ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ទីរពេទ្យ អន្តរជាតិ អរៀនដា នាំយកបច្ចេកវិទ្យាព្យាបាលផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទជំនាន់ចុង​ក្រោយ​មកកាន់ប្រទេសកម្ពុជា

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យ អន្តរជាតិ អរៀនដា បានសម្ពោធជាផ្លូវការ ផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ ដោយមន្ទីរពេទ្យ អន្តរជាតិ…

រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យ អន្តរជាតិ អរៀនដា បានសម្ពោធជាផ្លូវការ ផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ ដោយមន្ទីរពេទ្យ អន្តរជាតិ អរៀនដា បានសហការជាមួយមន្ទីរពេទ្យ S Spine Hospital ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ ធំជាងគេនិងឈានមុខគេនៅឯប្រទេសថៃ ។

ពិធីនេះធ្វើឡើង​នៅ​ថ្ងៃទី​ ១៩ ខែតុលា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យ អន្តរជាតិ អរៀនដា និងលោកវេជ្ជបណ្ឌិត Dittapong Boonampol ស្ថាបនិក នៃមន្ទីរពេទ្យ S-Spine Hospital ។

ដោយមើលឃើញថា ប្រជាពលរដ្ឋជាច្រើនតែងមាននូវបញ្ហាឆ្អឹងកងនិងប្រព័ន្ធសរសៃប្រសាទ ដែលមានផលពិបាកក្នុងការប្រកបជីវភាពប្រចាំថ្ងៃ ។ ចំពោះលោកអ្នកដែលមានបញ្ហាដូចជា ឧស្សាហ៏ឈឺខ្នងខ្លាំង ចុករោយកញ្ចឹងក និងឈឺក្បាល, រាងកាយចុះខ្សោយពិបាកធ្វើចលនា, ស្ពឹក ឬ ញ័រ ឬបាត់បង់អារម្មណ៍នៅប្រអប់ដៃ ម្រាមដៃ ប្រអប់ជើង ឬម្រាមជើង, រឹងនៅផ្នែកខាងក្រោមនៃឆ្អឹងខ្នង ពិបាកធ្វើចលនា, ពិបាកអង្គុយ ឬឈរ, មានអាការៈសាច់ដុំកន្ត្រាក់ពេលធ្វើចលនា ឬពេលសម្រាក, ពេលប្រើចុង ឬ កែងជើង តែងមានការឈឺចុកចាប់ខ្លាំង ទាំងនេះហើយគឺជារោគសញ្ញាដែលបណ្តាលមកពីបញ្ហាឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ ។

នៅមន្ទីរពេទ្យ អន្តរជាតិ អរៀនដា មានបច្ចេកទេសចុងក្រោយបង្អស់អាចជៀសវាងការវះកាត់បើកធំ បច្ចេក​ទេស​ថ្មីនេះព្យាបាលដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុនៅចុងម្ជុលចូលទៅបា.ញ់ឌីសឆ្អឹងកងដែលលៀនអោយរួមចូលទៅវិញ ។ ករណីមួយចំនួនដែលគៀបខ្លាំង គឺត្រូវការប្រើកាមេរ៉ាតូចដើម្បីជួយ​អោយមើលច្បាស់ជាងមុន ក្នុងគោលបំណងដើម្បីដកផ្នែកដែលគៀបសសៃប្រសាទចេញមកបានកាន់​តែ​ច្រើន ដែលការព្យាបាលដោយកាំរស្មីឡាស៊ែនេះចំណាយត្រឹមតែ ១​ ទៅ ២ ម៉ោងប៉ុណ្ណោះ ។ ឥឡូវនេះលោក​អ្នកមិនចាំបាច់ចំណាយពេលវេលាចេញទៅក្រៅប្រទេសដើម្បីធ្វើការព្យាបាលទៀតនោះទេ ។​

ផ្នែក​ឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ នៃមន្ទីរពេទ្យ អន្តរជាតិ អរៀនដា មានសេវាកម្ម ដូចជា ៖

-ដុតឌីសឆ្អឹងខ្នងដោយកាំរស្មីឡាស៊ែ

-ចាក់ស៊ីម៉ង់ឆ្អឹងខ្នង

-វះកាត់ពង្រីកបណ្តូលឆ្អឹងកងដែលគៀប

-វះកាត់ឆ្អឹងឌីសនៅកដែលខូច ឬបាក់រួចចាប់ដែក

-ការចាក់ថ្នាំតាមតំបន់ឆ្អឹងខ្នងដើម្បីបន្ថយការឈឺចាប់សសៃណាមួយ និងសេវាកម្មផ្សេងៗទៀត នៃបញ្ហាឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ ៖ 078 233 789 ឬ 081 811 789, Facebook page: Orienda International Hospital ។ មន្ទីរពេទ្យ អន្តរជាតិ អរៀនដា មានអាសយដ្ឋានអគារលេខ 66 ផ្លូវលេខ 31CC សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ ៕ អត្ថបទសហការ