​ពេញ​ម៉ោង​ភាសា​អង់គ្លេស​គ្រប់​កម្រិត កម្មវិធី​ក្រៅ​ម៉ោង​ភាសា​អង់គ្លេស គ្រប់​កម្រិត កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ (​ថ្នាក់​ទី ​១ ដល់ទី​ ១២)​ ។

លើស​ពី​នេះ សាលារៀន​បាន​បន្ថែម​កម្មវិធី​សិក្សា​អម និង​កម្មវិធី​សិក្សា​អន្តរជាតិ​ដូច​ជា ​៖ កម្មវិធី​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ទាំង​ ៧​សម្រាប់​បុគ្គល​ឆ្នើម នាំ​មក​ពី​សហរដ្ឋអាមេរិក ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ និង​ចរិយា​ម្ប​ទា​ ។ កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ MoneyTree មក​ពី​ប្រទេស​សិង្ហ​បុរី ដែល​ជួយ​ជំរុញ​និង​បណ្តុះបណ្តាល​ចំណេះដឹង​សេដ្ឋកិច្ច ចំណេះដឹង​ហិរញ្ញវត្ថុ និង​សហគ្រិនភាព​ ។ ការ​បណ្តុះ​បំ​ណិ​ន​កុំព្យូទ័រ បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល ដែល​ជា​កម្មវិធី​សិក្សា​មួយ​ថ្មី​បន្ថែម​ទៀត មក​ពី​ចក្រភព​អង់គ្លេស ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​សិស្សានុសិស្ស ក៏​ដូច​ជា​បំពេញការងារ​ក្នុង​ពេល​អនាគត​ផង​ដែរ ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ០១១ ៣០៨ ១៦៨ | ០១៥ ៦៦៧ ១២៣ តេ​ឡេ​ក្រាម https://t.me/Customerservice_WLS_CBM ឬ​មក​កាន់​អគារ​សាលារៀន​នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​បុរី​កម្មករ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ឬ​ទីតាំង https://n9.cl/irx9n ៕ អត្ថបទសហការ